Thứ Tư, 9 tháng 8, 2017

​ ​ដែនដីកម្ពុជាក្រោម

ផែនទីដែនដីកម្ពុជាក្រោម មានផ្ទៃដី ៦៨៩៦៥ គីឡូម៉ែត្រការ៉េ គឺមានទំហំតូចជាង ពាក់កណ្តាល នៃប្រទេសកម្ពុជាសព្វថ្ងៃ។ មានខេត្តខ្មែរសរុបចំនួន ២១ ខេត្ត ។ ក្រុងពានិជ្ជកម្មអន្តរជាតិចំនួន ២ ។ កោះប្រវត្តិសាស្រ្តធំៗចំនួន ២ គឺ: កោះត្រល់ មានផ្ទៃដី ៥៩៣.១ គីឡូម៉ែត្រការ៉េ។ កោះត្រឡាច មានផ្ទៃដី ៧៥.៣ គីឡូម៉ែត្រការ៉េ។ ក្រុងពានិជ្ជកម្មអន្តរជាតិធំៗចំនួន ២ គឺ: ទីក្រុង ព្រៃនគរ នឹង ទីក្រុង អូកែវ ស្ថិតនៅក្នុងខេត្តពលលាវ។ មានរាងជាចតុកោណព្នាយ។លាតសន្ធឹងពីទិសឥសានចុះមកទិសនិរតី។ ស្ថិតនៅក្រោមនឹមអាណានិគមបារំាង(ជាកូសំាងស៊ីនបារំាងសែស) អស់រយះពេល៩០ឆ្នំាគត់គឺចាប់ពីឆ្នំា១៨៥៩ដល់១៩៤៩) ថ្ងៃទី២១ខែឧសភាឆ្នំា១៩៤៩ រដ្ឋសភានៃប្រទេសបារំាងបានអនុម័តច្បាប់ភ្ជាប់ដែនដីកម្ពុជាក្រោមទៅអោយព្រះចៅយួនបាវ ដាយនៃវៀតណាមខាងត្បូង។ ថ្ងៃទី០៤ខែមិថុនាឆ្នំា១៩៤៩ លោកវំាង់សង់អ៉ូរីយ៉ូលប្រធានា ធិបតីប្រទេសបារំាង បានចុះហត្ថលេខាផ្តល់សច្ចាប័នប្រកាស ជាផ្លូវការអំពីរច្បាប់ភ្ជាប់កម្ពុជាក្រោមទៅនឹងប្រទេសវៀត ណាមខាងត្បូង។ តាមសៀវភៅរបស់លោកទៀថេន បាននិយាយថា: សម្តេចព្រះនរោត្តមសីហនុវរ្ម័នជាព្រះមហាក្សត្រខ្មែរ ទ្រង់បានព្រះលិខិតតបទាមទាជាច្រើនលើកច្រើនសារណាស់តែចុងក្រោយ សម្តេចនរោត្តមសីហនុវរ្ម័នទ្រង់បានព្រះលិខិតជាសាធារណថា: ដែនដីកម្ពុជាក្រោមយ៉ាងហោចណាស់ចំនួនពាក់កណ្តាល នៅប៉ែកខាងលិចត្រូវប្រគល់សងមកកម្ពុជាវិញ។ ប្រវត្តិក្រោមនឹមដែកអាណានិគមបរទេសគឺ: 1. ១៨៥៩-១៩៤៩ : នៅក្រោមនឹមដែកបារំាង(ជាកូសំាងស៊ីនបារំាងសែស) 2. ១៩៤៩-១៩៥៤ : នៅក្រោមនឹមដែកប្រទេសវៀតណាមខាងត្បូង(យួនសេរី) 3: 1954-១៩៧៥: នៅក្រោមនឹមដែកយួនសេរីដដែល។ 4: 1975-មកដល់បច្ចុប្បន្ន នៅក្រោមនឹមដែកអាណានិគមយួនកម្មុនីស។ ប្រវត្តិនៃការបាត់បង់កម្ពុជាក្រោម ទឹកដីកម្ពុជាក្រោមដែលមានទំហំជិតស្មើនឹងពាក់កណ្ដាលនៃផ្ទៃប្រទេសកម្ពុជាសព្វថ្ងៃ ត្រូវអាណានិគមបារាំង ក្នុងគ្រាត្រួតត្រាតំបន់ឥណ្ឌូចិន បានប្រគល់ទៅឲ្យប្រទេសវៀតណាម គ្រប់គ្រងផ្នែករដ្ឋបាលកាលពីដើមខែមិថុនា ឆ្នាំ១៩៤៩។ ដែនដីកម្ពុជាក្រោមបច្ចុប្បន្ន ឬអតីតកូសាំងស៊ីន ត្រូវបានរស់នដោយ ប្រជាជនខ្មែរតាំងពីសម័យហ្វូណនមកម្ល៉េះ។ កម្ពុជា ក្រោមសៀវភៅប្រវត្តិសាស្ត្រខ្មែរមួយក្បាលដែលមានចំណងជើងថា «រឿងរ៉ាវនៃទឹកដីកម្ពុជាក្រោម» ជាឯកសារចម្លងដោយលោក ទៀ ថេន បោះពុម្ពផ្សាយតាំងពីឆ្នាំ២០០៥ មក បានឲ្យដឹងថា លុះមកដល់ដើមសតវត្សរ៍ទី១៧ ពួកអា ណាម ឬ វៀតណាម ដោយសារសង្រ្គាម និងឧបាយកល បានជ្រៀតជ្រែកចូលមកក្នុងទឹកដីនៅឯដែនដីកម្ពុជាក្រោម ឬកូសាំងស៊ីន។ប្រជាជនខ្មែរ ទាំងខ្មែរកម្ពុជាដីគោក និងខ្មែរក្រោមនៅកម្ពុជាទឹកលិច