Thứ Hai, 31 tháng 7, 2017

ប្រវត្តិជនជាតិយួនដឹកកូនចៅបោះទីតាំងជាអចិន្ត្រៃយ៍នៅទឹកដីកម្ពុជាក្រោម

ទឹកដីខ្មែរកម្ពុជាក្រោម ត្រូវបានព្រះចៅយួន ក្រុងវ៉េ ខ្ចីបុត្រប្រសារបស់ព្រះអង្គ គឺព្រះបាទជ័យជេស្តា ឬជ័យជេដ្ឋាទី២ នៅដើមសតវត្សទី១៧។ គឺចាប់ពីពេលនោះហើយ ដែលជនជាតិយួន បានដឹកកូនជញ្ជូនចៅបបួលគ្នាមកនៅទីនោះកាន់តែច្រើនឡើងៗ ហើយបោះទីតាំងនៅទីនោះជាអចិន្ត្រៃយ៍តែម្តង។ ជាបន្តទៅទៀតនេះ លោក ជុន ច័ន្ទបុត្រ សូមរៀបរាប់ជូនលោកអ្នកនាងនូវប្រវត្តិសាស្ត្រខ្មែរនាដំណាក់កាលនោះដូចតទៅ៖ គ.១៦ ព្រះរាជឱង្ការព្រះជ័យជេស្តា (ឆ្នាំ១៦១៨-ឆ្នាំ១៦២៨) ក្រោយពីព្រះរាជឱង្ការព្រះស្រីសុរិយោពណ៌បរមរាជា ជាព្រះបិតាទ្រង់ដាក់រាជ្យ ព្រះរាជបុត្រាច្បងរបស់ព្រះអង្គទ្រង់ឡើងសោយរាជ្យស្នងនៅរាជធានីល្វាឯម ក្នុងឆ្នាំ១៦១៨ ដោយមានព្រះនាមក្នុងរាជ្យថា សម្ដេចព្រះរាជឱង្ការព្រះជ័យជេស្តាបរមរាជា។ ខ្លះទម្លាប់ហៅព្រះនាមព្រះអង្គថា ព្រះជ័យជេដ្ឋាទី២។ កាលពីព្រះស្រីសុរិយោពណ៌ ជាព្រះបិតានៅមានព្រះជន្មនៅឡើយ ព្រះអង្គទ្រង់ចូលស្តីដណ្ដឹងបុត្រីព្រះចៅយួន ក្រុងវ៉េ ឲ្យធ្វើជាព្រះអគ្គមហេសីរបស់ព្រះអង្គ។ ការភ្ជាប់សម្ព័ន្ធមេត្រីជាមួយនគរយួន នេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹងកម្លាំងជាមួយប្រទេសនៅជាប់ព្រំដែនខាងកើតមួយនេះ ទៅទប់ទល់នឹងប្រទេសនៅព្រំដែនម្ខាងទៀត គឺប្រទេសសៀម។
បន្ទាប់ពីបានឡើងគ្រងរាជ្យហើយ ព្រះបាទជ័យជេស្តា ទ្រង់លើកព្រះទេពីអង្គចូវ បុត្រីស្ដេចយួន ជាព្រះអគ្គមហេសី ដោយថ្វាយនាមជាសម្ដេចព្រះភគវតីព្រះស្រីវរៈក្សត្រី។ ព្រះអង្គទ្រង់គង់នៅរាជធានីល្វាឯម នេះបានពីរឆ្នាំ។ ដោយទីនេះតូចចង្អៀតផង និងមានការពិបាកយ៉ាងខ្លាំងនៅរដូវវស្សាផង ព្រះអង្គក៏ទ្រង់ផ្លាស់រាជធានីទៅតាំងនៅក្រុងឧដុង្គមានជ័យ វិញ នៅក្នុងឆ្នាំ១៦២០ នៃគ្រិស្តសករាជ។ ព្រះអង្គបានព្រះបញ្ជាឲ្យសាងចេតិយធំមួយឈ្មោះ ចេតិយត្រៃត្រិង្ស នៅលើភ្នំព្រះរាជទ្រព្យ ដើម្បីតម្កល់ព្រះអដ្ឋិធាតុព្រះបិតាព្រះអង្គ។ នៅឆ្នាំ១៦២២ មានការបះបោរផ្ទៃក្នុងមួយដឹកនាំដោយអ្នកសិល្ប៍ម្នាក់ ដែលតាំងខ្លួនជាស្ដេចសំរែ “ព្រះសំរែរាជាធិរាជ” តែត្រូវវាយបង្ក្រាបបាន។
នៅក្នុងរាជ្យព្រះអង្គ សៀម មិនពេញចិត្តនឹងខ្មែរដែលបែរទៅទាក់ទងជាមួយយួន ហើយព្រងើយកន្តើយនឹងខ្លួននោះទេ។ សៀម ដែលធ្លាប់តាំងចិត្តថាជាអាណាព្យាបាលលើខ្មែរផងនោះ ក្នុងឆ្នាំ១៦២២ នោះ ព្រះចៅដៃណា ស្ដេចសៀម ដែលបានឡើងសោយរាជ្យនៅឰយុធ្យា ដោយបានធ្វើគត់ព្រះចៅឯកាទេសរដ្ឋ ព្រះអនុជព្រះនរេនសូរ នោះ បានលើកទ័ពយ៉ាងធំមានពលរាប់សែននាក់ ឲ្យចូលមកវាយលុកប្រទេសកម្ពុជា។ ប៉ុន្តែទ័ពសៀម ដ៏ធំមួយដែលលើកមកតាមផ្លូវគោក ត្រូវទ័ពខ្មែរដែលដឹកនាំដោយព្រះរាជាជ័យជេស្តា វាយកម្ទេចឲ្យបែកបាក់ខ្ចាត់ខ្ចាយអស់នៅខេត្តបរិបូរណ៍ ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីបឹងទន្លេសាប។ ឯទ័ពសៀម ធំមួយទៀតដែលដឹកនាំដោយចៅស្រីធម្មរាជា ឆ្នាំ១៦២៣ ដែលលើកតាមផ្លូវទឹកមកដល់ខេត្តបន្ទាយមាស ត្រូវកម្ទេចដោយទ័ពខ្មែរ ក្រោមការដឹកនាំរបស់ព្រះឧទ័យមហាឧបរាជ ព្រះអនុជរបស់ព្រះជ័យជេស្តា។ ឆ្នាំក្រោយមក សៀម បានលើកទ័ពជើងទឹកក្រោមបញ្ជាការរាជបុត្រស្ដេចសៀម នាមព្រះជេដ្ឋា មកវាយខ្មែរទៀត តែត្រូវទទួលបរាជ័យ ហើយដកថយទៅវិញទៀត។
ចំណែកខាងយួន វិញ ឯកសារខ្លះបានរៀបរាប់ថា ដោយពេលនោះប្រទេសយួន មានចំបាំងជាមួយចិន នៅគ្រិស្ដសករាជ១៦២១ គណៈបេសកកម្មទូតរបស់យួន មួយ បាននាំសំបុត្រពីរច្បាប់របស់ព្រះចៅអណ្ណាម មួយច្បាប់ មកថ្វាយព្រះជ័យជេស្តា ជាកូនប្រសា និងមួយច្បាប់ទៀតថ្វាយព្រះភគវីអង្គចូវ ឲ្យជួយទូលព្រះស្វាមីសុំខ្ចីដីខេត្តកំពង់ក្របីព្រៃនគរ (ព្រៃនគរ) ដើម្បីបង្ហាត់សេនាទាហានយួន។ លិខិតនោះបញ្ជាក់ថា ការខ្ចីដីធ្វើជាមូលដ្ឋានបង្ហាត់ទ័ពនេះមានរយៈពេល ៥ឆ្នាំ គ្រប់ ៥ឆ្នាំនឹងសងថ្វាយវិញ។ ឯឯកសារខ្លះថា ឆ្នាំ១៦២៣ យួន បានសុំព្រះរាជាខ្មែរបង្កើតគ្រឹះស្ថានជំនួញរបស់ខ្លួននៅក្នុងប្រទេសខ្មែរភាគខាងត្បូង ត្រង់តំបន់កំពង់ក្របីព្រៃនគរ ព្រមទាំងសូមអនុញ្ញាតឲ្យមានសិទ្ធិកាន់កាប់ក្រសួងគយ នៅតំបន់នោះផង។
ព្រះជ័យជេស្តា ដោយយោគយល់ដល់ព្រះបិតាក្មេក និងអគ្គមហេសីអង្គចូវ ផង ក៏ទ្រង់ព្រមអនុញ្ញាតតាមការស្នើសុំនេះ។ គឺចាប់តាំងពីពេលនោះមកហើយ ជនជាតិយួន បានដឹកកូនជញ្ជូនចៅបបួលគ្នាមកនៅក្នុងទឹកដីខ្មែរកាន់តែច្រើនឡើងៗ។ ម៉្យាងទៀត ដោយយកលេសថាដើម្បីជួយអាជ្ញាធរខ្មែរក្នុងទីនោះ រក្សាសន្តិសុខឲ្យមានប្រសិទ្ធភាព ព្រះចៅយួន ក្រុងវ៉េ បានបញ្ជូនមេទ័ពរបស់គេម្នាក់ឲ្យមកឈរកាន់កាប់នៅតំបន់នោះទៀតផង។ សម្ព័ន្ធភាពខ្មែរយួន ដែលយើងអាចនិយាយបានថា ជាសម្ព័ន្ធភាពយកកខ្មែរទៅលអន្ទាក់ ឬយកពងមាន់ទៅផ្ញើក្អែកនេះ បានក្លាយទៅជាចំណេះជិះកឯង។ យ៉ាងណាមិញ ខ្មែរដែលចង់គេចឲ្យផុតពីមេរៀនដ៏ជូរចត់នៃការបាត់បង់ទឹកដីភាគខាងលិចដ៏ធំធេងនោះ បានចាប់ផ្ដើមជំរុញឲ្យបាត់បង់ដីភាគខាងត្បូងទៀត ពោលគឺក្រោយពីព្រះបាទជ័យជេស្តា សុគតទៅនៅគ្រិស្ដសករាជ១៦២៨ នោះ ទឹកដីខ្មែរភាគខាងត្បូងចាប់ពីព្រៃនគរ បារា និងដូនណៃ កំពង់ស្រកាត្រី ទៅទល់នឹងព្រំប្រទល់អតីតអាណាចក្រចំប៉ា មានសុទ្ធតែជនជាតិយួន មកនៅពាសពេញ ហើយឋិតក្រោមការគ្រប់គ្រងរបស់យួន រួចទៅហើយទៀតផង៕

Thứ Năm, 27 tháng 7, 2017

ប្រវត្តិសាស្ត្រ​​​​ខ្មែរនៃការបាត់បង់ទឹកដីកម្ពុជាក្រោម​ (កូសាំុងសុីន)