មិនអនុញ្ញាតឲ្យពួកអាណាមលុកលុយកាន់កាប់ទឹកដីនៃខេត្តខ្មែរទាំងឡាយដោយសន្តិភាពនោះទេ គឺខ្មែរបានប្រយុទ្ធប្រឆាំងនឹងពួកអាណាម ដោយបានរុញច្រានចេញទៅវិញជាច្រើនដង។ លុះមកដល់ឆ្នាំ១៩៥៩ ដោយមានជំនួយទ័ពពីព្រះមហាក្សត្រខ្មែរព្រះបាទ អង្គដួង បារាំងបានវាយយកបានក្រុងព្រៃនគរ ខេត្តចង្វាត្រពាំង និងព្រះសួគ៌ា នៃដែនដី កម្ពុជាក្រោមពីពួកអាណាម។ កងទ័ពខ្មែរបន្តច្បាំងដណ្តើមយកមកវិញនូវខេត្តមាត់ជ្រូក ក្រមួនស ព្រះត្រពាំង និងខេត្តឃ្លាំង។សៀវភៅមគ្គុទ្ទេសក៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោមចេញផ្សាយកាលពីឆ្នាំ២០០៩ បានឲ្យដឹងបន្តថា លុះដល់ឆ្នាំ១៨៦១ ឧត្ដមសេនីយ៍បារាំងមួយរូបឈ្មោះ ស្ហាកណែរ៍ បានមកគាល់ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបាទ នរោត្តម ដើម្បីទូលទ្រង់អំពីការសម្រេចចិត្តរបស់បារាំង ក្នុងការតាំងនៅជាស្ថាពរនៃដែនដីកម្ពុជាក្រោម។បន្ទាប់មកបារាំង និងវៀតណាម បានចុះសន្ធិសញ្ញានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៨៦២ កំណត់លក្ខខណ្ឌ៣ខ គឺទី១ វៀតណាមត្រូវប្រគល់ខេត្តខ្មែរ៣ទៅឲ្យបារាំង ទី២ វៀតណាមត្រូវផ្តល់សេរីភាពដល់អ្នកកាន់សាសនាកាតូលិក និងទី៣ វៀតណាមត្រូវសងសោហ៊ុយសង្រ្គាមជាប្រាក់ ៣លានហ្វ្រង់។ចំណែកព្រះមហាក្សត្រខ្មែរ សម្តេចព្រះបាទ នរោត្តម បានចុះសន្ធិសញ្ញាមិត្តភាពពាណិជ្ជកម្ម និងអាណាព្យាបាលជាមួយបារាំង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ ដែលក្នុងនោះបារាំង ទទួលបានបុព្វសិទ្ធិផ្តាច់មុខក្នុងកិច្ចការបរទេស និងការពារជាតិនៃកម្ពុជា។លុះដល់ឆ្នាំ១៨៦៤ ព្រះបាទ នរោត្តម បានយាងទៅជួបមន្រ្តីបារាំង លោក ដឺឡា ហ្ក្រង់ឌីយ៉ែរ៍ (De La Grandiere) សុំឲ្យបារាំង បង្វិលមកឲ្យខ្មែរវិញនូវបណ្តាខេត្តពីលង់ហោដល់ខេត្តទឹកខ្មៅដែលវៀតណាមកាន់កាប់។ គ្រានោះព្រះអង្គទទួលបានពាក្យសន្យាយល់ព្រមពីបា រាំង។ ក៏ប៉ុន្តែនៅឆ្នាំ១៨៦៧ មន្រ្តីបារាំង លោកទេសាភិបាលកូសាំងស៊ីន បានបញ្ចូលទឹកដីកម្ពុជាក្រោមទាំងមូលជាអាណានិគមរបស់បារាំងតទៅទៀត គ្រានោះបារាំង បានបែងចែកដែនដីកម្ពុជាក្រោមទៅជា៤ខណ្ឌ ដែលមានទាំងអស់ ១៩សង្កាត់ និង ២.៣៥០ភូមិ។ លុះដល់ឆ្នាំ១៨៨៧ ដែនដីកូសាំងស៊ីន ដែនដីអាណាម និងតុងកឹង បានត្រូវបញ្ចូលជាសម្ពន្ធភាពបារាំងឥណ្ឌូចិន។លុះដល់ឆ្នាំ១៩៤៨ រដ្ឋាភិបាលបារាំង មានបំណងនឹងភ្ជាប់កម្ពុជាក្រោមទៅយៀកណាមសិន រួចទុកឲ្យ កម្ពុជា និងវៀតណាម រកដំណោះស្រាយនៅពេលក្រោយ។ ប៉ុន្តែមានគណៈប្រតិភូខ្មែរមួយក្រុម រួមមានព្រះអង្គម្ចាស់ យុគន្ធរ លោក ស៊ីម វ៉ា លោក សុខ ឆុង និងលោក ថុន អ៊ុក បានចូលរួមប្រជុំនៅក្នុងសភាសហភាពបារាំង ដើម្បីសុំឲ្យរដ្ឋាភិបាលបារាំង ធ្វើការចរចាជាបន្ទាន់មួយជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្តីអំពីការផ្ទេរអំណាចនៅកម្ពុជាក្រោម។ពីអង្គប្រជុំនោះ លោក សុខ ឆុង បានធ្វើរបាយការណ៍យ៉ាងពិស្តារបញ្ជាក់អំពីជំហរ និងវត្ថុបំណងរបស់ខ្មែរចំពោះទឹកដីកម្ពុជាក្រោមថា ៖ ”យើងទាមទារអ្វីៗដែលជារបស់យើង។ យើងមិនបានទាមទារ អ្វីៗដែលមិនមែនជារបស់យើងនោះទេ”។ ប៉ុន្តែលទ្ធផលដែលខ្មែរទទួលបានពីបារាំងវិញ គឺប្រធានាធិបតីបារាំង លោក វ៉ាងសង់ អូរីយ៉ូល (Vincent Auriol) បានចុះកិច្ចព្រមព្រៀងមួយហៅថា កិច្ចព្រមព្រៀង (Elysee) ជាមួយអធិរាជ វៀតណាម ព្រះនាម បាវ ដាយ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៤៩ ដែលក្នុងនោះ បារាំងបានយល់ព្រមប្រគល់កម្ពុជាក្រោម ដែលបារាំងហៅថា កូសាំងស៊ីន ឬវៀតណាមហៅថា ណាមគី (Nam Ky) ទៅឲ្យវៀតណាម ហើយវៀតណាម ព្រមបង្កើត រដ្ឋាភិបាលយៀកណាមមួយនៅក្នុងក្រុមសភាសហភាពបារាំង ហៅថា រដ្ឋយៀកណាម។បារាំងសង្ឃឹមថា ការប្រគល់កម្ពុជាក្រោមទៅឲ្យស្តេចវៀតណាម បាវ ដាយ នោះបារាំងអាចរក្សាបាននូវឥទ្ធិពលរបស់ខ្លួនបានយូរអង្វែងនៅ កូសាំងស៊ីនជាបន្តទៅទៀត។ ប៉ុន្តែកិច្ចព្រមព្រៀងនេះពុំបានទទួលការចូលរួមនិងយល់ព្រមពីភាគីខ្មែរទេ ដោយបារាំងរៀបចំហៅឲ្យ បាវ ដាយ ចូលមកគ្រងរាជ្យវិញហើយនិងចរចាពីរឿងលក្ខន្តិកៈកម្ពុជាក្រោមហ្នឹង ព្រះករុណា សីហនុ មានសរសេរសំបុត្រមួយថា ក្នុងការចរចាជាមួយយួនហ្នឹងមានការប្រែប្រួលយ៉ាងម៉េចខ្លះនៅកម្ពុជាក្រោមនោះ សូមឲ្យលោកដឹងផង ប៉ុន្តែបារាំងវាអត់រវល់ទេ វាជជែកគ្នាតែជាមួយយួន ហើយប្រគល់អីសព្វគ្រប់អស់ហ្នឹង ព្រះករុណាលោកអត់មានបានទទួលការពិគ្រោះអី បារាំងវាស្នើយោបល់អីអត់មានទេ។ប្រមុខនៃរដ្ឋាភិបាលកម្ពុជា សម្តេចព្រះនរោត្តម សីហនុ បានបញ្ជូនប្រតិភូមួយក្រុមដឹកនាំដោយឯកឧត្ដម សឺន សាន ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៤៩ ដើម្បីជំទាស់នឹងសភាបារាំង ឲ្យផ្អាកការសម្រេចចិត្តរបស់រដ្ឋសភាបារាំង ដែលបានយល់ព្រមប្រគល់កម្ពុជាក្រោមទៅឲ្យយៀកណាមនោះ។ តែការតវ៉ាទាមទាររបស់ប្រតិភូខ្មែរមិនត្រូវបានរដ្ឋាភិបាលបារាំងធ្វើតាមឡើយ។ចំណែកសហរដ្ឋអាមេរិកវិញ ដោយមានបំណងចង់ជួយបារាំង ក្នុងការបង្កឥទ្ធិពលរបស់ខ្លួននៅឥណ្ឌូចិន លោក អាប៊ុត្ត (Abbott) ដែលជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងព្រៃនគរ ឬសព្វថ្ងៃហៅថាក្រុង ហូជីមិញ បានស្នើឲ្យក្រសួងការបរទេសនៅរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក ធ្វើសេចក្តីប្រកាសមួយក្នុងន័យលើកទឹកចិត្ត រដ្ឋាភិបាលវៀតណាម បាវ ដាយ។ នៅទីបំផុតប្រធានាធិបតីបារាំង លោក វ៉ាងសង់ អូរីយ៉ូល បានចុះហត្ថលេខាប្រគល់ កម្ពុជាក្រោមទៅឲ្យរដ្ឋាភិបាលវៀតណាម បាវ ដាយ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ពេលបារាំង