ដោយសារតែយើងខ្ញុំឃើញថាប្រវត្តិសាស្ត្រ​ខ្មែរជាច្រើនត្រូវបានបាត់បង់ និងហិចហោចអស់ជាច្រើន ព្រោះតែយើងមិនកកាយយកមកសិក្សារៀនសូត្របន្ថែម។ ហេតុដូចនេះហើយ គេហទំព័រចំណេះដឹងយើងខ្ញុំខិតខំប្រឹងប្រែងស្រាវជ្រាវ ដើម្បីយកមកបង្ហាញជូនដល់សាធារណៈជនឲ្យបានសិក្សារៀនសូត្របន្ថែមតាមរបស់បណ្តាញសង្គមនានា។ ថ្ងៃនេះផងដែរ យើងខ្ញុំក៏បានលើកយកពីប្រវត្តិសាស្ត្រ​ខ្មែរកម្ពុជាក្រោម ដែលជាប្រវត្តិសាស្ត្រដ៏សែនជូរចត់របស់រ​ខ្មែរយើង ដែលបានបាត់បង់ទៅដោយសារតែបារាំងកាត់ទៅឲ្យប្រទេសវៀតណាម។ នេះជាប្រវត្តិសាស្ត្រសង្ខេបនៃកម្ពុជាក្រោម។ អត្ថបទនេះយើងខ្ញុំជាក្រុមគ្រប់គ្រងគេហទំព័រខ្មែរក្រោមកាណាដា បានដកសង់ចេញពីអត្ថបទដែលរៀបចំឡើងដោយការិយាល័យអនុប្រធានសហព័ន្ធ ខ្មែរកម្ពុជាក្រោម និងការិយាល័យ ខ្មែរកម្ពុជាក្រោម រដ្ឋកាលីហ្វកញ៉ា សហរដ្ឋអាមេរិក។ ភូមិសាស្ត្រ កម្ពុជាក្រោម ឬកម្ពុជាទឹកលិច មានផ្ទៃក្រឡា ៨៧,៧០០ គីឡូម៉ែត្រក្រឡា។ នៅក្នុងសម័យ អាណានិគមបារាំង គេហៅថា កូសាំងស៊ីន។ បច្ចុប្បន្ន នេះគឺវៀតណាមភាគខាងត្បូង។ ជនជាតិខ្មែរជាម្ចាស់ ទឹកដីកម្ពុជាក្រោម ដែលមានពលរដ្ឋជាអម្បូរខ្មែរ ប្រមាណ ៨,២៤០,០០០នាក់ កំពុងរស់នៅ។ មានវត្តអារាមដែលជាពុទ្ធសាសនាខ្មែរជាងប្រាំរយវត្ត ដោយមានព្រះ សង្ឃ ជាងពីរម៉ឺនអង្គគង់នៅ។ ភាគច្រើននៃពលរដ្ឋខ្មែរក្រោម រស់នៅតាមជនបទ ដោយប្រកបរបរកសិកម្ម។ មានពលរដ្ឋខ្មែរក្រោមតិចតួចណាស់ ដែលរស់នៅទីក្រុង។ ក្នុងតីតកាល កម្ពុជាក្រោម គឺជាផ្នែកមួយនៃព្រះរាជាណាចក្រកម្ពុជា ដោយកាលនោះ គេបានចែកចេញជា អាណាខេត្តធំៗ ចំនួនបួនគឺ៖ ១. ដូនណៃ-មានខេត្តៈ កោះគង, ទួលតាមោក, ព្រះសួគ៌ា, ចង្វារត្រពាំង, អូកាប។ ២. មាត់ជ្រូក-មានខេត្តៈ មាត់ជ្រូក, បារាជ, ព្រែក ឫស្សី, ឃ្លាំង។ ៣. ឡុងហោ-មានខេត្តៈ ឡុងហោ, ព្រះត្រ ពាំង, ផ្សារដែក។ ៤. ពាម-មានខេត្តៈ ពាម, ក្រមួន ស,ពលលាវ, ទឹកខ្មៅ។ នៅក្នុងចំណោមអាណាខេត្តធំៗ ទាំងបួននេះ មានចែកចេញជាខេត្តតូចៗ ចំនួន២១ ដូចតទៅ៖ ១.ព្រះត្រពាំង ២. ឃ្លាំង ៣. មាត់ជ្រូក ៤. ក្រមួន ស ៥. ពលលាវ ៦. ទឹកខ្មៅ ៧.ពាម ៨. ព្រែក ឫស្សី ៩. ឡុងហោ ១០. ពាម បារាច ១១. រោង ដំរី ១២. កំពង់ក្របី ព្រៃនគរ ១៣.ទួលតាមោក ១៤. ផ្សារដែក ១៥. ចង្វារត្រពាំង ១៦. មេ ស ១៧. កោះគង ១៨. ព្រះសួគ៌ា ១៩. ផ្សំអំបើស ២០. កំពង់គោ ២១. ពាំអូរកាប់
ក្នុងសម័យដើម យួនបានហៅប្រទេសខ្មែរថា “ចឹងឡាប”។ កម្ពុជាក្រោមស្ថិតនៅត្រង់វាលទំនាបនៃទន្លេមេគង្គ ដែលសម្បូរទៅដោយទឹក។ ដីនៅទីនោះមានជីរជាតិណាស់ ដែលជាហេតុឲ្យវិស័យកសិកម្ម មានការចម្រើនលូតលាស់យ៉ាងខ្លាំង។ ចំណែកឯប្រទេសអណ្ណាមវិញ (ឈ្មោះប្រទេសវៀតណាម ក្នុងសម័យបុរាណ) ប្រជានុរាស្ត្រត្រូវជួបគ្រោះទុរ្ភិក្សជាញឹកញាប់ ដោយស្រែចំការពុំបានផលផ្តល់ភោគផលឲ្យបានគ្រប់គ្រាន់។ ការចាប់ផ្តើមនៃដំណើរឆ្ពោះទៅទិសខាងត្បូង ដោយផលដំណាំដែលផលិតបាន មិនអាច់ចិញ្ចឹមប្រជារាស្ត្ររបស់ខ្លួនបាន ព្រះចៅក្រុងហ្វេ បានបញ្ជូនប្រជារាស្ត្រខ្លួន ឲ្យលួចចូលមកតាំងទីលំនៅដោយខុសច្បាប់ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបន្តិចម្តងៗ។ បណ្តាខេត្តដែលត្រូវរងគ្រោះមុនគេបង្អស់ គឺខេត្ត បារៀ និងខេត្ត ដូនណៃ។ យួនបានចូលមកលុកលុយប្រទេសកម្ពុជា ជាលេីកដំបូងក្នុង គ.ស ១៦២៣។ ចំពោះការដែលយួនលើកគ្នាចូលមកនៅលើ ទឹកដីខ្មែរនេះ មានព្រះពង្សាវតាខ្មែរខ្លះ បាននិយាយថា ស្តេចយួនបានចាត់ព្រះរាជទូតឲ្យមកសុំខ្ចីដីខ្មែរ នៅត្រង់ខេត្ត កំពង់ក្រ បី ព្រៃនគរ ដើម្បីហ្វឹកហាត់ទ័ពច្បាំងជាមួយចិន ហើយនឹងបង្វិលសងមកឲ្យខ្មែរវិញក្នុងរយៈពេលប្រាំឆ្នាំ។ តាមឯកសារខ្លះទៀតបាននិយាយថា នៅឆ្នាំ ១៦២៣ គណៈបេសកកម្មទូតយួនមួយ ត្រូវបានគេបញ្ជូន មកក្រុងឧត្តុង្ត ក្នុងគោលបំណងសុំព្រះរាជាខ្មែរ អនុញ្ញាតឲ្យយួនសង់គ្រឹះស្ថានជំនួញ នៅភាគខាងត្បូងនៃរបទេសខ្មែរ នៅត្រង់តំបន់ កំពង់ក្របីព្រៃនគរ ព្រមទាំងសូមអនុញ្ញាតឲ្យយួនមានសិទ្ធិកាន់កាប់ផ្នែកក្រសួងគយនៅតំបន់នោះទៀតផង។ ដោយសាប្រទេសកម្ពុជានាពេលនោះ បានចងសម្ពន្ធភាពជាមួយព្រះចៅក្រុងហ្វេ ព្រមទាំងដោយមានការយោគដល់ព្រះអគ្គមហេសី ដែលជាជនជាតិយួនផងនោះ ព្រះបាទជ័យជេដ្ឋាទី២ បានយល់ព្រមទៅតាមសេចក្តីស្នើររបស់យួន។ ចំពោះរឿងនេះ មានអ្នកប្រវត្តិវិទ្យាបរទេសខ្លះយល់ឃើញថា វាគឺជាការវាយប្រហារយកមជ្ឈមណ្ឌល ពាណិជ្ជកម្មខ្មែរ ដោយលាក់មុខ។ ចាប់តាំងពីពេលនោះមក ដោយមានការជួយលើកទឹកចិត្ត ពីស្តេចយួនក្រុងហ្វេផង ជនជាតិយួនបាននាំគ្នាចូលមកតាំង ទីលំនៅ ដោយខុសច្បាប់ លើទឹកដីនេះកាន់តែច្រើនៗ។ បន្តាប់មកក្រុងហ្វេ បានបញ្ជូនមេទ័ពយួនម្នាក់ ឲ្យមកត្រួតត្រានៅតំបន់នោះ ដោយយកលេសថាមកជួយរក្សារសន្តិសុខក្នុងតំបន់នោះ។ រីឯពួកនិគមជនជាតិយួន កាលបើបានចូលមកតាំងទីលំនៅ នៅលើទឹកដីនេះហើយ តែងតែនាំគ្នាទៅផ្តុំ នៅតំបន់ដីដែលមានជីរជាតិ ជាពិសេសនៅតាមដងស្ទឹងទន្លេឬសមុទ្រ។ យួនបានប្រៀបធៀបជនជាតិគេ ទៅនឹងដើមឫស្សី គឺដំបូងឡើយ ឫស្សីមានតែមួយដើមប៉ុណ្ណោះ តែបន្ទាប់ មក ឫស្សីនឹងដុះទំពាំង លុះដល់ទំពាំងធំឡើងនឹងក្លាយជាឫស្សី។ ឫស្សីចេះតែវាតទីរបស់ខ្លួន។ ចំណែករុក្ខជាតិណា ដែលដុះជិតគុម្ភឫស្សី នឹងត្រូវឫស្សីបឺតយកអស់ជីជាតី ដែលរុក្ខជាតិនោះ នឹងត្រូវក្រៀមស្រពោន ហើយទីបំផុតនឹងត្រូវស្លាប់។ ចំពោះប្រជារាស្ត្រជាតិខ្មែរយើងវិញ ទីណាដែលមានជនជាតិយួនមករស់ច្រើនកុះករ ដោយសាយួនក្រឡុកខ្លាំងពេក ក៏ត្រូវបង្ខំចិត្តរើផ្ទះសម្បែងទៅនៅទីកន្លែងដទៃវិញ ជាហេតុនាំឲ្យយួនបានដៃ បន្តបុករុលទៅមុខទៀត។ យួនបានទន្ទ្រានយកទឹកដីខ្មែរបន្តិចម្តងៗ ជាពិសេសក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ (១៦១៨-១៦២៨) ដោយបានមកនាំគ្នាមក តាំងទីលំនៅនៅទីក្រុងព្រៃនគរ។ ការអនុញ្ញាតឲ្យជនជាតិយួនចូលមកតាំងទីលំនៅ លើទឹកដីខ្មែរតាមអំពើចិត្តនេះ ជាកំហុសដ៏ធំមួយរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យជេដ្ឋាទី២ ដែលព្រះអង្គមានព្រះមហេសី (ជាជនជាតិយួន) ហើយវាជាប្រភពនៃការបាត់បង់ ទឹកដីកម្ពុជាក្រោម។ ទឹកដីខ្មែរ ត្រូវរបេះបាត់បន្តិចម្តងៗ ក្រោយពីស្តេចជ័យជេដ្ឋាទី២ បានចូលទីវង្គត់ទៅ ក្រុងព្រៃនគរ ខេត្ត មរៀ (បា រៀ) និងខេត្ត ចង្វាត្រពាំង សឹងតែក្លាយទៅជាទឹកដីយួនរួចទៅហើយ។ នៅក្នុងរាជ្ជកាល ព្រះបាទបរមរាជាទី៤ (១៦៦០-១៦៧២) យួនដែលរស់ នៅលើទឹកកម្ពុជាក្រោម មានសិទ្ធិជាងជនជាតិខ្មែរទៀត ព្រោះពួកគេឈប់ស្តាប់បង្គាប់ អាជ្ញាធរខ្មែរទៀតហើយ។ ដោយយល់ឃើញថា ពេលនោះខ្មែរមិនអាច់គ្រប់គ្រងទឹកដីនេះបានទៀត។ នៅឆ្នាំ ១៧២២ ព្រះមហាក្សត្រខ្មែរ ព្រះអង្គឯម បានប្រគល់ខេត្តមួយចំនួនទៅឲ្យចិនម្នាក់ឈ្មោះ ម៉ាក់គីវ ត្រួត ត្រា។ ខេត្តទាំងនោះមាន៖ ខេត្តពាម, ក្រមួន ស, និង កោះ ត្រល់។ ក្នុងរវាងឆ្នាំ ១៧៣០- ១៧៤៧ មានការបះបោរកាប់សម្លាប់គ្នាមួយ រវាងអ្នកឈ្លានពាន (យួន) និងអ្នកដែលត្រូវគេឈ្លានពាន (ខ្មែរ) យ៉ាងបង្ហូរឈាម។ ពីមួយថ្ងៃទៅមួយថ្ងៃ យួនក្រុងហ្វេ បន្តការបញ្ជូនពលរដ្ឋគេ ឲ្យមកតាំងទីលំនៅលើទឹកខ្មែរកាន់តែច្រើនឡើងៗ។ មិនតែប៉ុណ្ណោះ យួនបន្តការទន្ទ្រានយកអាណាខេត្តខ្មែរជាបន្តបន្ទាប់។ ចំណែកព្រះ ព្រះមហាក្សត្រ ព្រះចៅក្រុងកម្ពុជាវិញ បាន បោះបង់ទឹកដីមួយផ្នែកធំនៃអាណាចក្រ ដោយទុកឲ្យយួនទន្ទ្រានយកតាមចិត្ត។ រីឯពលរដ្ឋខ្មែរ ដែលរស់នៅទីនោះ គេទុកឲ្យរស់នៅតាមជោគវាសនារបស់ខ្លួន ហើយដែលពលរដ្ឋទាំងនោះត្រូវបានគេស្គាល់ឈ្មោះនាបច្ចុប្បន្នថា ខ្មែរក្រោមនេះឯង។ នៅឆ្នាំ ១៧៣២ យួនបានដណ្តើមខេត្ត មេ-ស។ ឆ្នាំ ១៧៥៧ ដណ្តើមយកខេត្ត ឡុងហោ, ខេត្ត ផ្សារដែក និងខេត្តមាត់ជ្រូក។ ដោយហេតុថា ព្រះរាជវង្សានុវង្សខ្មែរ នាពេលនោះចេះតែឈ្លោះប្រកែកគ្នាឥតឈប់ឈរ ដោយម្ខាងរត់ទៅពឹងយួន ឯម្ខាងទៀតរត់ទៅពឹងសៀម ដែលជាហេតុទុកឲ្យយួនបន្តធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង ដោយកោតញញើតអ្វីឡើយ។ ឆ្នាំ ១៧៧៥ យួនបានដណ្តើមយកខេត្ត ព្រះត្រពាំង នឹងឆ្នាំ ១៨៤១ បានដណ្តើមយក ខេត្តឃ្លាំង ដែលជាខេត្តចុងក្រោយ ដែលយួនបានលេបបង្ហើយតែម្តង។ តស៊ូដើម្បីជាតិរស់នៃបុព្វបុរសខ្មែរកម្ពុជាក្រោម ក្រោយពីបានត្រួតត្រាទឹកដីកម្ពុជាក្រោមបានទាំងស្រុងហើយ យួនឈ្លានពានបានចេញបញ្ជារឲ្យខ្មែរ ត្រូវតែបោះបង់ចោលទំនឿមទម្លាប់របស់ខ្លួន ដោយចាប់បង្ខំឲ្យខ្មែរត្រូវតែនិយាយភាសាយួន រៀនអក្សរយួន ព្រមទាំងកាន់ទំនៀមទម្លាប់ដូចជនជាតិយួន។ មិនត្រឹមតែប៉ុណ្ណោះទេ អ្វីៗដែលមានលក្ខណៈជាខ្មែរ ត្រូវបានយួនធ្វើមូប្បនីយកម្មអស់រលីង។ តួយ៉ាងដូចជាឈ្មោះ ខេត្ត ស្រុក ភូមិ ខ្មែរជាដើម ត្រូវបានប្រែឈ្មោះទៅជាយួនទាំងអស់។ ដោយមិនអាច់ទ្រាំបាននឹងទម្ងន់នៃការជិះជាន់ ការឆក់ប្លន់ ការកាប់សម្លាប់ និងនយោបាយ រំលាយជាតិសាសន៍ខ្មែរកម្ពុជាក្រោម របស់យួនតទៅទៀតបាន ខ្មែរយើងបាននាំគ្នាក្រោកឡើងប្រឆាំងនឹងយួនជាបន្តបន្ទាប់។ ជាក់ស្តែង នៅឆ្នាំ ១៦៤៥ ខ្មែរបាននាំគ្នាបះបោរប្រឆាំងយួននៅខេត្តកំពង់ក្របី និងព្រៃនគរ។ នៅឆ្នាំ ១៦៥៣ នៅត្រពាំង ស្រកាត្រី ឬត្រចង្វាត្រពាំង។ ឆ្នាំ ១៦៥៨ នៅខេត្ត បារាជ។ នៅឆ្នាំ ១៧៣៨ នៅខេត្តពាម និងខេត្តបាសាក់ ដែលដឹកនាំដោយ លោកឧកញ៉ា ណា-រេន-តឹក។ នៅឆ្នាំ ១៧៤៣ នៅខេត្ត មេ-ស។ ឆ្នាំ ១៨៣៥-១៨៤១ នៅខេត្ត ព្រះត្រពាំង ដែលដឹកនាំដោយ ឧកញ៉ាសឺន គុយ ដោយមានសហការីដ៏ចំណាន់ៗ ៥រូប គឺ៖ ហ្មឺនឯក, ទេសាសោម, តាម៉ង់, មនោរស់ និងភូឈួយគង់។ នៅឆ្នាំ ១៨៤១-១៨៤៧ នៅស្រុកចាប់ភ្លើង ខេត្តព្រះត្រពាំង ដឹកនាំដោយលោក ឡឹមសោម ឬទេសាសោម ដោយមាន ជំនួយពីលោក សេនា ឯកប្រុញ និង ម៉ឺនសោម។ នៅឆ្នាំ១៨៥៨ នៅខេត្តមាត់ជ្រូកនិងខេត្តឃ្លាំង ដឹកនាំដោយសេនា សួស ដោយមានការប្រយុទ្ធគ្នាយ៉ងខ្លាំងក្លាមួយ នៅសមរភូមិមហាទប់ និងចុងបល្លង្គ។ នៅឆ្នាំ ១៨៦០ នៅខេត្តពលលាវ ដឹកនាំដោយសេនាមាន់ និងសេនាទៀ ដោយមានការប្រយុទ្ធគ្នានៅ លំពុយា។ សពរបស់លោកសេនាទៀ ត្រូវបានគេកប់ នៅក្បែរវត្ត ខ្លែងបបែល នៃខេត្តពលលាវ។ នៅមានការតស៊ូ របស់បុព្វបុរសយើងជាច្រើនកន្លែងទៀត ដែលយើងខ្ញុំពុំបានរៀបរាប់ឲ្យបានក្បោះក្បាយ។
អាណានិគមថ្មី លើទឹកដីអភ័ព្វកម្ពុជាក្រោម ១៨ឆ្នាំ ក្រោយពីពេលដែលយួនបានកាន់កាប់កម្ពុជាក្រោមទាំងស្រុងមក គឺនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ១៩៨៥ ទាហានបារាំង ក្រោមបញ្ជារការរបស់លោកឧត្តមនាវី រី ហ្គូលឌើហ្សើនុល្លី ដែលជាមេបញ្ជារការកងនាវាចម្បាំង បារាំង នៅសមុទ្រចិន បានវាយដណ្តើមយកទីក្រុងព្រៃនគរពីយួន។ ហើយបារាំងបានបន្តការវាយដណ្តើមយកទីកន្លៃងដទៃៗទៀត។ ថ្ងៃទី ១២ ខែមេសា ១៨៦១ ដណ្តើមយកខេត្ត មេ-ស។ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំដដែល យកខេត្ត ចង្វាត្រពាំង និងថ្ងៃទី២៨ ខែមិនា ឆ្នាំ១៨៦២ យក ខេត្តឡុងហោ។ល។ ទោះបីជាបារាំងបានដឹងថា កម្ពុជាក្រោមពិត ជាទឹកដិរីបស់ខ្មែរក៏ដោយ ក៏បារាំងបានធ្វើមិនដឹងមិនឮពីការប្លន់យកទឹកដីកម្ពុជាក្រោមរបស់យួន។ បារាំងបានចាប់បង្ខំឲ្យអធិរាជ យួនឈ្មោះ ទឺ-ឌឹក ចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពមួយ នៅទីក្រុងព្រៃនគរ។ បារាំងបាន បង្ខំឲ្យយួនចុះហត្ថលេខាប្រគល់ខេត្តមួយចំនួនដូច ជាខេត្ត មេ-ស, ឡុង-ហោ និងខេត្តចង្វាត្រពាំង មកឲ្យបារាំង។ ស្តេចយួនបានប្រគល់ខេត្តទាំងនោះមកឲ្យបារាំងដោយរីករាយ ព្រោះខេត្តទាំងនេះមិនមែន ជារបស់យួនឡើយ។ ដោយហេតុថា ខ្មែរនិងយួន នៅតែបន្តច្បាំងគ្នានៅខេត្តដទៃៗទៀត ជាហេតុនាំឲ្យបារាំង វាយដណ្តើមយកខេត្ត ផ្សេងៗ ដែលនៅសេសសល់ពីយួនយ៉ាងងាយ។ នៅថ្ងៃ ទី ២២ ខែមិថុនា ឆ្នាំ១៨៦២ បារាំងបានដណ្តើមយកខេត្ត មាត់-ជ្រូក និងថ្ងៃទី ២៤ ខែមិថុនា ឆ្នាំដដែល បានដណ្តេមយកខេត្តពាម។ ក្នុងរជ្ជកាលព្រះអង្គឌួង ទ្រង់បានផ្ញើលិខិត ដោយមានអំណោយជាមួយផង ថ្វាយព្រះអធិរាជបារាំង ណាប៉ូឡេអុងទី៣ តាមរយៈកុងស៊ុលបារាំង នៅសាំងហ្គាពួរ ដើម្បីពន្យល់បារាំង់ឲ្យយល់ច្បាស់ថា កម្ពុជាក្រោមជាទឹកដីខ្មែរ។ ក្រោយមកមិនយូរបុន្មាន គឺនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ១៨៦៣ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់ក្រោមអាណាព្យាបាលរបស់បារាំង។ បន្ទាប់ពីបានដាក់ព្រះរាជាណាចក្រ ក្រោមអាណាព្យាបាលរបស់បារាំងហើយ ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម បានយាងទៅជួបឧត្តមនាវីបារាំង ឡាហ្គ្រង់ឌីយ៉ែ ដែលជាអភិបាលដែនដីកូសាំងស៊ីន នៅឆ្នាំ ១៨៦៤ នាទីក្រុងព្រៃនគរ ទាមទារឲ្យបារាំងប្រគល់ទឹកដីកម្ពុជា ក្រោមមកឲ្យខ្មែរវិញ។ លោក ឡាហ្គ្រង់ឌីយ៉ែ បានយល់ព្រមនឹងសំណើរនេះ។ យួនបានដឹងពីគម្រោងការដែលបារាំង បម្រុងនឹងប្រគល់ទឹកដីកូសាំងស៊ីនជូនព្រះរាជាខ្មែរវិញ ក៏បាញុះញង់ខ្មែរមួយចំនួនប្រឆាំងបារាំង។ នៅឆ្នាំ១៨៦៧ ដោយមានការគាំទ្រពីយួនផង ខ្មែរនៅខេត្តរោងដំរី បាននាំគ្នាបះបោរប្រឆាំងបារាំង។ លោក ឡា ហ្គ្រង់ឌីយ៉ែ ដែលជាអភិបាលដែនដី កូសាំងស៊ីន យកលេសនេះ បានបដិសេធសេចក្តីសន្យា ដែលលោកបានព្រមព្រៀង ជាមួយព្រះមហាក្សត្រខ្មែរ ក្នុងការប្រគល់ទឹកដីកម្ពុជាក្រោមមកឲ្យខ្មែរវិញ។ ថ្ងៃរះថ្មី តែទឹកដីយើងនៅតែងងឹត ថ្ងៃទី០៩ ខែមិនា ឆ្នាំ១៩៤៥ នៅវិមាន នរោត្តម នាទីក្រុងព្រៃនគរ ដែលជាទីស្នាក់ការធំរបស់បារាំង នៅកូសាំងស៊ីន រាជទូតជប៉ុន ឈ្មោះ ម៉ាក់ស៊ូម៉ូតូ បានបញ្ជារឲ្យបារាំង ដាក់កងទ័ពរបស់ខ្លួន នៅក្រោមបញ្ជាររបស់ជប៉ុន។ លក្ខណ្ឌនេះ ត្រូវបានភាគីបារាំងបដិសេធ។ ចំណែកឯជប៉ុនវិញ ដោយខ្លួនមានកងទ័ពនៅកូសាំងស៊ីនស្រាប់ ក៏ ធ្វើរដ្ឋប្រហារប្រឆាំងបារាំង។ រដ្ឋអំណាចបារាំង នៅឥណ្ឌូចិនត្រូវរលំដួលមួយរំពេច។ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៤៥ ប្រទេសយួនត្រូវបានប្តូរឈ្មោះជា វៀតណាម។ រដ្ឋាភិបាលមួយដែលដឹកនាំ ដោយ ត្រឹងទ្រុងគីម ត្រូវបានគេបង្កើតឡើង។ រដ្ឋាភិបាលនេះ បានចាប់ផ្តើមគិតគូរពីការបង្រួបបង្រួមប្រទេសឡើងវិញ។ នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំដដែល ស្តេចយួនឈ្មោះ បាវដាយ បានប្រកាស់ថាខ្លួនមានបំណងចង់បង្រួបបង្រួម តុងកឹង, អណ្ណាម និងទឹកដីនានា ឲ្យនៅក្រោមអំណាច់របស់ក្រុងហ្វេ។ ព្រះបាទនរោត្តម សីហនុ ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជាយល់ថា ក្រុងហ្វេចង់ភ្ជាប់ទឹកដីកម្ពុជាក្រោមជាមួយវៀតណាម គ៏បានឆ្លើយតប់ទៅនឹងសេចក្តីប្រកាស់នេះ នៅថ្ងៃ ទី ២៥​ ខែមិថុនា ថា “ប្រទេសកម្ពុជាមិនអាចនៅព្រងើយកន្តើយចំពោះការផ្លាស់លក្ខន្តិកៈនៃដែនដីមួយដែលខ្លួននៅតែមានសិទ្ធិលើជាដរាប”។ ប្រទេសកម្ពុជា បានបង្កើតគណៈកម្មការមួយ ដើម្បីដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ។ ចុងខែកក្កដា ១៩៤៥ ត្រឹង ទ្រុង គីម ទទួលបានជោគជ័យ ក្នុងការទាមទារឲ្យជប៉ុន រំលាយរដ្ឋាភិបាលសហពន្ធនៅឥណ្ឌូចិន ហើយដាក់ តុង កឹង ក្រោមអំណាច់របស់រកុងហ្វេ ដោយមានតែងតាំងអធិរាជម្នាក់ នៅហាណូយ។ ជប៉ុនបានទុកកម្ពុជាក្រោម ឲ្យនៅក្រោមឱវាទផ្ទាល់របស់ខ្លួន ដោយបានចាត់តាំងអភិបាលជប៉ុន ម្នាក់ឈ្មោះ មីណូដា ឲ្យទទួលខុសត្រូវ។ សម្តេចសីហនុ បានបញ្ជូនលោក សឹន ង៉ុក ថាញ់ ដោយពេលនោះ លោកជារដ្ឋមន្ត្រីក្រសួងការបរទេស ទៅព្រៃនគរ ដើម្បីចចាសូមកុំឲ្យជប៉ុនប្រគល់ទឹកដីកម្ពុជាក្រោមទៅឲ្យយួន។ ការចចាមិនទាន់ផ្លែផ្ការផង ក៏ត្រូវបានបញ្ឈប់ទៅវិញ ដោយជប៉ុនត្រូវចាញ់សង្គ្រាមសម្ពន្ធមិត្រ។ បារាំងក៏បន្តត្រួតត្រាឥណ្ឌូចិនតទៅទៀត។ ស្រប់ពេលដែលស្ថានភាពនយោបាយ នៅឥណ្ឌូចិនគ្មានស្ថេរភាព ហើយរដ្ឋអំណាចអាណានិគមត្រូវរង្គោះរង្គើរផង នោះ យួនយៀកមិញ បានខំប្រឹងពង្រីកនិងពង្រឹងកម្លាំងរបស់ខ្លួនយ៉ាងឆាប់រហ័ស។ ជម្លោះជាតិ សាសន៍ រវាងខ្មែរក្រោមនិងយួនបានឡើង ដោយម្នាក់ដណ្តើមទឹករបស់ខ្លួនដែលបាត់ទៅមកវិញ។ ឯម្នាក់ទៀត ក៏ចង់បានទឹកដីដែលខ្លួនធ្លាបប្លន់បាននោះមកវិញដែរ។ យួនវៀតមិញ ដែលមានគំនុំនឹងខ្មែរក្រោមយើង ជាយូរអង្វែណាស់មកហើយនោះ ស្របពេលដែលយើងទន់ខ្សោយគ្មានទីបង្អែក បានប្រលះយើងយ៉ាងចាស់ដៃ ដោយកាប់សម្លាប់ឥតរើស រហូតដល់ចាប់ខ្មែរយើងយកទៅដុតទាំងរស់ ក្នុងជង្រុកស្រូវជប៉ុន នៅភូមិ ដាម-កិញ, ដាម-យើយ, យ៉ា-រ៉ាយ, ផ្នោអណ្តែត និងកោះមហត្ថ នៃខេត្តទឹកខ្មៅជាដើម។
កម្ពុជាក្រោម ឆ្ងាយដាច់អាល័យ បន្ទាប់ពី៩០ឆ្នាំ នៃការត្រួតត្រាលើទឹកដីកូសាំងស៊ីន រដ្ឋសភានៃសហភាពបារាំង ពិនិត្យលើគម្រោងបង្កើតក្រុមជំនុំមួយ នៅកូសាំងស៊ីន នៅថ្ងៃទី ១១ ខែមិនា ឆ្នាំ១៩៤៩។ ក្រុមជំនំនេះមានភារកិច្ចក្នុងបោះឆ្នោតយល់ព្រមឬជំទាស់ ទៅនឹងការភ្ជាប់ទឹក ដីកូសាំងស៊ីន ជាមួយវៀតណាម។ អ្វីដែលគួរឲ្យអស់សំណើចនោះ គឺក្រុមជំនុំដែលមានសមាជិក ៦៤រូប ដែលគេបម្រុងបង្កើតឡើងនោះ មាន ៤៨នាក់ ជាជនជាតិយួន ហើយមាន ១៦នាក់ ជាជាតិបារាំង។ ចំណែកឯខ្មែរយើងដែលជាម្ចាស់ប្រទេសនោះ គេពុំបានអនុញ្ញាតឲ្យមានតំណាងនៅក្នុងក្រុមជំនុំនេះឡើយ។ យើងសូមសួរបារាំងមើល ថាតើមានយួនណាដែលឆោតល្ងង់ប្រឆាំងបារាំងដែលកាត់ទឹកដីខ្មែរឲ្យទៅយួននោះ។ ពាក់កណ្តាល់ខែឧសភា ឆ្នាំ១៩៤៩ សភាបារាំង បានបើកកិច្ចប្រជុំដើម្បីបោះឆ្នោតអនុមត្តិការភ្ជាប់ទឹកដីកម្ពុជាក្រោមទៅឲ្យយួន។ ទោះបីជាមានការតវ៉ាពីគណៈប្រតិភូខ្មែរ ដែលដឹកនាំឯកឧត្តម សឺន សាន និងស្ថាប័នមួយចំនួន នៃប្រទេសបារាំងក៏ ដោយ ក៏សភាបារាំងនេះពុំធ្វើដឹងធ្វើឮ ហើយបានសម្រេចអនុម័តិប្រល់ទឹកដីទៅឲ្យយួន នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ១៩៤៩។ ថ្ងៃទី ៤ មិថុនា ឆ្នាំ១៩៤៩ ប្រធានាធិបតីបារាំង វាំង សង់ អូរីយ៉ូល បានចុះហត្ថលេខាជាមួយស្តេចយួន បាវដាយ នៅវិមាន អេលីហ្សេ នាទីក្រុងប៉ារីស ដើម្បីប្រគល់ទឹកដីកម្ពុជាក្រោមទៅឲ្យយួន ដែលនៅក្នុងកិច្ចព្រមព្រៀងនោះ បារាំងបានតម្រូវឲ្យយួនត្រូវតែគោរពសិទ្ធិខ្មែរក្រោមដែលជាម្ចាស់ទឹកដី។ តែការតម្រូវនេះ ប្រៀបបានដូចជាយកសាច់ទៅផ្ញើក្នុងមាត់ខ្លា ហើយប្រាប់ឲ្យខ្លាជួយថែររក្សាសាច់ឲ្យផងអីចឹង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អត្ថបទនេះទាញចេញពីគេហទំព័រ៖ ខ្មែរក្រោម រក្សាសិទ្ធិដោយ៖ ខ្មែរក្រោម