គេដើម្បីសុំសំណូមពរដល់ បាវ ដាយ ព្រោះជាមធ្យោបាយដើម្បីទប់ទល់ពង្រឹងពង្រីកអំណាចរបស់បារាំង ម្ល៉ោះហើយគេក៏បានប្រគល់ឲ្យយួននោះជាបែបផ្នែកជារដ្ឋបាលតែប៉ុណ្ណឹងទេ ហើយក្នុងការប្រគល់នោះ គឺចំពោះបងប្អូនខ្មែរក្រោមលោកអត់បានដឹងទេ។ បងប្អូនខ្មែរដែលនៅទឹកដីកម្ពុជាក្រោម គឺបាត់បង់អ្វីទាំងអស់ រដ្ឋាភិបាលយួនគេគ្រប់គ្រងជាហូរហែ។ យើងឃើញថា យើងមានសង្គ្រាមជាហូរហែ ដែលហៅថា សង្គ្រាមឥណ្ឌូចិន ក៏ខ្មែរយើងត្រូវ សង្គ្រាមនោះបិតបាំងនូវការពិត ហើយពិភពលោកនោះក៏យល់ថា រឿងទាំងអស់នោះជារឿងរបស់ប្រទេសយួនទៅវិញ។ អ៊ីចឹងយើងបាត់បង់អស់ក្នុងរយៈពេល ៦០ប្លាយឆ្នាំហ្នឹង ពុំមានការតវ៉ា ពុំមានការទាមទារនូវផ្លូវច្បាប់ណាមួយ»។ចំពោះការបាត់បង់ដែនដីកម្ពុជាក្រោម គឺជារឿងមួយឈឺចាប់ ជារឿងមួយសោកស្តាយជាទីបំផុត ដែលទឹកដីមួយផ្នែកធំស្ទើរតែពាក់ កណ្តាលនៃប្រទេសកម្ពុជាសព្វថ្ងៃនេះ ត្រូវបានគ្រប់គ្រង និងដឹកនាំដោយប្រទេសវៀតណាមមកដល់សព្វថ្ងៃ ហើយជារឿងមួយសោកសង្វេគចំពោះខ្មែរយើងដែលគាត់កំពុងតែរស់នៅឯដែនដីកម្ពុជាក្រោម ទទួលរងនូវការរំលោភ ការបំបិទសិទ្ធិសេរីភាពច្រើនមកដល់ពេលនេះ៕
ប្រវត្តិខ្មែរកម្ពុជាក្រោម កម្ពុជាក្រោម ជាផែនដីមួយភាគស្ថិតនៅប៉ែកខាងកើត ប្រទេសកម្ពុជាសម័យបច្ចុប្បន្ន ។កាលពីសម័យដើមផែនដីនេះមានឈ្មោះ ហៅថាកម្ពុជាទឹកលិច ។ តាមឯកសារប្រវត្តិសាស្ត្រ ឲ្យដឹងថាកាលសម័យនោះព្រះរាជាណាចក្រកម្ពុជាមានវិសាលភាពធំធេងណាស់, អ្នកប្រវត្តិសាស្ត្រសន្មតិហៅថា ចក្រភពខ្មែរ។ នៅក្នុងសម័យនោះ ប្រទេសកម្ពុជា ជាប្រទេសចក្រពត្តិ មានឥទ្ធិពល និងឫទ្ធានុភាពទៅលើប្រទេសនានានៅជិតខាងដូចយ៉ាងប្រទេសចម្ប៉ា (Champa)ប្រទេសមន,ប្រទេសជ្វា ។ល។ ប្រវត្តិ ការដែលមានឈ្មោះកម្ពុជាលិចទឹកពីព្រោះកាលសម័យនោះមានតែប្រទេស កម្ពុជាកណ្ដាលនេះទេដែលជាដែនដីគោក ។ ចំណែកដែនដីប៉ែកខាងកើត ( កម្ពុជាក្រោមសព្វថ្ងៃមានផ្ទៃក្រឡាទំហំ ៦៧.៧០០គីឡូម៉ែត្រក្រឡាដោយរាប់ទាំងកោះត្រល់ និងកោះត្រឡាច ) នៅជាប្រជុំកោះនៅឡើយ។នៅទីនោះពុំសូវមានបណ្ដាជនខ្មែររស់នៅទេ( ខ្មែរពុំសូវចូលចិត្តរស់នៅតាមមាត់ទឹកដែលមានរបរនេសាទត្រីជាប្រមុខ)ម្ល៉ោះហើយព្រះមហាក្សត្រខ្មែរក៏ពុំបានយកព្រះទ័យទុកដាក់ ត្រួតពិនិត្យផែនដីនោះឲ្យបានហ្មតចត់ប៉ុន្មានដែរ។មហាអាណាចក្រខ្មែរនាសម័យនោះមានព្រំប្រទល់ដែនខាងជើងទល់នឹងប្រទេសចម្ប៉ា(ចាម )ដែលសព្វថ្ងៃនៅត្រង់ខេត្រប៊ិញធ្វឹន (Binh Thuan), ខាងកើតទល់សមុទ្រចិន, ខាងលិចទល់នឹងទន្លេសាលូអងប្រទេសភូមាសព្វថ្ងៃ និងខាងត្បូងទល់នឹងឈូងសមុទ្រសៀម។លុះប្រហែលមួយសតវត្សរ៍ក្រោយមក កម្ពុជាទឹកលិចក្លាយជាដែនដីគោក(ដោយដីល្បាប់ទន្លេមេគង្គហូរចាក់ )។ពេលនោះប្រជារាស្ត្រខ្មែរបាននាំគ្នាទៅរស់នៅយ៉ាងកុះករថែមទាំង