Chủ Nhật, 23 tháng 7, 2017

សិក្សាអំពីស្ថាននាមថ្មី ស្តីពីរឿងចាស់ ក្រឡះជាយួនូបនីយកម្ម។

Những từ Khmer được Việt hoá Từ tiếng Khmer nhưng khi đi vào tiếng Việt, người Việt, người Hoa có cách phiên âm của riêng mình. Dần dần nó bị chuyển cả về hình thức ngữ âm, lớp từ này khá phổ biến trong ngôn ngữ bình dân vùng đồng bằng sông nước Cửu Long. Có điều người ta nói, người ta viết nhưng ít khi chú ý nguồn gốc của nó có từ đâu. 1. Những từ chỉ địa danh Trong số 13 tỉnh thành ở vùng đất Chín Rồng thì có đến hơn nửa trong số các danh từ riêng ấy hoặc là có từ gốc Khmer hoặc còn tồn nghi về gốc Khmer của nó. Có thể kể như: Bạc Liêu, Sóc Trăng, Trà Vinh, Vĩnh Long, Đồng Tháp, Cần Thơ, Cà Mau, … Từ vùng đất mũi còn vang vọng lời ca : Cà Mau khỉ khọt trên bưng Dưới sông sấu lội, trong rừng cọp um Cà Mau là từ Việt hoá của tiếng Khmer là Tuk Khmau, nghĩa là nước đen mà thành. Nguyên cớ là vùng rừng U Minh gồm Cán Gáo, Tân Bằng, Trèm Trẹm, Cái Tàu và phía bên hữu ngạn sông Ông Đốc, ..., nước ngập quanh năm, nước tích tụ lâu ngày chảy ngang qua rừng đầy lá mục của dừa nước, tràm, gừa ráng, choại, dớn, lát, sậy, năn, cỏ nước mặn, ... nên nước màu vàng đậm như nước trà, nhiều khi đen, có mùi hôi và vị phèn chua, mặn, ... Về đất Ba Xuyên nghe câu hát :
Chợ Sóc Trăng chà gạo lộn trấu càng, Anh thương em là thương lời ăn tiếng nói dịu dàng, Chớ không phải anh vì bạc vì vàng mà thương. Theo Lê Hương thì Sóc Trăng là do tiếng Khmer đọc trại ra từ chữ Srok Tréang có nghĩa là bãi sậy vì ngày xưa đất Sóc Trăng có nhiều lau sậy hoang vu. Ông còn nêu truyền thuyết khác, theo đó thì đất này (tại ấp Sóc Vồ ngày nay) vào thời Nguyễn, giặc Xà Na Téa và Xà Na Tua dùng làm kho chứa bạc, kho chứa vũ khí, kho chứa lương thực chống lại triều đình. Do đó Sóc Trăng là do chữ Srok Kh'leang đọc trại mà ra. Vương Hồng Sển lại cho rằng : Theo quyển Petit Cours de Géographie de la Basse Cochinchine par Trương Vĩnh Ký thì Sốc Trăng (Sóc Trăng) là tên dân gian của Nguyệt Giang tỉnh (tỉnh Sông Trăng). Tên này có nguồn gốc Khmer là Péam prêk sròk khlẵn (di cảo Trương Vĩnh Ký trong le Cisbassac). Péam là vàm, prêk là sông, sròk là sốc, khlẵn (kh'leang) là kho bạc. Nguyên đời vua Cơ Me (Khmer) có đặt một kho chứa bạc nơi đây. Đến đời vua Minh Mạng, đổi tên chữ ra Nguyệt Giang tỉnh vì triều đình đã ép chữ sốc biến ra chữ sông, chữ kh'leang ra trăng và đổi thành nguyệt. Nhà học giả này còn khẳng định Sóc phải viết có dấu ô, tức Sốc mới đúng! Qua cầu Rạch Miễu đến quê hương Đồng Khởi, xứ dừa : Bến Tre nhiều gái má hồng Không tin thì xuống Mỹ Lồng mà coi Theo cụ Vương Hồng Sển thì Bến Tre vốn là xứ sinh sản và sản xuất nhiều cá tôm, cho nên xưa, người Khmer gọi là Srok treay (đọc là sốc tre), nhưng sau này người Khmer gọi theo người Kinh là bến có nhiều tre để phân biệt với địa danh Cần Thơ, cũng có nhiều tre, người Khmer gọi tre là rusei, nên có hai địa danh rành rẽ: prêk rusei (sông tre): chỉ Cần Thơ/ prêk kompong rusei để chỉ Bến Tre. Hội nghiên cứu cổ học Đông Dương, năm 1903 ấn hành quyển khảo cứu đặc biệt (monographia) về tỉnh Bến Tre trong đó có đoạn (lược dịch): Bến Tre xưa, người Khmer gọi là sốc tre … vì trong xứ trên các giồng có tre mọc đầy. Cụ Sển cho biết thêm “theo tôi (tức Vương Hồng Sển) đây là dịch sai hai chữ Bến Tre. Tre đây là treay của Khmer, phải dịch là cá (…). Lẽ đáng gọi Bến Tre là Ngư Tân, hoặc Bến Cá: srok kompong treay”. Mỹ Lồng là địa danh nổi tiếng với nghề làm bánh tráng ở đây (Bánh tráng Mỹ Lồng, bánh phồng Sơn Đốc). Mỹ Lồng có nguồn gốc từ chữ Srok Mi Lôn = xứ, xóm của nàng tên Lôn. Ngược lên vùng Bảy Núi, có câu: Anh về xứ Chắc Cà Đao Bỏ em ở lại như dao cắt lòng Chắc Cà Đao: Tên một con rạch và cũng là tên một chợ nhỏ (nay là thị trấn An Châu) gần thị xã Long Xuyên, tỉnh An Giang. Học giả Vương Hồng Sển, ghi lại hai giải thích là:
Theo ông Nguyễn văn Đính, thì địa danh Chắc Cà Đao có thể do chữ Khmer chắp kdam (bắt cua) mà ra vì vùng nầy xưa kia có nhiều cua. Theo nhà văn Sơn Nam, Chắc Cà Đao do chữ Prek Pedao; Prek = rạch; pédao = loại dây mây; rạch có nhiều dây mây. Và ông nghĩ rằng giả thuyết của Nguyễn văn Đính hợp lý hơn. Trở lại Tiền Giang khảo chứng từ Mỹ Tho: Đèn Sài Gòn ngọn xanh ngọn đỏ Đèn Mỹ Tho ngọn tỏ ngọn lu Anh về học lấy chữ nhu Chín trăng em đợi mười thu em chờ Người Khmer thời trước gọi vùng đất Mỹ Tho là srock mé sa, mi so (di cảo Trương Vĩnh Ký trong le Cisbassac). Nghĩa là xứ (srock) có nàng con gái (mé) có nước da trắng (sa, so). Khi sang Việt ngữ, dân gian gọi là Mỹ Tho, đã bỏ đi chữ srock,chỉ còn giữ lại mi so và biến âm sang mà thôi. Vượt cầu Cần Thơ về lại Phong Điền: Cái Răng, Ba Láng, Vàm Xáng Phong Điền Anh có thương em thì cho bạc cho tiền Đừng cho lúa gạo xóm giềng cười chê Vương Hồng Sển khẳng định chắc chắn rằng Cái Răng là vùng kênh rạch ngày trước có nhiều ghe của người Khmer chở cà ràn đi bán. Cà ràn là lò bằng đất nung, có hai phần, phía trước rộng là chỗ chứa củi đang chụm, vừa là nơi chứa tro và than đỏ để làm thành cái bếp nướng (nướng kẹp tre), và phần lò lửa, trên miệng có gắn 3 cái chấu (ông táo) để bắc nồi ơ. Cà ràn thông dụng trong vùng Tân Châu, Châu Đốc…, ở nhà sàn, đáy của cà ràng giữ vai trò bảo vệ cái sàn chống hỏa hoạn. Tương tự, cà ràng cũng rất được dân chài lưới, hoặc những ghe có người sống như nhà lưu động ưa dùng vì tiện lợi. Chính từ cà ràn được các bản đồ thời Pháp phiên âm thanh caran và biến âm dần thành Cái Răng như ngày nay. Vàm có nguồn gốc từ tiếng Khmer: péam = cửa sông, nơi một con sông nhỏ (rạch) chảy vào con sông lớn. Ở đồng bằng miền Tây Nam Bộ có nhiều sông rạch, do đó có rất nhiều địa danh bắt đầu bằng chữ vàm như Vàm Cống (thuộc Gò Công), Vàm Nước Trong (Kiến Hòa), Vàm Sông Thượng (Cần Thơ), Vàm Nao (An Giang), Vàm Tấn ở Sóc Trăng Anh qua Vàm Tấn anh đến Cù Lao Cho anh xin chút má đào của em Trương Vĩnh Ký có nói chữ péam trong tiếng Khmer có nghĩa là vàm thì theo ông Vương Hồng Sển, dẫn theo La Cochichine et ses habitants của Baurac, trang 362 thuật lại rằng trào đàng cựu, cho đến lối 1858, vàm Đại Ngãi còn được gọi là Vàm Tấn (péam senn), là một bến nước quan trọng tiếp đủ các thuyền đi biển đủ hạng từ trung Quốc, Tân Gia Ba, Xiêm La, Cam Bốt.... tụ tập rất náo nhiệt để trao đổi, mua chác lúa gạo, tơ lụa, hàng vải, cá mắm, mắm muối, đồ gốm, chén bát, sừng trâu, ngà voi, lông chim, sáp, mật ong.... Đại Ngãi là từ Hán Việt của địa danh này. Ở một câu ca khác:
Nước Ba Thắc chảy cắt như dao Con cá đao bổ nhào vô lưới Biết chừng nào anh mới cưới đặng em Theo di cảo của Trương Vĩnh Ký, Ba Thắc là Păm prek Bàsàk. Đây là tên gọi tiếng Khmer của một vị thần hay còn gọi là nặc tà, ông tà của người Khmer, có miếu thờ ở Bãi Xàu cũ. Đại danh Ba Thắc bên Campuchia cũng có. Tương truyền ông Ba Thắc là một vị hoàng tử người Lào đến sống vùng đất trên đường đi Tham Đôn, Mỹ Xuyên ngày nay. Khi ông chết người dân quanh vùng lập miếu thờ. Lúc đầu miếu được cất theo kiến trúc Khmer bằng cây nhưng về sau, năm 1927, ông Lê Văn Quạnh và một số thân hào trong vùng đã cất lại miếu theo kiến trúc Trung Hoa dạng bán cổ bán kim và đề là Ba Thắc Cổ miếu. Di tích này đến nay vẫn còn. Còn rất nhiều địa danh trong các câu ca dao miệt này, nhưng do khuôn khổ bài viết chúng tôi chỉ liệt kê những địa danh ấy và nguồn gốc Khmer để tham khảo: Bạc Liêu có nguồn gốc từ tiếng Khmer là Poolleu, người Triều Châu là chuyển âm thành Pô Léo có nghĩa lính Lèo, lính Lào, (Ai Lao) ; Vĩnh Long ( đất này người cố cựu còn gọi là đất Vãng gần với Vũng. Từ địa danh Vũng Luông – Kompong Luông; biến dần ra Vũng Luông, rồi Vãng Luông. Tên Vĩnh Long có từ năm 1832 khi vua Minh Mạng đổi ra Hán tự); Đồng Tháp Mười (tiếng Khmer là Thnor Mo Roy nghĩa là đường lộ (thnor), số 100 (mo roy), Đồng Tháp Mười còn có tên khác nữa là Présah Préam Loveng); tiếng Việt gọi Đồng Tháp Mười tức chỉ vùng đồng có cái tháp mười tầng, hiện tháp đã không còn, chỉ còn lại vết tích của nền đất và trong ký ức của những lão nông tri điền; Châu Đốc (người Khmer gọi là srôk (xóm, xứ) méât (miệng mồm) cruk (heo): xứ miệng heo); Kế Sách, một huyện của Sóc Trăng, nằm ở gần cửa Ba Thắc (một cửa của sông Củu Long), phần lớn đất đai là cát do phù sa sông Hậu, rất thích hợp cho việc trồng dừa và mía. Cát tiếng Khmer là K'sach, như vậy Kế Sách là sự Việt hoá tiếng Khmer: k'sach; Sa Đéc, thị xã của tỉnh Đồng Tháp xuất phát từ Phsar Dek, phsar là chợ, dek là sắt); Trà Vang hoặc Trà Vinh xuất phát từ âm Khmer: Préah trapéang, và gắn liền với sự tích: không biết có từ bao giờ, năm đó, trong một trận nước lụt dân làng thấy một tượng Phật trôi tấp vào bờ ao, liền rước về một gò cao, cạnh đó xây chùa thờ phượng. Chùa được đặt tên Bodhisalareaj, nay gọi là chùa Ông Meas, tên vị sư cả đầu tiên. Trapéang được Việt hóa thành âm Trà Bang, rồi Trà Vang, sau bị nói trại thành Trà Vinh. Ở vùng Ngã Năm (Sóc Trăng) đi Long Mỹ (Hậu Giang) cũng có địa Trà Ban (trapéang: ao vũng) cùng nét nghĩa và nguồn gốc vừa phân tích, …
theo nguồn từ facebook của ពេជ្រ វាសនា