មានកំពង់ផែមួយយ៉ាងធំគឺកំពង់ផែព្រៃនគរ (Saigon ឬ Ho Chi Minh) សព្វថ្ងៃនេះ ។ នៅឆ្នាំ១៨៥៩ អាណានិគមបារាំងសែស បានចូលមកកាន់កាប់ដែនដីកម្ពុជាក្រោមប៉ែកខាងកើត និងនគរចម្ប៉ាដែលពេលនោះស្ថិតនៅក្រោមអំណាចយួន ។ ក្រោយមកនៅឆ្នាំ១៨៦២ រដ្ឋការអាណានិគមបារាំងសែស បានឃុបឃិតលួចធ្វើសន្ធិសញ្ញាបារាំង- យួនមួយដោយសម្ងាត់ (ដែលប្រជារាស្ត្រខ្មែរជាម្ចាស់ទឹកដី មិនបានដឹងសោះ )ប្រគល់ខេត្តទាំង៣នោះអោយស្ដេចយួនអាណ្ណាមកាន់កាប់តទៅដោយស្ថិតនៅ ជាប្រទេសក្រោមអាណាព្យាបាលបារាំង។ប៉ុន្តែ បារាំងសែស ដាក់ឈ្មោះភូមិភាគនេះហៅថា កូស័ងស៊ីន ។ ស្ដេចជ័យជេដ្ឋាទី២[កែប្រែ]តាមប្រវត្តិសាស្ត្រឲ្យដឹងថា ដើមឡើយ យួនមិនទាន់មករស់នៅក្នុងទឹកដីកម្ពុជាក្រោមនៅឡើយ ។ លុះដល់ស្ដេចជ័យជេដ្ឋាទីII យកបុត្រីស្ដេចយួនឈ្មោះ ង៉ុក វ៉ាង ( យួនៈNguyễn Phúc Ngọc Vạn )ធ្វើជាមហេសីមក ជាតិយួនក៏ចាប់ផ្ដើមទន្ទ្រានចូលមករស់នៅក្នុងទឹកដីកម្ពុជាក្រោម បន្តបន្ទាប់គ្នារហូតមក ។ នៅឆ្នាំ ១៦២៣ , ស្ដេចយួនបានបញ្ជូនបេសកជនមួយក្រុមមកក្រាបបង្គំសុំស្ដេច ខ្មែរអនុញ្ញាត្តឈប់យកពន្ធអាករនានាក្នុងភូមិភាគក្រុងព្រៃនគរ ។ ដោយស្រលាញ់ប្រពន្ធស្រស់ល្អ និងដោយលង់ក្នុងកលល្បិចស្ត្រីយួន ស្ដេចជ័យជេដ្ឋាទី២ ក៏អនុញ្ញាត្តិតាមពាក្យសុំរបស់ស្ដេចយួន ។ តាំងពីពេលនោះមក យួនចាប់ផ្ដើមវាយលុកយកទឹកដីកម្ពុជាក្រោមបន្តិចម្ដងៗរហូតទាល់តែ ទឹកដីកូស័ងស៊ីន ទាំងមូលធ្លាក់ក្នុងកណ្ដាប់ដៃយួនទើសសព្វថ្ងៃនេះ ។ ម្យ៉ាងទៀត តាមប្រវត្តិសាស្ត្រ ជាតិយួននេះមានមធ្យោបាយ ដ៏ប្រសិទ្ធភាពមួយដែលគេតែងបានទទួលជោគជ័យតាំងពីអតីតកាលមកគឺ រឿងស្រីយួន នេះឯងមើលចុះប្រទេសចម្បាដែលត្រូវរលាយបាត់ពីផែនទីពិភពលោក ក៏ព្រោះតែស្ដេចចាមយកប្រពន្ធយួនដែរ ។ រឿងទាំងនេះជាការពិតជាក់ស្ដែង ដែលគេមិនអាចប្រកែកបានឡើយ ។ នៅក្នុងរាជព្រះបាទជ័យជេដ្ឋាទីII ប្រទេសកម្ពុជាស្ថិតនៅក្នុងសភាពវឹកវរ និងក្នុងឥទ្ធិពលជាតិយួនកាន់តែធ្ងន់បន្តិចម្ដងៗ។ ពីឆ្នាំ១៦២០ ដល់ឆ្នាំ ១៦២៤ , ស្ដេចអង្គនេះ បានកែប្រែច្បាប់ទម្លាប់នានា ក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល រួចក៏បានតាំងទីក្រុងនៅឧត្ដុង្គ។ វិបត្តិរាជបល្ល័ង្គ ព្រះបាទជ័យជេដ្ឋាទីII បានសុគតក្នុងចន្លោះឆ្នាំ ១៦២២ និង ១៦២៧ ។ ព្រះបាទជ័យជេដ្ឋាទីIIមានកូន៣នាក់៖ • កូនទី១គឺ ចៅពញាតូ (១៦២៥ -១៦៣១) • កូនទី២ (គ្មានបានបញ្ជាក់នៅក្នុងពង្សាវតារទេ) និង • កូនទី៣ គឺព្រះអង្គច័ន្ទ ហៅចៅពញាចន្ទ ។ នៅពេលព្រះបាទជ័យជេដ្ឋាទីII យាងចូលសុវណ្ណគត ព្រះឧទ័យ ជាឧបរាជ(បងព្រះជ័យជេដ្ឋាទីII ) បានដណ្ដើមរាជ្យអំពីកូនព្រះបាទជ័យជេដ្ឋាទីII(ការដណ្ដើមរាជ្យរវាង ក្មួយនឹងមាបានផ្ទុះជាសង្គ្រាមក្នុងស្រុកក្លាយទៅជាសោកនាដ្យកម្មដ៏សោកសៅមួយក្នុងរាជវង្សានុវង្សក្សត្រអង្គនេះតរៀងមក )។ ចៅពញាតូ បានគ្រងរាជ្យនៅឆ្នាំ ១៦២៥ ហើយទ្រង់សុវណ្ណគតទៅវិញ នៅឆ្នាំ១៦៣១ ។ ក្សត្រានេះត្រូវបានជ័យជេដ្ឋាទីII ជាបិតាអប់រំយ៉ាងហ្មត់ចត់។ចៅពញាតូមានគូដណ្ដឹងម្នាក់គឺព្រះនាង អង្គវត្តី។ប៉ុន្តែនៅពេលដែល ចៅពញាតូ ទ្រង់ព្រះផ្នួសនៅឡើយ ព្រះឧទ័យ ជាមា បានរៀបអភិសេកព្រះនាងអង្គវត្តី។ក្រោយមក,ចៅពញាតូចាកព្រះភ្នួស, លបទាក់ទងព្រះនាងអង្គវត្តីគេចភៀសខ្លួនចេញពីវាំង ។ ប៉ុន្តែ ព្រះឧទ័យចាប់បានទ្រង់ក៏ធ្វើគត់ក្សត្រទាំងពីរអង្គនោះទៅ ។ នៅឆ្នាំ ១៦៤០ព្រះឧទ័យបានលើករាជ្យឲ្យទៅកូនរបស់ខ្លួនគឺ អង្គនន់។ ពីរឆ្នាំក្រោយមកចៅពញាចន្ទ(កូនទី៣ របស់ជ័យជេដ្ឋាទីII) បានក្រោកឡើងប្រឆាំងរួចក៏បានធ្វើគត់ ព្រះឧទ័យ និងអង្គនន់ ។ ឃាតកម្មខាងលើនេះ បានធ្វើឲ្យសង្គ្រាមក្នុងស្រុកផ្ទុះឡើងជាថ្មីទៀតរហូតទល់នឹងរាជ្យជ័យជេដ្ឋាទី៤។ ចៅពញាចន្ទទ្រង់ព្រះនាមព្រះរាមណ៍ចុលសៈ មានអគ្គមហេសីជាជាតិជ្វា ។ចំណែកព្រះបទុមរាជាវិញ(កូនរបស់ព្រះឧទ័យ)កាលបើឃើញ ចៅពញាចន្ទធ្វើគត់បិតា និងព្រះរាមរបស់ខ្លួនដូច្នោះ ក៏តាំងបង្កទ័ព ក្រោកប្រឆាំងពញាចន្ទភ្លាមដែរ ។ ប៉ុន្តែ ត្រូវទទួលបរាជ័យ ក៏ភៀសខ្លួនទៅពឹងមហេសីជ័យជេដ្ឋាទី២ ដែលជាជាតិយួនឲ្យជួយច្បាំង ។ ក្សត្រីជាតិយួននេះធ្វើអន្តរាគមន៍ភ្លាម ដោយនាំទ័ព(ជនជាតិយួន)ដែលទើបតែរំដោះរួចពីនឹមពួកតុងកឹង ។ ពេលនោះ ចៅពញាចន្ទត្រូវយួនចាប់ឃុំក្នុងទ្រុងដែករួចបន្ទាប់មកទ្រង់ សុវណ្ណគត់ ។ ព្រះបទុមរាជាឈ្នះសង្គ្រាម(ដោយសារយួនជួយ)ក៏ឡើងសោយរាជ្យហើយ ទ្រង់សុវណ្ណគត់នៅឆ្នាំ១៦៧២ ។ ព្រះអង្គជី ជាបុត្រច្បង ឡើងស្នងរាជ្យសម្បត្តិ ។ ប៉ុន្តែ ក្រោយមកព្រះអង្គជីត្រូវយួនធ្វើគត់ដើម្បីលើកអង្គនន់ ជាឧបរាជ ។ ពេលព្រះអង្គជីសុគត់ ប្អូនរបស់ក្សត្រអង្គនេះឡើងគ្រងរាជ្យ ទ្រង់សន្មតិនាមហៅថា ព្រះបាទជ័យជេដ្ឋាទី lV ។ កម្ពុជាក្រោមមិនមែនវៀតណាមខាងត្បូងទេ។ប្រទេសដែលហៅថាវៀតណាម ខាងត្បូងគឺជាដែនដីរាប់ចាប់តាំងពីខ្សែស្របទី១៧ឆ្ពោះទៅប៉ែកខាងជើង ។ ចំណែកប្រទេសកម្ពុជាក្រោមឬកូសាំងស៊ីនគឺជាដែនដីស្ថិតនៅភាគខាងត្បូង ប្រទេសវៀត ណាមខាងត្បូងចុះមកទល់និងសមុទ្រចិន និងឈូងសមុទ្រសៀម ។ នៅក្នុងសតវត្សន៍ទី ១៦, ១៧, ១៨ សាកលលោកមិនទាន់ស្គាល់ឈ្មោះកូសាំងស៊ីនទេ គេស្គាល់ឈ្មោះមួយទៀតសម្រាប់ភូមិភាគនេះគឺប្រទេសកម្ពុជា។ ជនជាតិយួនបានចូលមករាតត្បាតទឹកដីកម្ពុជាក្រោមពីឆ្នាំ ១៦៣០ ប៉ុន្តែ ពុំទាន់បានកាន់កាប់ទឹកដីរបស់ខ្មែរនេះផ្ទាល់នៅឡើយ ព្រោះប្រជារាស្ត្រដែលជាម្ចាស់ទឹកដីបានធ្វើសង្គ្រាមប្រឆាំងតបត ទល់នឹងជនជាតិយួនជានិច្ច។ជនជាតិយួនបានល្បងដណ្ដើមយកទឹកដី កម្ពុជា ក្រោម ចាប់តាំងពីឆ្នាំ ១៦៣០ មកទល់នឹង ១៨៥៩(ក្នុង រយៈពេលអាណានិគមនិយមបារាំងសែស ត្រួតត្រាដែនដី កម្ពុជាក្រោមពេញបន្ទុក) ។ នៅចំពោះមុខការតស៊ូដ៏ខ្លាំងក្លារបស់ប្រជារាស្ត្រខ្មែរក្រោម ស្ដេចយួនបានចុះសន្ធិ្ធសញ្ញាមួយជាមួយអាណានិគមបារាំង នាថ្ងៃទី១៥ មីនា ១៨៧៤ ដោយស្ដេចយួនបានប្រកាសថាយួនគ្មានសិទ្ធិលើទឹកដីកម្ពុជាក្រោមឡើយ ។ ការបែងចែកកម្ពុជាក្រោម[កែប្រែ]សូមមើល: បញ្ជីរាយនាមខេត្ត ក្រុង និងកោះខ្មែរនៅកម្ពុជាក្រោម បន្ថែមកម្ពុជាក្រោមចែកជាពីរផ្នែក៖ កម្ពុជាក្រោមប៉ែកខាងកើត និងកម្ពុជាក្រោមប៉ែកខាងលិច [១]===កម្ពុជាក្រោមប៉ែកខាងកើត=== បុណ្យនៅវត្ត ចន្ទរង្សី , ព្រៃនគរ (សាយហ្គន) ជាដែនដីស្ថិតនៅខាងកើតកំពង់ផែព្រៃនគរ ឬសៃហ្គន ។ ផែនដីនេះកាលសម័យនោះ មានឈ្មោះហៅថាស្រុកដូណៃ ។ ភូមិភាគ ដូនណៃ នេះ ភាគធំសុទ្ធសឹងជាខ្ពង់រាប ។ ស្រុកនេះបានត្រូវពួកជនជាតិយួនប្លន់យកនៅពេលដែលប្រទេសខ្មែរ កើតសង្គ្រាមក្នុងស្រុកគឺក្នុងរវាង គ.ស ១៦២៣ ។ ក្នុងភូមិភាគដែនដី ដូណៃ នេះមានជាអាទិ៍ ខេត្តកោះគង (Go Cong យួនហៅហ្កកុង),ទួលតាមោក(Thu dau Mot យួនហៅធូយ៉ូវម៉ូត),ព្រះសួគ៌ា(Ba Ria យួនហៅបារៀ),ចង្វារត្រពាំង(Bien Hoa យួនហៅបៀនវ៉ា),អូកាប់(Vung Tau យួនហៅវុងតាវ) ។ វត្តឃ្លាំង ក្នុង ខេត្តឃ្លាំង ដែលជនជាតិយួនហៅថា ខេត្តសុកត្រាំង
កម្ពុជាក្រោមប៉ែកខាងលិច វត្តឃ្លាំងក្នុងខេត្តឃ្លាំងដែលវៀតណាមហៅថាខេត្តសុកចាំង ជាដែនដីស្ថិតនៅភាគខាងលិច កំពង់ផែព្រៃនគរគឺត្រើយខាងឆ្វេងទន្លេសៃហ្គន,សព្វថ្ងៃគេចូលចិត្តហៅថា ដែនដីសណ្ដរទន្លេមេគង្គ ។ភូមិភាគនេះមានបណ្ដារាស្ត្រខ្មែររស់នៅយ៉ាងកុះករ,សម្បូរណ៍ដោយព្រែក,ទន្លេ , អូ , ជ្រលង ,បឹងបួរ ។ ដីនៅតំបន់នេះមានជីរជាតិល្អណាស់ សម្រាប់វិស័យកសិកម្ម ។ កម្ពុជាក្រោមប៉ែកខាងលិច ជាភូមិភាគដីវាលទំនាប។ នៅក្នុងសម័យនោះភូមិភាគនេះ ចែកចេញតែ៣ខែត្រធំៗ គឺ៖ 1. ខេត្តឡុងហូ(ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០យួនចែកចេញជាខែត្រ វិញឡុង, សាដែក, និង ត្រាវិញ) 2. ខេត្តមាត់ជ្រូក(ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០យួនចែកជាខែត្រចូវដុក, ឡុងស្វៀន, កឹនថើ, និងសុកត្រាំង) 3. ខេត្តពាម (ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០យួនចែកជាខេត្ត ហាទៀង,រ៉ាចយ៉ា និងបាក់លីវ) ។ សូមបញ្ជាក់ថា ដែនដីកម្ពុជាក្រោមត្រូវរាប់បញ្ជូលកោះពីរផង គឺ កោះត្រឡាច(Con Son យួនហៅកូនសឺន) និង កោះត្រល់(Phu Quocយួនហៅភូក្វុក) ។ អាណាខេត្តនៅកម្ពុជាក្រោម[កែប្រែ]នៅកម្ពុជាក្រោមទាំងមូល កាលពីសម័យមុន ចែកចេញជាអាណាខេត្តធំៗ៤គឺ៖ 1. អាណាខេត្តដូនណៃ 2. អាណាខេត្តលង់ហោរ 3. អាណាខេត្តមាត់ជ្រូក 4. អាណាខេត្តពាម ក្រោយមកអាណាខេត្តទាំងនោះត្រូវបានបែងចែកជាខេត្តតូចៗចំនួន ២១ខេត្ត ដែលនៅប្រើរហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៦០ ។ ឈ្មោះខេត្តទាំង២១នោះគឺៈ ១- ព្រះត្រពាំង ២-ស្រុកឃ្លាំង ៣-មាត់ជ្រូក ៤-ក្រមួន ស ៥-ពលលាវ ៦-ទឹកខ្មៅ ៧-ពាម ៨-ព្រែកឫស្សី ៩-លង់ហោរ ១០-ពាមបារាជ ១១-រោងដំរី ១២-ព្រៃនគរ ១៣-ទួលតាមោក ១៤-ផ្សារដែក ១៥-ចង្វារត្រពាំង-ស្រកាត្រី១៦-មេស១៧-កោះគង១៨-ព្រះសួគ៌ា១៩-ផ្សំអំបើស២០-ឈ្មោះថ្មី ២១-អូរកាប់