Thứ Sáu, 21 tháng 7, 2017

យល់ដឹងប្រវត្តិសាស្ត្រ៖ ហេតុអ្វីបានជាបារាំងឲ្យឈ្មោះទឹកដីកម្ពុជាក្រោមថា”កូស៊ាំងស៊ីន”?

ឆ្លៀតក្នុងឳកាសដែលប្រទេសកម្ពុជា បានចុះទន់ខ្សោយ បារាំងបានចូលមកជួយកម្ពុជាផង យកទឹកដីកម្ពុជាធ្វើជា “កូស៊ាំងស៊ីន”ផង។ ពាក្យថា “កូស៊ាំងស៊ីន”ច្បាស់ឮមកពីការផ្សំពាក្យពីរគេ”កូស៊ាំង”និង”ស៊ីន”។ នៅឆ្នាំ១៩៨៥ ខ្ញុំ ត្រាំង ឆាត ប៊ុត បានសរសេររួចម្ដងមកហើយថា”កូស៊ាំង”ប្រហែលជាឈ្មោះលោកសង្ឃកាតូលិកបារាំងមួយអង្គ (១៧២៦-១៧៨៣) ដែលបានស្ថាបនាមន្ទីរពេទ្យដ៍ល្បីល្បាញមួយនៅទីក្រុងប៉ារីស ក្នុងសង្កាត់លេខ៥ សព្វថ្ងៃ។
មុននឹងមកដល់ព្រៃនគរ កងនាវីកបារាំងអង្គទ័ពស្រួចសម្រាប់វាយដណ្ដើមយកនិងត្រួតត្រា បានចេញដំណើរពីប្រទេសចិនមក ហើយតាមឈូងសមុទ្រចិនទៀត។ ពាក្យ”ចិន” នេះបានដុះជាប់ក្នុងខួរក្បាលគេរហូត។ ហេតុហ្នឹងហើយ ក្រោយពេលរកបាននឹងបោះជំរុំនៅព្រៃនគរ ដើម្បីរំលឹកគុណដល់ព្រះសង្ឃមួយអង្គដែលបានខឹតខំគ្រប់មធ្យោបាយ សម្រាលទុក្ខជាប្រជាពលរដ្ឋបារាំងពូកគេនេះបានសម្រេចដាក់ឈ្មោះទឹកដីថ្មីជាកម្មសិទ្ធិគេនេះថា”កូស៊ាំង-ស៊ីន”(តើមែនឬ) ។ ក្រោយមក “កូស៊ាំង-ស៊ីន”ក៏ក្លាយទៅជា”កូស៊ាំងស៊ីន”សរសេរតែមួយពាក្យវិញ។
មានអ្នកស្រាវជ្រាវខ្មែរខ្លះបានអះអាងថា ពាក្យ “កូស៊ាំងស៊ីន”មកពីពាក្យយួន “កូ ជិន ស៊ិន”បានន័យថា “នាងទី៩សុំ”។ អស់លោកនោះចង់និយាយថា “កូជិន”គឺម្ចាស់ក្សត្រីអគ្គមហេសីព្រះបាទជ័យជេដ្ឋាទី២ ដែលបានសុំ”កម្ពុជាក្រោម”ពីខ្មែរឲ្យទៅយួន ។ ក្នុងប្រវត្តិសាស្ដ្រខ្មែរ ក៏ដូចប្រវត្តិសាស្ដ្រយួនដែរ គ្មានដែលបាននិយាយពីការសុំ នេះទេ ជាពិសេសទៅទៀត ប្រវត្តិសាស្ដ្រយួន មិនទាំងនិយាយដល់ម្ចាស់ក្សត្រីផង ទោះបីម្ចាស់ក្សត្រីនេះជាដើមហេតុនៃវត្តមានយួនឈ្លានពានយក”កម្ពុជាក្រោម”ក៏ដោយ។
អ្នកស្រាវជ្រាវយួន “ថាយ វាំងគីម) បានស្រាវជ្រាវឃើញថា អធិរាជយួន “សាយ វឿង” មានបុត្រា ១១នាក់ និងបុត្រី៤នាក់ ។នៅក្នុងគ្រួសារយួន”កូជិន” បានន័យថា “នាងទី៨” មិនមែនទី៩ទេ។ តែគ្មានអ្នកណាម្នាក់អាចបញ្ជាក់បានទេថា ម្ចាស់ក្សត្រី “ង្វៀង ង៉ុកវ៉ាន់”ឬអគ្គមហេសីព្រះបាទជ័យជេដ្ឋាទី២នោះជា”ក្សត្រីទី៨”របស់រាជវង្ស “សាយ វឿង”។ លោក “អាដេម៉ាលឺក្លែរ” ក្នុងសៀវភៅលោក Histoire Du Cambodge បានសរសរថា ពាក្យ”កូស៊ាំងស៊ីន”នេះប្រហែលជាមកពីពាក្យ”ចែន ជីង” ឈ្មោះរាជធានីប្រទេសចំប៉ានៅសតវត្សរ៍ទី១១ ដែលសតវត្សរ៍ក្រោយមកគេឲ្យឈ្មោះថា”អាណ្ណាម”អតីតប្រទេសចំប៉ា។
ចំណែកលោកឧត្តមសេនីយ៍ “ថាច់ រ៉េង” វិញយល់ថា ពាក្យ”កូស៊ាំងស៊ីន”មកពី”កូស៊ាំង” ដែលជាកំពង់ផែមួយនៅតាមឆ្នេរសមុទ្រ”ម៉ាឡាបា” នៅប្រទេសឥណ្ឌា ដែលបារាំងធ្លាប់បានស្គាល់ពីយូរយាណាស់មកហើយ។ មកដល់ព្រៃនគរ ពួកនាវីកបារាំងនោះក៏យកពាក្យ”កូស៊ាំង”ដែលគេធ្លាប់ដឹងឮហើយនោះ មកភ្ជាប់នឹងពាក្យ “ចិន” បានទៅជាពាក្យមួយ “កូស៊ាំងស៊ីន” នេះឯង។ តែតាមការសិក្សាឲ្យជ្រាលជ្រៅទៅឃើញថា មានន័យផ្សេងទៅវិញ។ នៅឆ្នាំ ១២៩២ មាននាវីកជនជាតិវេនិទ្យៀងម្នាក់ឈ្មោះ”ម៉ាកកូប៉ូឡូ”បានបើកសំពៅមកដល់ឈូងសមុទ្រ តុងកឹង បានឈប់សំចតនៅលើទឹកដីនេះ ដែលជាទឹកដីចិន តែមានកុលសម្ព័ន្ធយួនរស់នៅ ហើយដែលរាជវង្ស “ហាន់” (ពី១១១ មុនគ.ស ដល់ឆ្នាំ២០៣ ក្រោយគ.ស) ហៅថា “ស៊ាវស៊ី” នេះទៅជា”កូស៊ី”ឬទៅវិញ។ ជនជាតិ”ម៉ាឡេ”ហៅថា”គុតស៊ី” ជប៉ុនហៅថា”កុតស៊ី” ។ដោយចង់បញ្ជាក់ថា កុលសម្ព័ន្ធ”កូស៊ី”នេះនៅក្នុងទឹកដីចិន ជនជាតិ”ព័រទុយហ្គេរ” ហៅថា “កូស៊ីស៊ីន”។ បារាំងបានឆ្នៃម្ដងទៀតពី”កូស៊ីស៊ីន” ទៅជា”កូស៊ាំងស៊ីន”(Cochin Chine>Cochinchine)។ Giao Chi >Cauji=Cauchi>Cauchi Chine >Cochin Chine>Cochnchine។ ដូច្នេះការប្រើពាក្យ”កូស៊ាំងស៊ីន” ពាក្យដើមសម្ដៅតែទឹកដីម្ដុំតុងកឹងជាការងាយស្រួល។ពាក្យនេះបានស្ថិតជាប់ជានិច្ច នៅក្នុងខួរក្បាលរបស់បារាំង ជាពិសេសអ្នកផ្សាយសាសនា ។
នៅក្នុងរជ្ជកាល”ង្វៀង”យួនបានកាន់កាប់នគរ”ចំប៉ា”សឹងតែទាំងអស់ទៅហើយ”ញ៉ាត្រាង”និង ផាងរ៉ាង”នៅឆ្នាំ១៦៥៣ “ផាកធៀក”នៅឆ្នាំ ១៦៩៧។ នៅឆ្នាំ ១៦៥៣ ពែរ “អាឡិកសង់ដឺរ៉ូត”បានសរសេរថា”អាណាចក្រអាណ្ណាម”មានរាជាណាចក្រ”តុងកឹង”និង”កូស៊ាំងស៊ីន” ។ “កូស៊ាំងស៊ីន”តាមលោក អេឡិចសង់ដឺរ៉ូត គឺសំដៅយកអតីតនគរ”ចំប៉ា”នេះឯង។ ពីរសតវត្សក្រោយមក លោក”ស្ហេ” ដែលបានចូលរួមក្នុងការវាយប្រដៅយួននៅ”តួរ៉ាន”កាលពីឆ្នាំ ១៨៥៧ បានបញ្ជាក់នូវការសរសេររបស់លោក “ដឺរ៉ូត”នេះឡើងវិញ។ នៅក្នុងទិវានុប្បវត្តិរបស់លោកចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ ១៨៥៧ លោកបានសរសេរថា “កូស៊ាំងស៊ីន ជាដែនដីវែងអន្លាយមួយ និងភ្នំ នៅទិសពាយ័ព្យទល់នឹងខ្សែស្របទី១៧និងអាណាចក្រ “តុងកឹង” ខាងត្បូងទល់នឹង”កម្ពុជា” ខាងកើតទល់នឹង”សមុទ្រ” និងខាងលិចទល់នឹង”លាវ”។ លោក “អៃមោនិញ្ញេ”នៅក្នុងការសិក្សាស្រាវជ្រាវរបស់លោកស្ដីពី”ហ្វ៊ូណន់”បានសរសេរថា”ប្រទេសចំប៉ា ឬព្រះរាជាណាចក្រចាម កាលពីដើម ចិនបានឲ្យឈ្មោះផ្សេងៗពីគ្នា។ឈ្មោះមួយមុនគេឯង ហើយដែលគេធ្លាប់ស្គាល់ច្រើនគឺ “លិនអី”បានន័យថា “ទីក្រុងព្រៃ ឬប្រទេសព្រៃ”។ ចាប់តាំងពីសតវត្សទី៩មក ហើយនេះប្រហែលបន្ទាប់ពីមានការផ្លាសប្ដូររាជធានីមក ឈ្មោះដើម”លិនអី” ចិនបានប្ដូរទៅជា”ចែនជីង” និងកូ(បានន័យថាដើម) ចែន ជីង ជនជាតិអឺរ៉ុបហៅថា”កូស៊ាំងស៊ីន”ដែលយូរយាងណាស់មកហើយ សំដៅប្រទេសចំប៉ា ហើយដែលយួនលេបជិតអស់ទៅហើយ។ សព្វថ្ងៃគេនិយមប្រើពាក្យ “កូស៊ាំងស៊ីន” សំដៅទៅដែនដីសណ្ដរខ្មែរនៃទន្លេមេគង្គ ។ លោកអាដេម៉ា ឡឺក្លែរថា ពាក្យ”កូស៊ាំងស៊ីន” នេះប្រហែលជាមកពីពាក្យ”ចែនជីង” ឈ្មោះរាជធានីចំប៉ានៅសតវត្សទី១១ ដែលក្រោយមកគេឲ្យឈ្មោះថា”អាណ្ណាម” អតីតប្រទេសចំប៉ា។ ក្នុងពេលធ្វើដំណើរតាមឆ្នេរសមុទ្រចិនចុះមកដល់ទីក្រុងព្រៃនគរ នៅឆ្នាំ ១៨៥៩ កងនាវីកបារាំងខ្លះ ទទួលស្គាល់ថា ទឹកដីម្ដុំនោះជាទឹកដីរបស់ខ្មែរ ហើយព្រៃនគរជាទីក្រុងរបស់ខ្មែរ ។ តែចំពោះខ្លះទៀត ដែលពាក្យ “កូស៊ាំងស៊ីន” បានដុះជាប់នៅក្នុងខួរក្បាលរួចទៅហើយ ទឹកដីទាំងអស់ដែលនៅតាមឆ្នេរសមុទ្រចិនគឺជា “កូស៊ាំងស៊ីន”។ លោក “អា ឡូម័រ” នាយទាហានរបស់អង្គបញ្ជូន ម្នាក់បានសរសេរនៅក្នុងឆ្នាំ នោះថា “អាណាចក្រកូស៊ាំងស៊ីន” លាតសន្ធឹងពី៨o ៣០ទៅ២៣o នៃរយៈទទឹងខាងជើង និងពីរយៈបណ្ដោយខាងកើត ១០១ដល់១០៧ បានន័យថា “វៀតណាម”ទាំងមូលសព្វថ្ងៃនេះ។
លោក “អាឡូម័រ”បានបង្កើតពាក្យ”អាណាចក្រកូស៊ាំងស៊ីន ដូចកាលដែលលោក “អាឡិកសង់ដឺរ៉ូត” បានបង្កើតពាក្យ”អាណាចក្រអាណ្ណាម” នោះដែរ។ ការបង្កើតពាក្យ”អាណាចក្រកូស៊ាំងស៊ីន”នេះជាមហិច្ឆតារបស់នាយទាហ៊ានបារាំងខ្លះ មានលោក “ហ្វ្រង់សីស ហ្គាន្ញេ” ជាដើម ដែលមានបំណងយកទឹកដីតាមឆ្នេរសមុទ្រចិនទាំងអស់នេះទុកជាកម្មសិទ្ធិរបស់បារាំង តែម្ដង។ នៅពេលដែលបារាំងបានមកដល់កន្លែងហើយ បារាំងបានឃើញច្បាស់ទឹកដីមួយតំបន់ មាន”ចាម”និង “យួន” រស់នៅជាសត្រូវជាមួយគ្នា ដែលត្រូវនឹងអតីតនគរ “ចំប៉ា” បារាំងក៏ឲ្យឈ្មោះថា “កូស៊ាំងស៊ីនខាងលើ” ។ ចំណែកតំបន់មួយទៀតនៅខាងត្បូងមានជនជាតិ “ខ្មែរ”និង”យូន” រស់នៅដោយសត្រូវនឹងគ្នាដែរ បារាំងក៏បានឲ្យឈ្មោះថា”កូស៊ាំងស៊ីនខាងក្រោម”។ នៅគ្រប់ពេលវេលា យួនបានធ្វើការប្រឆាំងយ៉ាងខ្លាំង និងវត្តមានរបស់បារាំងនៅលើភូមិភាគ”កូស៊ាំងស៊ីនខាងលើ”ឬ”អាណ្ណាម” ក៏ដូចជានៅ”តុងកឹង”ដែរ ។ ចំណែកខាងខ្មែរក្រោមវិញ បានអបអរសាទរនឹងវត្តមានរបស់បារាំងនេះទៅវិញ ហើយបើមានការប្រឆាំងក៏មកពីសំណាក់យួនដែលបានមកតាំងនៅកន្លែងខ្លះៗ នៅលើទឹកដីកម្ពុជាក្រោមតែប៉ុណ្ណោះ ។ ហេតុនេះហើយទើបនាយទាហានបារាំងអាណានិគមយល់ថា មានតែនៅលើទឹកដីកម្ពុជាក្រោមទេ ដែលគេអាចបោះជំរុំរបស់គេនៅបាន ដោយពុំសូវមានបញ្ហាដើម្បីផ្សាយកិត្យានុភាពរបស់គេ ដូចជាអង់គ្លេស ដែលបានធ្វើរួចមកហើយនៅ”ហុងកុង” និង សឹង្ហបុរី”។
នៅទីបំផុត គេក៏បានបង្កើតឲ្យមានអង្គភាព និងពាក្យមួយទៀតគឺ “កូស៊ាំងស៊ីនបារាំងសែស” ដែលនៅត្រឹមទឹកដីកម្ពុជាក្រោមខាងត្បូងនេះទៅ។ តាមប្រវត្តិសាស្ដ្រពាក្យ “កូស៊ាំងស៊ីន”នេះគ្មានទាក់ទងអ្វីនឹងពាក្យ”កូស៊ាំងស៊ីន”ដើម ដែលមកពីពាក្យ”កូស៊ីស៊ីន”<”សាវស៊ី” ដែលសម្ដៅទៅលើតែកុលសម្ព័ន្ធយួន និងទឹកដីមួយដុំនៅតុងកឹងតែប៉ុណ្ណោះនោះឯង។ ពាក្យ”កូស៊ាំងស៊ីន” បានធ្វើដំណើរពី”តុងកឹង”ចុះមកដល់”កម្ពុជាក្រោម”ដោយឆ្លងកាត់តាម “ចំប៉ា”តាមរយៈអ្នកផ្សាយសាសនា និងអង្គទ័ពដែលវាយដណ្ដើម និងត្រួតត្រារបស់បារាំង។ ពាក្យនេះបានមកស្លាប់ខ្លួននៅកម្ពុជាក្រោម ក្នុងឆ្នាំ ១៩៤៩ ក្រោយពីពេលបារាំងបានប្រគល់កម្ពុជាក្រោមទៅឲ្យស្ដេច”បាវដាយ”។ បារាំងបានធ្វើឲ្យគេត្រឡប់ត្រឡែមកពីពាក្យ “កូស៊ាំងស៊ីន”នេះក៏ដូចជាពាក្យ “ឥណ្ឌូចិន”ដែរ។ វាជាការពិតណាស់”ឥណ្ឌូចិន “គឺប្រទេសដែលនៅចន្លោះប្រទេសក្លឹង និងចិនគឺមានប្រទេសកម្ពុជា លាវ វៀតណាម (តុងកឹង +អាណ្ណាម+កូស៊ាំងស៊ីនបារាំង ឬកម្ពុជាក្រោម) ថៃឡង់ដ៍ ភុមា និងមួយភាគម៉ាឡេស៊ី ។ ឥណ្ឌូចិនបារាំង ជាពាក្យដែលអាជ្ញាធរបារាំងអាណានិគមបានបង្កើតឡើង មានប្រទេស កម្ពុជា លាវ នឹងវៀតណាម(តុងកឹង +អាណ្ណាម+កូស៊ាំងស៊ីនបារាំង ឬកម្ពុជាក្រោម) ដែលមានផ្ទៃដីទាំងអស់៧៤០.០០០គីឡូម៉ែត្រក្រឡា និងមានប្រជាពលរដ្ឋនៅពេលនោះប្រហែល ១២លាននាក់។ រហូតដល់សព្វថ្ងៃនេះ មានអ្នកខ្លះប្រើពាក្យនេះដោយភ័ន្ដច្រឡំ ឬបំភ័នថា ឥណ្ឌូចិន គឺវៀតណាម ដូចជានៅខែឧសភា ឆ្នាំ២០០៤ ព្រឹត្តិប័ត្រលេខ២៧៥៦ បានសរសេរក្រោមចំណងជើងយ៉ាងធំថា “ពីឥណ្ឌូចិនមកវៀតណាម”។ល។ ការដែលគេសរសេរ”ឥណ្ឌូចិន”សម្ដៅទៅតែប្រទេស”វៀតណាម”មួយគត់នោះ មកពីអ្នកសរសេរនោះមិនយល់ច្បាស់ពីពាក្យឥណ្ឌូចិននេះ៕ (ប្រវត្តិសាស្ត្រមិនមែនជាគំនុំគឺជាការយល់ដឹង)

Thứ Hai, 17 tháng 7, 2017

ស្រាវជ្រៅវ សិក្សាប្រវត្តិសាស្ត្រ ៖ ប្រវត្តិទឹកដីកម្ពុជាក្រោម និង ការឈ្លានពានរបស់វៀតណាម និង បារាំង

កម្ពុជា​ក្រោម​ជា​ផែនដី​មួយ​ភាគ​ស្ថិតនៅ​ប៉ែក​ខាងកើត​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​។ កាលដើមឡើយ​ផែនដី​នេះ មានឈ្មោះ​ហៅថា កម្ពុជា​ទឹក​លិច នៅ​ជា​ប្រជុំ​កោះ​នៅឡើយ ព្រោះ​កាលសម័យ​នោះ មានតែ​កម្ពុជា​កណ្ដាល​ទេ ដែលជា​ដែនដី​គោក ។ នៅ​ទីនោះ ពុំ​សូវ​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ទេ ព្រោះ​ខ្មែរ​ពុំ​សូវ​ចូលចិត្ត​រស់នៅ​តាម​មាត់​ទឹក​ដែលមាន​របរ​នេសាទ​ត្រី​។
អ៊ីចឹង​ហើយ ព្រះមហាក្សត្រ​ខ្មែរ​ក៏​ពុំបាន​យក​ព្រះទ័យ​ទុកដាក់​ត្រួតពិនិត្យ​ផែនដី​នោះ​ឱ្យបាន​ហ្មត់ចត់​ប៉ុន្មាន​ដែរ ។ លុះ​ប្រហែល​មួយរយ​ឆ្នាំ​ក្រោយមក កម្ពុជា​ទឹក​លិច​ក្លាយជា​ដែនដី​គោក ដោយសារ​ដីល្បាប់​ទន្លេមេគង្គ​ហូរ​ចាក់ ។ ពេលនោះ ប្រជារាស្ត្រ​ខ្មែរ​បាននាំគ្នា​ទៅ​រស់នៅ​យ៉ាង​កុះករ ថែមទាំង​មាន​កំពង់ផែ​មួយ​យ៉ាង​ធំ​គឺ​កំពង់ផែ​ព្រៃនគរ​។ កាលនោះ ពុំទាន់​មាន​ជនជាតិ​វៀតណាម​ចូលមក​រស់នៅក្នុង​ទឹកដី​កម្ពុជា​ក្រោម​នៅឡើយ ។​
​លុះដល់​រា​ជ្ជ​កាល​ស្តេច​ជ័យជេដ្ឋា​ទី​២​ពី​ឆ្នាំ​១៦១៨ – ១៦២៨​ក្រោយ​ស្តេច​អង្គ​នេះ យក​បុត្រី​ស្តេច​អាណ្ណា​ម ឈ្មោះ ង្វៀង ង៉ុ​ក​វ៉ាន់ ជា​កូន​ទី​៨ ធ្វើជា​មហេសី​មក​ក្នុងន័យ​ដើម្បី​រឹតចំណង​សម្ព័ន្ធមិត្ត​ជាមួយ​អណ្ណាម​ដើម្បី​ទប់ទល់​ជាមួយ​សៀម​ដែល​ចេះតែ​ឈ្លានពាន​កម្ពុជា ។ ប៉ុន្តែ​ចំណងមិត្តភាព​នេះ​ស៊ីជម្រៅ​ហួស ហេតុនេះ​បានធ្វើ​ឲ្យ​ជនជាតិ​មួយ​នេះ ក៏​ចាប់ផ្ដើម​ទន្ទ្រាន​ចូលមក​រស់នៅក្នុង​ទឹកដី​កម្ពុជា​ក្រោម​បន្តបន្ទាប់​គ្នា​រហូតមក​។​
មហេសី ង្វៀង ង៉ុ​ក​វ៉ាន់ នេះហើយ ដែល​បាន​ខ្ចី​ដី​ខ្មែរ​ពី​ព្រះបាទ​ជ័យជេដ្ឋា​ទី​២ ឱ្យ​ជនជាតិ​វៀតណាម​មក​រស់នៅ ក្នុង​កិច្ចសន្យា​ត្រឹមតែ​៥​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​អាណ្ណា​ម​មិនបាន​សង​ឱ្យ​ខ្មែរ​វិញ​ទេ ។ ​ឆ្នាំ ១៦២៣ ស្តេច​អណ្ណាម​បាន​បញ្ជូន​បេសកជន​មួយក្រុម​មកសុំ​ស្តេច​ខ្មែរ​អនុ​ញ្ញា​ត្ត​ឈប់​យកពន្ធ​អាករ​នានា​ក្នុង​ភូមិភាគ​ក្រុង​ព្រៃនគរ ។ ដោយ​យល់​ពី​មនោសញ្ចេតនា​មិត្តភាព​នេះ ស្តេច​ជ័យជេដ្ឋា​ទី​២ ក៏​អនុញ្ញាត​តាម​ការស្នើសុំ​របស់​ស្តេច​អាណ្ណា​ម ។
​ជំនាន់​ក្រោម​ការគ្រប់គ្រង​របស់​ព្រះបាទ​ជ័យជេដ្ឋា​ទី​២ ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​សភាព​វឹកវរ និង​ក្នុង​ឥទ្ធិពល​ជាតិ​វៀតណាម​កាន់តែ​ធ្ងន់​បន្តិច​ម្ដងៗ​។​វៀតណាម​បាន​ចូលមក​រាតត្បាត​ទឹកដី​កម្ពុជា​ក្រោម​ចាប់តាំងពី​ពេលនោះ​មក ប៉ុន្តែ ពុំទាន់​បាន​កាន់កាប់​ទឹកដី​របស់​ខ្មែរ​ផ្ទាល់​នៅឡើយ ព្រោះ​ប្រជារាស្ត្រ​ដែលជា​ម្ចាស់​ទឹកដី បានធ្វើ​សង្គ្រាម​ប្រឆាំង​តបត​ទល់នឹង​វៀតណាម​ជានិច្ច ។
ប៉ុន្តែ​បើ​យោងតាម​ឯកសារ​មួយ​របស់​ខ្មែរក្រហម​ឈ្មោះ​សៀវភៅ​ខ្មៅ​និយាយថា​មុន​អាណានិគម​បារាំង​ត្រួតត្រា​ខ្មែរក្រោម​ទឹកដី​ខ្មែរក្រោម​ពុំទាន់​ធ្លាក់ចូល​កណ្ដាប់ដៃ​អណ្ណាម​ទាំងស្រុង​ទេ ពោលគឺ​នៅ​ប្រទាញប្រទង់​ខ្មែរ​តស៊ូ​ប្រឆាំង​កាន់កាប់​ខេត្ត​ក្រុង​និង​កោះ​ជាច្រើន ។ ឯកសារ​នោះ​លើក​ថា​នៅ​ឆ្នាំ ១៦៤៣​កម្ពុជា​បានទាមទារ​ឲ្យ​ដាក់ឈ្មោះ​ព្រៃនគរ​វិញ​តែ​វៀតណាម​បាន​បដិសេធ​។ ឆ្នាំ​១៦៤៥ កម្ពុជា​បានទាមទារ​ជាថ្មី​ម្តងទៀត​ឲ្យ​វៀតណាម​ប្រគល់​ទឹកដី​ព្រៃនគរ​មក​ឲ្យ​ខ្មែរ​វិញ ។
វៀតណាម​បាន​សន្យាថា​នឹង​ប្រគល់​ទឹកដី​នេះ​ឲ្យ​កម្ពុជា ក៏ប៉ុន្តែ​គ្រាន់តែ​ជាការ​សន្យា​បោកប្រាស់​តែប៉ុណ្ណោះ ពីព្រោះ​ធាតុពិត​វៀតណាម​បាន​បន្ត​បញ្ជូន​ប្រជាជន​របស់ខ្លួន​រាប់ពាន់នាក់​មក​តាំង​លំនៅស្ថាន​នៅ​ទឹកដី​ព្រៃនគរ​ជា​ហូរហែ​។ វៀតណាម​បាន​បន្ត​ការ​វាតទី​និង​ពង្រីក​ទឹកដី​របស់ខ្លួន​ដោយ​ប្រើប្រាស់​ទឹកដី​ព្រៃនគរ​ជា​ឈ្នាន់​របស់ខ្លួន​។​
​កាលបរិច្ឆេទ​ដែល​បាន​លើក​យកមក​និយាយ​ខាងក្រោម​នេះ ដែល​បានមកពី​ម​គ្គុ​ទ្ទេស​ក៏​ពីមុន បង្ហាញ​ពី​ការ​ជ្រៀត​ចូលក្នុង​ទឹកដី​កម្ពុជា ប៉ុន្តែ​វៀតណាម​ពុំមាន​បំណង​ថា​ខ្លួន​នឹង​យក​ជា​កម្មសិទ្ធិ​នៃ​ទឹកដី​ទាំងអស់នេះ​ទៅតាម​កាលបរិច្ឆេទ​នេះ​ទេ​ព្រោះ​ប្រជាជាតិ​និង​ប្រជាជន​ទាំងមូល​បាន​វាយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​លុកលុយ​នឹង​ការឈ្លានពាន​របស់​ប្រទេស​វៀតណាម​។​
​ក្នុង​ឆ្នាំ​១៦៩៩ វៀតណាម​បាន​កាន់កាប់​ខេត្ត​បា​រិ​យ៉ា វៀតណាម​ហៅថា «​ភឿ​កឡេ​» កំពង់​ស្រកាត្រី​វៀតណាម​ហៅ​«​បៀ​ន​ហោ​» និង​ព្រៃនគរ វៀតណាម​ហៅ «​សៃ​ហ្ក​ន​» ។ ក្នុង​ឆ្នាំ​១៧១៥ ដោយ​ពុំមាន​ការដឹងឮ​ពី​អាជ្ញាធរ​ខ្មែរ វៀតណាម​បាន​តាំង​ទីលំនៅ​របស់ខ្លួន​គ្រប់គ្រង​លើ​ខេត្ត​មួយចំនួន​នៅ​ពាម​បន្ទាយមាស វៀតណាម​ហៅ​«​ហា​ទៀង​» និង​ក្រមួនស (​រាជ​យ៉ា​) ក្នុង​ឆ្នាំ​១៧៣២ វៀតណាម​បាន​កាន់កាប់​ខេត្ត​ពាម​មេស ហៅ «​មី​ថូ​» និង ឡុង​ហោ​ហៅ «​វិញ​ឡុង​»​។ ក្នុង​ឆ្នាំ​១៧៥៧ វៀតណាម​ព្យាយាម​ចូល​ព្រំដែន​នៅ​មាត់ជ្រូក (​ចូ​វ​ដុក​)​។​
​ឆ្នាំ​១៧៥៨ វៀតណាម​បាន​យក​ខេត្ត​ព្រះ​ត្រពាំង (​ត្រា​វិញ​) និង ខេត្ត ឃ្លាំង​ហៅ «​សុក​ត្រាង​» ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​។ ប្រជាជន​កម្ពុជា​បាន​តស៊ូ​ដោយ​ឥតឈប់ឈរ​ប្រឆាំងនឹង​ការជ្រៀតជ្រែក​របស់​វៀត​ណា​ម ដើម្បី​ស្រោចស្រង់​ទឹកដី​ដែលជា​របស់​ប្រជាជន​កម្ពុជា​មកវិញ​។ ឯកសារ​នេះ​សូម​ដកស្រង់​នូវ​ព្រឹត្តិការណ៍​សំខាន់​ដូចខាងក្រោម​៖
​នៅក្នុង​ឆ្នាំ​១៧៣១ ប្រជាជន​កម្ពុជា​នៃ​ខេត្ត​បាភ្នំ (​កម្ពុជា​ភាគ​ខាងកើត​) បាន​ក្រោក​ឡើង​វាយ​បណ្តេញ​ប្រជាជន​វៀតណាម​។​ ​ក្នុង​ឆ្នាំ​១៧៣៨ កងទ័ព​កម្ពុជា​បាន​បណ្តេញ​ប្រជាជន​វៀតណាម​ទាំងអស់​ចេញពី​ខេត្ត​ពាម​បន្ទាយមាស (​ហា​ទៀង​)​។​ ​ក្នុង​ឆ្នាំ​១៧៤៣ ប្រជាជន​នៃ​ខេត្ត​ឃ្លាំង​(​សុក​ត្រាង​) បាន​ក្រោក​ធ្វើ​បដិវត្តន៍ ហើយ​បាន​បណ្តេញ​វៀតណាម​ចេញពី​ខេត្ត​នេះ​។​ ​ក្នុង​ឆ្នាំ ១៧៤៨ ប្រជាជន​នៃ​ខេត្ត​ឃ្លាំង​បាន​ទប់ស្កាត់​ប្រជាជន​វៀតណាម​កុំឱ្យ​វិលត្រឡប់​មកវិញ ទ័ព​កម្ពុជា​បាន​វាយកម្ទេច​ទ័ព​វៀតណាម​នៅ​តំបន់​សាប​អង្កាម​ខេត្តពោធិសាត់​។​
​នៅក្នុង​ឆ្នាំ​១៧៧៦ ប្រជាជន​ក្នុង​ខេត្ត​ពាម​មេស (​មី​ថូ​) និង ឡុង​ហោ (​វិញ​ឡុង​) បាន​ក្រោក​បះបោរ​ឡើង​ប្រឆាំងនឹង វៀតណាម ហើយ​ទ័ព​កម្ពុជា​បាន​វាយ​រំដោះ​បាន​ខេត្ត​ទាំងពីរ​នេះ​។ នៅក្នុង​ចន្លោះ​ឆ្នាំ​១៨៣៥ និង​ឆ្នាំ​១៨៣៧ ប្រជាជន​ក្នុង​ខេត្ត​ព្រះ​ត្រពាំង (​ត្រា​វិញ​) បាន​ងើបឡើង​ប្រឆាំងនឹង​ប្រជាជន​វៀតណាម​។​ ​ក្នុង​ឆ្នាំ​១៨៤៥ ប្រជាជន​កម្ពុជា​ទាំងមូល​បាន​ងើបឡើង​វាយកម្ទេច​ប្រជាជន​វៀតណាម​។​
​នៅក្នុង​ឆ្នាំ​១៨៥៨ ប្រជាជន​កម្ពុជា​នៃ​ខេត្ត​មាត់ជ្រូក​ហៅ «​ចូ​វ​ដុក​» បាន​រំដោះទឹកដី​របស់ខ្លួន ហើយ​បាន​ភ្ជាប់​ទឹកដី​ខេត្ត​មាត់ជ្រូក​ទៅនឹង​ទឹកដី​កម្ពុជា​ឡើងវិញ​។ កងទ័ព​កម្ពុជា​បាន​វាយ​បណ្តេញ​ប្រជាជន​វៀតណាម​ចេញពី​ខេត្ត​ឃ្លាំង ហៅ​«​សុក​ត្រាង​» ព្រះ​ត្រពាំង​ហៅ​«​ត្រា​វិញ​» និង​ក្រមួនស ហៅ​«​រាជ​យ៉ា​»​។​
​នៅក្រោម​ការគ្រប់គ្រងរ​បស់​អាណានិគមនិយម​បារាំង​ចន្លោះ​ឆ្នាំ​១៨៦៣-១៩៥៤ ប្រជាជន​វៀតណាម​បាន​យក​ទឹកដី​របស់​កម្ពុជា​ត្រង់​តំបន់​ដទៃទៀត​មក​ធ្វើជា​កម្មសិទ្ធិ ។ វៀតណាម​សមគំនិត​ចូល​ដៃ​ជាមួយ​ពួក​អាណានិគម​បារាំង បាន​កាន់កាប់​តំបន់​ព្រៃនគរ (​សៃ​ហ្ក​ន​) ក្នុង​ឆ្នាំ​១៨៥៩ ។ ក្នុងអំឡុង​របប​អាណានិគម​កម្ពុជា​បាន​បាត់បង់​ទឹកដី​របស់ខ្លួន​ដូចខាងក្រោម​នេះ​៖
​ចន្លោះ​ឆ្នាំ​១៨៧០ ដល់ ឆ្នាំ​១៨៧៣: ខេត្ត​រោងដំរី (​តា​យ​និ​ញ​) ជា​តំបន់​ដែលមាន​ទីតាំង​នៅតាម​បណ្តា​ទន្លេ​វៃ​កូ​ទាំងពីរ ទឹកដី​នៃ​ខេត្ត​ពាម​បន្ទាយមាស (​ហា​ទៀង​) មាត់ជ្រូក (​ចូ​វ​ដុក​) និង ប្រាសាទ​ដាប់ (​ដុង​ថាប់​) ។ ចន្លោះ​ឆ្នាំ​១៨៩០ ដល់ ឆ្នាំ​១៩១៤: ខេត្ត​ជើងព្រះ​ហៅ «​សុង​ប៊ែ​»​។ ឆ្នាំ​១៩២៩ ពួក​អាណានិគមនិយម​បារាំង​យក​តំបន់​ដា​ឡាក់ (​វៀតណាម​ហៅ «​ដា​ឡាក់​»​ដែរ​) ដាក់​ក្រោម​អាណានិគម​របស់ខ្លួន ហើយ​បានប្រគល់​ទឹកដី​នេះ​ទៅ​ឲ្យ​ប្រជាជន​វៀតណាម​។​
​ក្នុង​ឆ្នាំ​១៩៣៩ ពួក​អាណានិគមនិយម​បារាំង​ភ្ជាប់​កោះតាង (​ភូ​កួ​ក​) កោះ​ឬ​ស្សី (​ហុង​ដុក​) និង​កោះ​តូចៗ មួយចំនួនទៀត​ទៅ​នឹ​ទឹកដី​កូសាំងស៊ីន នៅក្រោម​ការត្រួតត្រា​រប​ស់​ខ្លួន ហើយ​ជា​បន្តបន្ទាប់​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់​វៀត​ណា​ម​។ រហូតមក​ទល់នឹង​សង្គ្រាមលោកលើកទី​២ វៀតណាម​បាន​ច្បាម​យក​ទី​ដី​៥០០០​គីឡូម៉ែត្រ​ក្រឡា​នៃ​ទឹកដី កម្ពុជា​ក្រោម​ជាង​មួយ​លាន​នាក់ ប្រជាជន​កម្ពុជា​ក្រោម​បច្ចុប្បន្ននេះ​ត្រូវបាន​ហៅថា «​ខ្មែរក្រោម​» គឺមាន​ចំនួន​ជិត​៤​លាន​នាក់​។
​នៅ​ឆ្នាំ​១៨៥៨ បារាំង​បាន​បញ្ជូន​កងទ័ព​ទៅ​វាយលុក​ទៅលើ​នគរ​អាណ្ណា​ម រហូត​ដណ្តើមយក​ទឹកដី​កម្ពុជា​ក្រោម​មកកាន់​កាប់ នៅ​ឆ្នាំ​១៨៦២ មុន​នឹងដាក់​អាណាព្យាបាល​លើ​កម្ពុជា (១៨៦៣) វៀតណាម (១៨៨៤) និង​ឡាវ (១៨៩៣) បង្កើត​ទៅជា​សហភាព​ឥណ្ឌូចិន​។ គួរ​បញ្ជាក់ថា នៅក្នុង​សហភាព​ឥណ្ឌូចិន​នេះ ដែនដី​កូសាំងស៊ីន​មាន​លក្ខណៈពិសេស​ពី​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ​។
កម្ពុជា វៀតណាម និង​ឡាវ គឺជា​ប្រទេស​ស្ថិតក្រោម​អាណាព្យាបាល​បារាំង ចំណែក​កូសាំងស៊ីន​វិញ បារាំង​មិន​បានដាក់​បញ្ចូលមក​ក្នុង​ទឹកដី​កម្ពុជា​វិញ​នោះទេ តែ​បារាំង​បាន​យក​ដែនដី​កូសាំងស៊ីន​នេះ​ទុក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយមាន​លក្ខន្តិកៈ​ជា​ដែនដី​បារាំង​នៅ​នាយ​សមុទ្រ (Territoire d’Ouetre-Mer)​។រហូតមក​ទល់នឹង​ពេលបច្ចុប្បន្ន​នេះ បារាំង​ក៏​បន្ត​មាន​ដែនដី​នៅ​នាយ​សមុទ្រ​យ៉ាងច្រើន​ដែរ ដូចជា Nouvelle-Calédonie និង Polynésie française ជាដើម ដែល​ស្ថិតនៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក្បែរ​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​។​ ​ដូច្នេះ សរុបសេចក្តី​មកវិញ បើ​យោងទៅលើ​ឯកសារ​ប្រវត្តិសាស្ត្រ កម្ពុជា​ក្រោម គឺជា​អតីត​ទឹកដី​របស់​នគរ​ខ្មែរ មិនមែនជា​របស់​វៀត​ណា​ម​តាំងពីដើម​មក​នោះទេ​។
ក៏ប៉ុន្តែ កម្ពុជា​ក្រោម​នេះ បាន​បាត់បង់​ស្ទើរ​ទាំងស្រុង​ដោយ​ការដណ្ដើមយក​ដោយ​ខុសច្បាប់​ពី​វៀតណាម​ផង និង ពី​អាណានិគម​បារាំង​ផង​ហើយ​ការបាត់​បង់ធំ​ទាំងស្រុង ដោយសារ​បារាំង​កាត់​ឲ្យ​វៀតណាម នៅ​ឆ្នាំ​១៩៤៩​នេះ​។ ទឹកដី​កម្ពុជា​ក្រោម​នេះ កម្ពុជា​បាន​បាត់បង់​ទៅ​វៀតណាម ភាគច្រើន​តាំងពី​មុនពេល​បារាំង​ចូលមក​ដាក់​អាណានិគម​នៅ​ឥណ្ឌូចិន គ្រាន់តែ​ថា កម្ពុជា​ក៏​មិនបាន​បោះបង់​ការទាមទារ​យក​ទឹកដី​កម្ពុជា​ក្រោម​នេះ​ពី​វៀតណាម​មកវិញ​នោះ​រហូតមក​ដែរ​។ រហូត​ទាល់តែ​បារាំង ដែល​សម្រេច​ភ្ជាប់​ទឹកដី​កូសាំងស៊ីន​ទៅ​ប្រទេស​វៀតណាម នៅ​ឆ្នាំ​១៩៤៩ ទើប​ធ្វើ​ឲ្យ​កម្ពុជា​លំបាក​ក្នុង​ការធ្វើ​ការតវ៉ា ៕
​​ ប្រភពព័ត៌មាន ពីខ្មែរអប្សរា ​​

Thứ Bảy, 15 tháng 7, 2017

ប្រវត្តិសាស្ត្រ​ខ្មែរ៖ អំបូរ​ខ្មែរ​-​មន


ប្រវត្តិសាស្ត្រ​ខ្មែរ៖ អំបូរ​ខ្មែរ​-​មន



កាលពីដើមអំបូរខ្មែរ-មន នេះគេយល់ថា គ្រាន់តែជាអំបូរភាសាមួយប៉ុណ្ណោះ។ យ៉ាងណាមិញ ភាសាវិទូមួយ ក្រុមមានជាអាទិ លោក James R.Lagan បានរកឃើញនូវអត្ដិភាពនៃអំបូរភាសានេះមុនគេនៅឆ្នាំ ១៨៥៦ ប៉ុន្ដែកាលណោះ គេនិយមហៅអំបូរនេះហៅថា «មន-អាណ្ណាម» រឺ មន-ខ្មែរ =អាណ្ណាម។ ក្រោយទៀតដោយ សិក្សាទៅឃើញថា ភាសាអាណ្ណាម មានលក្ខណខុសប្លែកពីអំបូរភាសាមន = ខ្មែរ ទើបភាសាវិទូខ្លះបានដកភា សានេះចេញ ហើយយកទៅបញ្ចូលក្នុងក្រុមភាសាថៃវិញ ។ នេះជាទស្សនៈរបស់លោក Henri Maspéro ដែល លោកបានលាតត្រដាងយ៉ាងច្បាស់លាស់ក្នុងអត្ថបទសិក្សាមួយមានចំនងជើងថា «Etude Sur La phonétique historique de la langue annamite…les initiales.» ។