ការកែប្រែឈ្មោះខេត្តខ្មែរទៅជាភាសាយួននៅក្នុងជំនាន់បារាំង ១- ព្រះត្រពាំង(Tra Vinh=ត្រាវិញ) ២-ស្រុកឃ្លាំង(Soc Trang=សុកត្រាំង) ៣-មាត់ជ្រូក(Chau doc=ចូវដុក) ៤-ក្រមួនស(Rach Gia=រ៉ាចយ៉ា) ៥-ពលលាវ(Bac Lieu=បាក់លៀវ) ៦-ទឹកខ្មៅ(Ca Mau=កាម៉ាវ) ៧-ពាម(Ha Tien=ហាទៀន) ៨-ព្រែកឫស្សី(Can Tho=កឹនធឺ) ៩-លង់ហោរ(Vinh Long=វិញឡុង) ១០-ពាមបារ៉ាជ្ញ(Long Xuyen=ឡុងស្វៀន) ១១-រោងដំរី(Tay Ninh=តីនីញ) ១២-ព្រៃនគរ(Sai Gon=សាយហ្កន) ១៣-ទួលតាមោក(THu Dau Mot=ធូយ៉ូវម៉ូត) ១៤-ផ្សារដែក(Sa Dec=សាដេក) ១៥-ចង្វារត្រពាំង-ស្រកាត្រី(Bien Hoaបៀនវ៉ា) ១៦-មេស(My Tho=មីថរ) ១៧-កោះគង(Go Cong=ហ្កកុង) ១៨-ព្រះសួគ៌ា(Ba Ria=បារៀ) ១៩-ផ្សំអំបើស(Ben Tre=បេនត្រែ) ២០-ឈ្មោះថ្មី(Tan An=តឹនអាន) ២១-អូរកាប់(Cap. St. Jacques=កាបសាំងហ្សាក់) ការកែប្រែឈ្មោះខេត្តខ្មែរទៅជាភាសាយួននៅក្នុងជំនាន់ ង៉ូ ឌីញ យៀម 1. ព្រះត្រពាំង (Vinh Binh=វិញប៊ិញ) 2. ស្រុកឃ្លាំង (Soc Trang=សុកត្រាំង, Bac Lieu=បាក់លៀវ) 3. មាត់ជ្រូក (An Giang=អាងយ៉ាង, Chau Doc=ចូវដុក, Long Xuyen=ឡុងស្វៀន) 4. ក្រមួនស (Choung Thien=ជួងធៀន, Rach Gia=រ៉ាច់យ៉ា, Can Tho=កឹនថឹ, Ba Xuyen=បាស្វៀន, An Xuyen=អានស្វៀន) 5. ពលលាវ (Ba Xuyen=បាស្វៀន, An Xuyen=អានស្វៀន) 6. ទឹកខ្មៅ (An Xuyen=អានស្វៀន, [Ca Mau-Bac Lieu=កាម៉ាវ-បាក់លៀវ]) 7. ពាម (Kien Giang=គៀនយ៉ាង[Ha Tien-Rah Gia=ហាទៀន-រ៉ាច់យ៉ា]) 8. ព្រែកឫស្សី (Phong Dinh=ហ្វុងយិញ) 9. លង់ហោរ (Vinh Long=វិញឡុង[Vinh Long-Sa Dec=វិញឡុង-សាដេន] 10. ពាមបារ៉ាជ្ញ (Long Xuyen=ឡុងស្វៀន) 11. រោងដំរី(Tay Ninh=តីនីញ) 12. ព្រៃនគរ (Sai Gon=សាយហ្គន,[Gia Dinh-Cho lon=យ៉ាឌីញ-ចឺឡឺន]) 13. ទួលតាមោក (Binh Duong=ប៊ិញយឿង[Binh Long=ប៊ិញឡុង]) 14. ផ្សារដែក (Kien Phong=គៀនហ្វុង) 15. ចង្វារត្រពាំង (Phuoc Thanh=ហ្វឿកថាញ់, Phuoc Long=ហ្វឿកឡុង) 16. មេស (Dinh Tuong=យិញទឿង) 17. កោះគង (Dinh Tuong=យិញទឿង, Long An=ឡុងអាន) 18. ព្រះសួគ៌ា(Phuoc Tuy=ហ្វឿកធ្វី, Binh Tuy=ប៊ីញធ្វី) 19. ផ្សំអំបើស (Kien Hoa=គឿនហ្វា) 20. ឈ្មោះថ្មី (Long An=ឡុងអាន) 21. អូរកាប់ (Vung Tau=វុងតាវ)

Không có nhận xét nào:

Đăng nhận xét