អំពីអំបូរខ្មែរ-មន

ចំពោះភាសាវិទូជាតិអាល្លឺមង់ P.W. Schmidt អំបូរ មន-ខ្មែរ មិនគ្រាន់តែជាអំបូរភាសាទេ តែជាអំបូរជាតិសា ស្ដ្រផងដែរ ។ ក្នុងសៀវភៅ «Les peuple mon-Khmer» បោះពុម្ពផ្សាយនៅឆ្នាំ ១៩០៨ នៅហាណូយ លោក បានបង្ហាញនូវលក្ខណៈរូបរាងកាយរបស់ជនជាតិទាំងនោះដែលមានដូចតទៅ៖
គួរកត់សំគាល់ថា ចំពោះមាឌក្ដី លលាដ៍ក្បាលក្ដី លោក P.W. Schmidt ពុំបានបង្ហាញលេខក្នុងការវាស់វែងអោ យបានច្បាស់លាល់ទេ ហើយមានចំនុចខ្លះដូចជាលលាដ៍ក្បាលជាដើមលោកបានបង្ហាញលទ្ធផលដែលមានទំ នាស់នឹងលទ្ធផល ផ្ដល់ដោយអ្នកប្រាជ្ញផ្សេងទៀត ។ ក្នុងសៀវភៅមានចំនងជើងថា « Les Population du Cambodge» លោកបណ្ឌិត G.Olivier បានចុះផ្សាយនូវតារាងនៃលទ្ធផល ការវាស់វែងរបស់លោក ហើយ ដែលយើងអាចដកស្រង់បានដូចតទៅ៖
  • ខ្មែរមានកំពស់មធ្យម ១.៦១ម និងមានសន្ទស្សលលាដ៍ក្បាល ៨៤.៥
  • មនមានកំពល់មធ្យម ១.៦២ម និងសន្ទស្សលលាដ៍ ៨៥.៦
បើយោលតាមលទ្ធផលខាងលើនេះយើងឃើញថា ខ្មែរ និងមន មានកំពល់មធ្យមដូចគ្នា (ខុសគ្នាតែមួយភាគរយ ប៉ុណ្ណោះ អែក្បាលរាងមូលដូចគ្នាទៀត (ខុសគ្នាតែ ១.១) មិនមែនពយដូចលោក P.W. Schmidt យល់នោះទេ ។ប៉ុន្ដែទោះជាយ៉ាងនេះក៏ដោយ ក៏យើងអាចយល់ថា ត្រង់ហ្នឹងគ្រាន់តែជាការភាន់ច្រលំទេ ព្រោះលោកបាន សរសេរសន្និដ្ឋានថា លក្ខណៈទាំងនោះ អនុញ្ញាតអោយលោកអះអាងថា ពួកមនុស្សនោះស្ថិតដាច់ចេញពីអំបូរ មុងហ្គោលផង និងអំពីអំបូរអារ្យផង។
លោក Maurice Glaize អតីតអភិរក្សអង្គរ បានសរសេរក្នុងសៀវភៅ Les Monuments du grouped’Akor ថា Les Khmers se rattachent en effet, tant au point de vue eth mologique quelinguistique, aux populations môn de Basse Birmanie… (ជនជាតិខ្មែរ ជាប់ពូជអំបូរទាំងខាងជាតិសាសន៍ និងទាំងខាងភាសា ទៅនឹងជនជាតិមននេះ ប្រទេសភូមាខាងក្រោម L’Asie du Sud Est ក្បាលទី២ថា Khmer, peuple de même souche ethnolinguistique les Môns ខ្មែរជាជនជាតិរិសគល់ខាងជាតិសាសន៍ និងភាសាជាមួយនឹង​ជនជាតិមន។
សរុបសេចក្ដីមក យើងឃើញថា លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់លោក P.W.Schmidt លោក G.Olivier លោក Maurice Glaize និងលោក Philippe Devilers ដូចបានរៀបរាប់រួចមក ហើយជាភស្ដុតាងសំរាប់បញ្ជាក់ និងគាំទ្រនូវទស្សនៈរបស់លោកអ្នកប្រាជ្ញទាំងឡាយដែលបានចាត់ទុកថាអំបូរ ខ្មែរ-មន ជាអំបូរពិសេសមួយ។
បើតាមអែកសារថ្មីដែលបោះពុម្ពផ្សាយនៅសហរដ្ឋអាមេរិក នៅឆ្នាំ១៩៦៤ (Ethnic groups of mainland south-East) អំបូរខ្មែរ=មន មានគ្នាទាំងអស់ ៧៦ ក្រុម រស់ចាប់តាំងពីប្រទេសឥណ្ឌាខាងកើត រហូតដល់សមុទ្រ ចិនកាត់តាមប្រទេសភូមា ប្រទេសថៃ ប្រទេសលាវ ប្រទេសវៀតណាម និងប្រទេសខ្មែរ។ ក្នុងចំនោមជនជាតិ ខ្មែរ-មនទាំងឡាយមានតែខ្មែរ និងមនទេដែលបានកសាងអរិយធម៌ខ្ពស់ជាងគេ ព្រោះម្យ៉ាងដោយហេតុជនជា តិទាំងនេះ បានទៅរស់នៅត្រង់វាលទំនាបនៃទន្លេធំៗ ដែលមានជីជាតិល្អ ហើយម្យ៉ាងទៀតដោយមានការប្រា ស្រ័យទាក់ទងនឹងបរទេសទៀតផង ។ ចំនែកអែជនជាតិខ្មែរ-មនអែទៀត ដែលរស់នៅតាមព្រៃភ្នំ ស្ទើរតែគ្មាន ទំនាក់ទំនងជាមួយគ្នាផងនោះ ក៏ឃើញថាគ្មានការចំរើនលូតលាស់ នៅទន់ខ្សោយគ្រប់វិស័យទាំងអស់។ ដោយ ហេតុនេះហើយបានជាអ្នកប្រាជ្ញលោកបានយកឈ្មោះពីរនេះ គឺ «មន» និង «ខ្មែរ» មកធ្វើជាឈ្មោះសំរាប់សំ គាល់អំបូរទាំងមូល គឺអំបូរខ្មែរមន ប៉ុន្ដែខ្មែរយើងបានផ្លាស់ឈ្មោះនេះពី មន = ខ្មែរ មកជាខ្មែរ-មនវិញ ព្រោះ យើងយល់ថា ខ្មែរជាធាតុសំខាន់ជាងគេ ព្រោះជាជនជាតិមួយមានគ្នាច្រើនជាងគេ ហើយមានឋានៈ ជារដ្ឋប្រ កបដោយអែករាជ្យ និងអរិយធម៌ខ្ពង់ខ្ពស់ទៀតផង ។ គួរបញ្ជាក់ដែរថា ការកែប្រែមកហើយនេះ បានទទួលការ យល់ព្រមពីអង្គការយូនេស្កូ ក្នុងសម័យប្រជុំកាលពីខែតុលា វិច្ឆកាឆ្នាំ១៩៧០ហើយ។ តទៅនេះយើងសូមលើក យកធាតុសំខាន់ជាងគេពីរ នៃអំបូរខ្មែរ-មនមកសិក្សា ដើម្បីអោយបានដឹងថាតើខ្មែរ និងមននេះជាអ្វី

ខ្មែរ

ក្នុងការសិក្សាស្រាវជ្រាវពីខ្មែរ ទោះក្នុងផ្នែកជាតិសាសន៍ក្ដី ក្នុងផ្នែកប្រវត្ដិសាស្រ្ដក្ដី ក្នុងផ្នែកវប្បធម៌ អរីយធម៌ក្ដី គេតែងឃើញមានបញ្ហាចោទឡើងចំពោះពាក្យថា ខ្មែរ-មន កម្ពុជានេះអែង ។ ចំពោះពាក្យទាំងបីខាងលើនេះ អ្នកសិក្សាស្រាវជ្រាវ បានផ្ដល់យោបល់ច្រើនបែបច្រើនយ៉ាងណាស់ ។ រហូតដល់ពេលនេះ យើងមិនទាន់ហ៊ាន សន្និដ្ឋានថាយោបល់ណាត្រឹមត្រូវជាងយោបល់ណាទេ។ ដើម្បីជាការត្រិះរិះសំរាប់អ្នកសិក្សា យើងសូមលើក យកទស្សនៈទាំងនោះ មកលាតត្រដាងមួយម្ដងៗដូចតទៅនេះ៖
ទស្សនៈលោក G. Coedès
អ្នកប្រាជ្ញរូបនេះបានយល់ថា «ខ្មែរ» ប្រហែលជាកើតមកពីការផ្សំរវាងឈ្មោះ «កម្ពុ» និង «មេរា» ដោយសំអាង ទៅលើរឿងព្រេងក្នុងសិលាចារឹក បក្សីចាំក្រុង (ស.វ.ទី១០) ដែលបាននិទានថា ស្ដេចខ្មែរយើងមានដើមកំនើត មកពីអិសី «កម្ពុស្វយម្ភុវ» និងនាងទេពអប្សរ «មេរា» ដែលព្រះអិសូរបានប្រទានអោយជាមហេសី។ ទស្សនៈ បែបនេះលោក G.Coe-dès បានត្រដាងក្នុងស្នាដៃលោកឈ្មោះ Histore ancienne des Etats Hindouisés d’Extrême-Orient បោះពុម្ពផ្សាយនៅក្រុងហាណូយកាលពីឆ្នាំ ១៩៤៤ ហើយត្រូវបានព្រះភិក្ខុវិរិយបណ្ឌិតោប៉ាង ខាត់ យល់ស្របតាមទាំងស្រុង ។ នៅក្នុងទស្សនាវត្ដីពុទ្ធកសិក្សាឆ្នាំទី១ លេខ៥ ឆ្នាំ១៩៥៧ ព្រះអង្គបានសរសេរ ជាអាទិថា «ការសម្ព័ន្ធរិសីកម្ពុ និងនាងមេរា នេះជាបុព្វហេតុដែលនាំអោយកើតជាសូរ្យវង្ស រឺអាទិច្ចវង្សឡើង នៅខាងចេលា ។ បើយើងអានប្រមៀលពាក្យ កម្ពុ មេរា នេះបន្ដិចម្ដងៗ ក៏នឹងបានទៅជាពាក្យខ្មែរដូច
កម្ពុ+មេរា > កម្ពុ+មេរ > កមព + មេរ > ក័ម + មេរ > ក មេរ > ក្មេរ =ខ្មែរ។
ដំនើរនេះមានន័យសមរម្យទំនងបានទៅជាពាក្យថាខ្មែរណាស់។..អ្នកបាលីបានធ្វើពាក្យថា ខ្មែរ ទៅជាបាលីថា ខេមរប្រែថា អ្នកមានសេចក្ដីក្សេមក្សាន្ដ ។
ពាក្យកម្ពុជាកើតចេញមកពីពាក្យរិសីកម្ពុ + ស្វយម្ភុវនេះដែរ ព្រោះកាលដែលរិសីកម្ពុ បាននាងអប្សរ មេរានោះ ក៏បានកើតជាវង្សមួយខាងចេលាហៅថា សូរ្យវង្ស រឺអាទិច្ចវង្ស គឺវង្សស្រីកម្ពុ។ តាមប្រវត្ដិថា ការសម្ព័ន្ធ កម្ពុមេរា នេះកើតបានជាបុត្រពីរព្រះអង្គហៅថា កម្ពុជៈ = បុត្រកម្ពុ គឺស្រកវរ្ម័ន និងស្រេស្ធវរ័្មន សោយរាជ្យសន្ដិវង្សងខាង ចេនលាជាប់រៀងដរាបមក។ ដើមឡើយគេមិនសូវឃើញមានប្រើពាក្យ កម្ពុជៈនេះទេ តែកាលព្រះបាទជ័យវ រ្ម័នទី២ បានសោយរាជ្យមានអំនាចខ្លាំងពូកែ បានរួបរួមចេនលាលើក្រោមអោយជាអែកភាព ហើយទើបឃើញ មានសិលាចារឹកប្រើពាក្យ កម្វុជទេស រឺ កម្ពុជទេស ប្រទេសនៃបុត្រកម្ពុ។ ចំពោះយោបល់ដែលថាពាក្យ ខ្មែរ កើតមកពីការផ្សំ កម្ពុ និងមេរា លោកឆត្រាប្រេមរឺឌី និងលោក Pierre Fabricius ថាមិនសមហេតុផលទេ ព្រោះ មិនស្របតាមក្បួនច្បាប់និរុត្ដិវិជ្ជា។
ទស្សនៈលោក ឈឹម ក្រសេម
នៅក្នុងជំពូកទី១ ស្ដីពីដើមកំនើតជាតិខ្មែរ យើងមានអោកាសលើកយកទស្សនៈនេះមកលាតម្ដងរួចមកហើយ។ នៅពេលនេះយើងគ្រាន់តែស្រង់យកអន្លើខ្លះ បង្ហាញឡើងវិញសំរាប់បំភ្លឺនូវការសិក្សារបស់យើងប៉ុណ្ណោះ។ លោកឈឹមក្រសេម បានសរសេរជាអាទិថា «ខ្មែរយើងដើមឡើយមុនដែលផ្សាយមកក្នុងកម្ពុជរដ្ឋអាស្រ័យនៅ ក្នុងកុមេរុរដ្ឋនោះៗ ជាប្រទេសរបស់ខ្មែរ អំពីបុរាណកាលមក។ ឈ្មោះជាតិខ្មែរហៅត្រឹមត្រូវតាមសូរសព្ទដើម ថា កុមេរុ ដូច្នេះតែតាមសំលេងជាធម្មតា កុមេរុ៍ ទំនងដូចឈ្មោះភ្នំព្រះសុមេរុគេហៅនៅត្រឹមសុមេរុ៍។ លុះយូរ មកឈ្មោះនេះបានក្លាយទៅទៀតប្រាកដនៅសិលាចារឹករបស់ខ្មែរថា ក្មេរ ទៅជាសំលេងផ្សំក្រោយសម័យសិលា ចារឹកមកបានប្រែថា ខ្មែរ ។
ដូច្នេះបើតាមលោកឈឹម ក្រសេម ពាក្យ ខ្មែរ បានក្លាយមកពីពាក្យ កុមេរុ ដែលជាឈ្មោះសំគាល់ជនជាតិខ្មែរ និងប្រទេសរបស់ខ្លួនកាលដែលរស់នៅក្នុងប្រទេសអិន្ឌាម៉្លេះ។ លោកឆត្រាប្រេមរឺឌី ក្នុងអត្ថបទ «ខ្មែរមកពីណា ?» ផ្សាយតាមវិទ្យុជាតិនៅខែ កុម្ភៈ ១៩៧៣ បានគ្រាំទ្រទស្សនៈនេះយ៉ាងសកម្មណាស់។
កុមេរុ > ក្មេរ > ខ្មែរ
ទស្សនៈលោក រស់ សារេត
ក្នុងអត្ថបទសុំធ្វើវិសោធនកម្ម ផ្ញើជូនសភាធម្មនុញ្ញ ហើយដែលចុះថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ១៩៧១ លោករស់ សារេត សមាជិកនៃអង្គការជាន់ខ្ពស់នេះ បានសរសេរជាអាទិថា ៖ «បើតាមកាសិក្សាស្រាវជ្រាវដែលខ្ញុំធ្លាប់បានពិចារ ណា ចេះចាំមក ឃើញថាប្រទេសខ្មែរ ដែលកាលពីជំនាន់ហៅថា ក្រុងខម នោះគឺ ជាតួដែនដី ឬឧបទ្វីប សុវណ្ណ ភូមិ ដែលភាសាបារាំងហៅថា La chersonèse d’or..ការដែលយើងយកន័យខាងលើនេះមកពោលគឺ គ្រាន់តែ ចង់បង្ហាញអោយឃើញថា សុវណ្ណភូមិ គឺជា នគរខម ឬហៅថាក្រុងខម ដែលមានន័យថាមាសដូចគ្នា។ ពាក្យថា ខម នេះក្លាយមកពីពាក្យថា កម ដែលប្រែថា មាស ។ ឯស្ដេចដែលសោយរាជ្យបឋមវង្សនៃនគរខម មានព្រះ នាមថា កុមេរាជ ដែលប្រែថា មាសដែរ ហើយដែលត្រូវនឹងភាសាសៀមថា ព្រះថង រួចក្លាយយារទៅជាព្រះ ថោង ដូចដែលយើងធ្លាប់ថារត់មាត់មកហើយ។
ហេតុអ្វីបានជាជនជាតិខមក្លាយទៅឈ្មោះថា ខ្មែរ ទៅវិញ? ត្រង់ណេះប្រហែលមកពីជនជាតិខម នៅពេលជំ នេរចេរកាលតមកក្រោយទៀត ចង់រក្សាតម្លៃឫទ្ធិរបស់ខ្លួន ដែលធ្លាប់ល្បីល្បាញខ្លាំងពូកែ កាលពីជំនាន់កមេរុរាជ ជាក្សត្របឋមវង្សគ្រប់គ្រងខមនោះហើយ បានជាប្រែក្លាយឈ្មោះពី កម ឬ ខម មកជា កមេរុ ឬ ខមេរុ ហើយ ដែលយាយូរៗមក ទៅជា ក្មេរ រួចទីបំផុតទៅជាខ្មែរសព្វថ្ងៃនេះ។
ចុះចំពោះពាក្យថា កម្ពុជា វិញយ៉ាងម៉េចដែរ? បើយើងបានពិចារណានូវសម្មតិកម្មពីខាងលើនេះរួចហើយ យើង ប្រហែលជាអាចយល់បានដោយងាយ អំពីន័យនៃឈ្មោះ កម្ពុជានេះ។ នៅក្នុងពាក្យថា កម្ពុជា យើងឃើញមាន ពាក្យ កម ដែលប្រែថាមាស ហើយនិងពាក្យ ពុជា ដែលប្រែថាពូជ ផ្សំគ្នាទៅជា កម្ពុជា គឺ កម ឬខម ឬក្មេរ ឬខ្មែរ ដដែលហ្នឹង។ សរុបសេចក្ដីមក យើងអាចសង្ខេបទស្សនៈរបស់លោករស់ សារេត ក្នុងតារាងខាងក្រោមនេះ។
កម > ខម > កមេរុ > ក្មេរ > ខ្មែរ > កម + ពុជា > កម្ពុជា រឺ កមពុជា
ទស្សនៈលោក ពៅ ឈិន
លោកពៅ ឈិន ជាព្រឹទ្ធបុរសនៃក្រុមសាលាសន្សំសុខ សង្កាត់លេខ៥ ក្រុងភ្នំពេញ បានសរសេរក្នុងសៀវភៅ «អរិយធម៌ខ្មែរ-មន» បោះពុម្ពចុងឆ្នាំ១៩៧១ ថា «ពាក្យថាខ្មែរ ក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះ អង្គទ្រង់បានប្រាប់ថា នៅក្នុងអក្សរសិលាចារឹកពីបុរាណ ឃើញមានសរសេរ ក្មេរ យ៉ាងនេះខ្លះដែរ ប៉ុន្ដែព្រះអង្គ ទ្រង់យល់ថា ពាក្យនេះ ទំនងមកពីមគធភាសាថា ខេមរៈ ដែលប្រែថា «មនុស្សមានសេចក្ដីក្សេម» ដោយសម្រេច រូបមកពីអត្ថិតទ្ធិតថា ខេមំ-យស្ស-អត្ថិតិ-ខេមរោ»។ មួយទៀតពាក្យថា ខេមរ មកពី «ខិ + មៈ + រៈ» ប្រែថា «ក្សេម ល្អ ការរក្សានូវប្រយោជន៍ដែលបានហើយ»។
ដូច្នេះត្រង់ពាក្យថា ខ្មែរ ដែលសម្ដេចព្រះសង្ឃរាជ ព្រះអង្គទ្រង់យល់ថា ទំនងជាមកពីមគធ ភាសាថា ខេមរៈនោះ បើតាមការពិចារណារបស់ខ្ញុំ ខ្ញុំយល់ថាពិតជាមកពីពាក្យថា ខេមរៈ នោះមែន ពីព្រោះកាលខ្ញុំនៅវត្ដពីក្មេងនោះ ខ្ញុំធ្លាប់បានមើលឃើញនៅក្នុងសាស្រ្ដាស្លឹករិត ដែលចាស់ពីបុរាណកាល បានចារសរសេរអក្សរតម្រួតគ្នារបៀប នេះច្រើនណាស់ «គឺយកព្យញ្ចនៈដើមព្យាង្គទៅត្រួតលើព្យញ្ជនៈប្រកបដូចជា ត្មា = តាម, ថែ្មទ្ងាំ = ថែមទាំង ផ្មើ = ផើម៘
ដោយអាស្រ័យហេតុដូចមានចង្អុលខាងលើនេះ លោកពៅ ឈិន ជឿថា ខេមរ > ខ្មេរ > ខ្មែរ (ស្រៈអែ កើតមក ពីការនិយមរបស់ខ្មែរក្នុងការអានស្រះ «េ » បាលី-សំស្រ្កិត។ ចំពោះពាក្យ ខម លោកពៅ ឈិន បានសរសេរ ថា(?) មួយទៀតពាក្យថា ខម នេះបើថាវាក្លាយមកពីពាក្យដើមថា «ខមៈ + អ» ដែលប្រែថា អត់ អត់ធន គួរ ឬថា ផែនដី នោះវិញក៏បានដែរ ដោយហេតុថា ខ្មែរយើងនេះជាអ្នកទទួលអរិយធម៌ព្រះពុទ្ធសាសនា ដែលមាន អវិហឹង្សាធម៌ គឺត្រូវមានចិត្ដគំនិតអត់ធន មិនបៀតបៀនមនុស្សសត្វទូទៅជាប្រធាន។
ចំពោះពាក្យកម្ពុជា លោកពៅ ឈិន បានសរសេរថា «ព្រះថោងនោះ បានផ្លាស់នាមប្រទេសពី នគរគោកធ្លក នោះ មកក្រុងកម្ពុជាធិបតី។ ថាបានជាអោយឈ្មោះថា ក្រុងកម្ពុជាធិបតី វិញនោះ ពីព្រោះចង់ប្រើជំនួសពាក្យ សុវណ្ណភូមិ ប្រែថា កន្លែងមានមាស ដោយពាក្យទាំងពីរនេះមានន័យថា «កន្លែងកើតមាស» ដូចគ្នា។ ថាចុះ ហេតុអ្វីក៏ចាំយកពាក្យថា កម្ពុជា មកប្រើជំនួសពាក្យសុវណ្ណភូមិ បើពាក្យទាំងពីរនេះមានន័យដូចគ្នាទេ? ត្រង់ នេះថា វាមកពីពួកមន ដែលគេបាននៅតាមមាត់ទន្លេមេណាម រហូតដល់ខាងត្បូងប្រទេសភូមា ក្នុងជ្រោយ សុវណ្ណភូមិ ជាមួយគ្នាដែរនោះ គេបានតាំងរដ្ឋអំណាចមួយដែរ។
ទស្សៈរបស់លោក មាស ហាំ
លោកមាស ហាំមន្រ្ដីចូលនិវត្ដន៍ម្នាក់បានសរសេរក្នុងអត្ថបទ ពង្សាវតារអក្សរខម (វាយអង្គុលីលេខ)ថា នៅប្រ ទេសអិន្ឌាមានរដ្ឋមួយហៅថា ខមបុត្ដ រឺ ខមពុជ រឺ កមបុត្ដ រឺ កមពុជ។ ដូច្នេះយើងអាចនឹងយល់បានថា ដោយ ហេតុតែអ្នកស្រុករដ្ឋ ខមពុជ រឺ កម្ពុជា មកតាំងទីលំនៅ នៅប្រទេសគោកធ្លកច្រើន ហើយអ្នកទាំងនោះសុទ្ធសឹង តែជាអ្នកដំរេះវិជ្ជាឆើតឆាយជាជាងអ្នកស្រុកជាតិដើមនៃនគរគោកធ្លក ក៏ប្រែឈ្មោះនគរគោកធ្លកអោយទៅជា កម្ពុជា តមក។ អែត្រង់ពាក្យហៅទៅពលរដ្ឋវិញ គេហៅ កម ទៅដូចជាពុំស្របតាមពាក្យសំដីខ្មែរ ដូច្នេះគេហៅ ថា ខមទៅវិញ។ ដោយហេតុតែជាតិ ខម ស្និទ្ធស្នាលជាមួយអ្នកគោកធ្លកទើបគេហៅថា ខេមរៈ (ក្លើម្រាក់) ដែ លក្លាយទៅទៀតថា ខេមរៈតែដោយពាក្យនេះវែងពិបាកនិយាយ ទើបកែថា ខមមែ ដែលក្លាយទៅជា ខ្មែរ។
ទស្សនៈលោក ហ៊ឹម ខាន់
លោក ហ៊ឹម ខាន់ជានាយទាហានម្នាក់នៃកងទ័ពជាតិខ្មែរ។ ក្នុងអត្ថបទវាយអង្គុលីលេខ «ខមអធិប្បាយ» លោក បានពន្យល់ថា ពួកនាគដែលជាម្ចាស់ដើមនៃប្រទេសអិន្ឌា ត្រូវខ្ចាត់ភ្លាត់មកសុវណ្ណភូមិដោយច្បាំងចាញ់ពួកគ្រុឌ ឈ្លានពាន(ពួកអារ្យ)។ មុននាគមកដល់ គេឃើញផែនដី សុវណ្ណភូមិមានម្ចាស់ដើមហើយគឺពួកខែ និងពួក មន ក៏ប៉ុន្ដែលោកអ្នកប្រាជ្ញភាគច្រើនបានអះអាងស្របគ្នាថា ទីស្ថាននេះត្រូវអ្នកបស្ចឹមប្រទេសធ្វើអិន្ឌូបនីយកម្មទាល់ តែក្លាយទៅជាប្រទេសអន្ឌាទី២ តាំងពីច្រើនរយឆ្នាំមុនសម័យពុទ្ធកាលម្ល៉េះ។ ពួកមនរមញ្ញជាអ្នកគោរពព្រះអា ទិត្យ រីអែពួកខែ (គឺខ្មែរយើងនេះ) ជាអ្នកគោរពព្រះចន្ទ។ ចំបាំងបានកើតឡើងរវាងពួកនាគ និងពួកខែ-មន ហើយទោះបីជ័យជំនះបានទៅពួកនាគក៏ដោយ ក៏មួយភាគធំត្រូវក្លាយជាខែ ហើយមួយភាគទៀតក្លាយជាមន។ តាំងពីកាលនោះមក នាមនាគក៏កាន់តែបាត់ទៅៗ។ គេពុំដឹងបា្រកដថា ជនជាតិខែរួមនឹងមនហៅថា ខមពីកាល ណាទេ។ អ្នកខ្លះហៅខមទៅជា ក្រម ត្លម យុមខាំ ចាម សៀម លាវ ល្វោ ក៏មាន។ គេថាខមនេះច្រើនមានពណ៌ សំបុរខ្មៅ។ ក្នុងសៀវភៅចិន្ដាមុនីចែងថា ខម រឺខ្មែរជាជាតិសាសនតែមួយ។ ខ្មែរ ខេមរ និង កម្ពុជាមានន័យដូច គ្នា។
ទស្សនៈលោក ឆត្រាប្រេមរឺឌី
លោកឆត្រាប្រេមរឺឌីជាអ្នកស្រាវជ្រាវខ្មែរម្នាក់នៅបរទេស។ ក្នុងអត្ថបទមួយមានចំនងជើងថា «ខ្មែរមកពីណា» ផ្សាយតាមវិទ្យុជាតិ កាលពីខែកម្ភៈ ១៩៧៣ លោកបានបញ្ចេញយោបល់របស់លោកថា កាលពីសម័យបុរាណប្រ ទេសខ្មែរផ្នែកខាងលើហៅថា ជាន់លើ អែផ្នែកខាងក្រោមហៅថា ក្រោមពូជ។ ពាក្យនេះក្លាយមកទៀតទៅជា ក្រមពូជ រួច កមពូជ រួច កម្ពុជា រឺ ខម។
ទស្សនៈលោក កេង វ៉ាន់សាក់
ក្នុងសម័យប្រជុំពេញអង្គ នៃក្រុមប្រឹក្សារាជានាចក្រ (អិលូវព្រឹទ្ធសភា) ស្ដីពីការបង្កើតវិទ្យាស្ថានខ្មែ-មន កាលពី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ១៩៧០ លោកកេង វ៉ានសាក់បានថ្លែងបំភ្លឺអង្គប្រជុំចំពោះពាក្យ ខ្មែរ និងកម្ពុជា មានសេចក្ដី ដូចតទៅ៖
ពាក្យ ខ្មែរ ក្លាយមកពីពាក្យ ក + មេ ។ ហេតុបានជាដូច្នេះ ព្រោះខ្មែរយើងជាអ្នកនិយមទុកស្រីជាធំក្នុង
គ្រួសារ និងក្នុងសង្គម បានសេចក្ដីថាខ្មែរយើងជាអ្នកមេនិយម matriarcaliste។ បុព្វបទ «ក» មាននាទី ធ្វើន័យរបស់ពាក្យណាមួយមានលក្ខណៈកាន់តែខ្លាំងឡើង ដូច្នេះ ក + មេ មានន័យថា អ្នកគោរពមេខ្លាំង ជាងអ្នកអែទៀត ដែលគោរពល្មមៗ រឺគោរពអូវពុកទៅវិញ។
ក + មេ > កមេ > ក្មេ > ក្មេរ > ខ្មេរ > ខ្មែរ
ពាក្យ កម្ពុជា ក្លាយមកពី ក + ពូជជា ។ ហេតុដែលគេហៅខ្មែរយើងថា ពូជជា ព្រោះយើងពុំដែលធ្វើខ្ញុំ
កញ្ជះអ្នកអែទៀតឡើយ។ ហើយដើម្បីអោយឃើញន័យកាន់តែខ្លាំង គេដាក់បុព្វបទ «ក» ពីមុខមកទៅ ជា ក + ពូជជា > កពូជជា ដែលអ្នកបាលីសំស្រ្កឹតនិយមសរសេរទៅជា កម្ពុជា ដូច្នេះវិញ។
សរុបសេចក្ដីមក យើងឃើញថាទស្សនៈចំពោះពាក្យថា ខ្មែ-ខម – កម្ពុជា នេះមានច្រើនមែន តែមិនទាន់ចុះសំរុង គ្នានៅឡើយ។ ភាគច្រើនបានខិតខំពន្យល់ពាក្យទាំងនេះដោយនិយមភ្ជាប់ទៅរិសគល់អិន្ឌា មានតែលោកកេង វ៉ាន់សាក់ម្នាក់ទេដែលបានយករិសគល់ ខ្មែរ-មន មកធ្វើជាមូលដ្ឋានក្នុងការពន្យល់នេះ។ គួរកត់សំគាល់ថា ពាក្យ ខ្មែរនេះច្បាស់ជាបានក្លាយមកពីពាក្យ ខ្មេរ (សម័យអង្គរ) ដែលបានក្លាមកពី ក្មេរ ទៀត(សម័យមុនអង្គរ)។ គួរ កត់សំគាល់ម្យ៉ាងទៀតថា ខ្មែរយើងនិយមហៅខ្លួនអែងថា ខ្មែរ អែប្រទេសយើងៗហៅថា ស្រុកខ្មែរ។ ពាក្យថា កម្ពុជាបានក្លាយមកពីពាក្យ កម្ពុជា ដែលបានប្រើក្នុងសិលាចារឹក(ព្រះគោល) រឺ កម្វុជទេស(បន្ទាយឆ្មារ)។ លិលា ចារឹកចាមក៏មានប្រើពាក្យ កម្វុជទេសនេះ សំរាប់សំគាល់ប្រទេសខ្មែរយើងដែរ។ សិលាចារឹកបក្សីចាំក្រុង នៅ ស.វ ទី១០ បានពន្យល់ថា ស្ដេចកម្ពុជាមានដើមកំនើតមកពីអិសី កម្ពុ និងនាងអប្សរ មេរា។ បើដូច្នេះឃើញថា ពាក្យ កម្ពុជា មានជាប់ទាក់ទង នឹងស្ដេច រឺរាជវង្សនេះច្រើន។ តើពាក្យ កម្ពុជា នេះត្រូវគ្នានឹងពាក្យចិនថា ចេន ឡា រឺទេ ? ព្រោះជនជាតិនេះច្រើនហៅប្រទេសយើងថា ចេនឡា តាំងតែពីចេនឡាជារដ្ឋចំនុះរបស់ហ្វូននរហូត ដល់ពេលវាយ ហ្វូនន ពង្រីកអោយទៅជាចេនឡាធំគឺ នៅពេលដែលមានប្រើពាក្យ កម្វុជទេស ក្នុងសិលាចារឹក ។អែជនជាតិយួនក៏បានប្រើពាក្យ ចិនឡាប = ចេនឡា តមកទៀត សំរាប់សំគាល់ប្រទេសខ្មែរ នៅសម័យក្រោយ អង្គរ គឺសម័យដែលស្ដេចខ្មែរមានឋានន្ដរនាមថា ក្រុងកម្ពុជាធិបតី។
គួរកត់សំគាល់ជាបន្ថែមទៀតថា ពាក្យខ្មែរនេះត្រូវបានជនជាតិបរទេស ស្គាល់យូរយាណាស់មកហើយ។ ចិន ហៅយើងថា គីម៉ាវ អារ៉ាប់ហៅថា កោម៉ារ (Qomar) ចាមហៅ ក្វីរ-ក្មីរ យួនហៅ កាវមេន រឺកាវមៀន សៀម លាវហៅខម។ ចំពោះពាក្យ ខម នេះលោកពញាអនុមាន រាជធន អ្នកប្រាជ្ញថៃខាងអក្សរសាស្រ្ដបានសរសេរក្នុង សៀវភៅ «Thai literature in Relation to the Diffusion of her cultures ថា Who were tho Khoms? They were probably a race of people akin to the Mons and the Khmers Cambodians of the present-day The olmon alphabet and also the old Khmer alphabet were called khom by the Thai។ បើតាន័យខាងលើពាក្យ ខម ទំនងជាកើតមកពី ខ(ខ្មែរ) + ម(មន)ទេដឹង? ព្រោះខ្មែរយើងមិននិយមហៅ ខ្លួនអែងថាខមទេ មានតែសៀម លាវ ហើយពួកនេះមានការកោតស្ញប់ស្ញែងចំពោះពួកខមនេះណាស់ ព្រោះ ខម(ខ្មែរ + មន?) ជាអ្នកមានអរិយធម៌ខ្ពង់ខ្ពស់ដែលបានជះអិទ្ធិពលទៅលើពួកសៀមលាវ យ៉ាងសំបើម។

មន

ក្នុងអំបូរខ្មែរ-មន មនជាធាតុមួយសំខាន់បន្ទាប់ពីខ្មែរមក។ យ៉ាងណាមិញ ក្នុងអតីតកាល មនជាជាតិមួយធ្លាប់ថ្កុំ ថ្កើងរុងរឿង មានទឹកដីធំទូលាយ មានប្រវត្ដិសាស្រ្ដយូរអង្វែងមកហើយ។ ដូនតាខ្មែរបុរាណស្គាស់ជាតិមននេះ ច្បាស់ណាស់បានជាលោកចងក្រងទំនុកច្រៀង និងបទភ្លេងជាច្រើនដែលមានទាក់ទងនឹងជនជាតិនេះដូចជាបទ «មនមុជទឹក» បទ «សំនាងមន» ៘
ជនជាតិមនហៅខ្លួនអែងថា មន ប៉ុន្ដែជាតិភូមាបែរជាហៅជាតិនេះថា តៈលាញ់ Talaing វិញ។ តើពាក្យមន នេះមានន័យសេចក្ដីដូចម្ដេច? ហើយពាក្យថា តៈលាញ់នោះមានន័យសេចក្ដីដូចម្ដេចទៀតដែរ?។ ជនជាតិមន បានបញ្ជាក់ថាគេពុំដែលប្រើពាក្យអ្វីដទៃក្រៅពីពាក្យ មន សំរាប់សំគាល់ខ្លួនគេទេ ហើយបានបញ្ជាក់ទៀតថា តាមទស្សនៈរបស់អ្នកប្រាជ្ញខ្លះ ពាក្យ មន នេះទំនងជាក្លាយមកពីពាក្យបាលី មនុ ហើយមានន័យថាប្រជាជាតិ ដែលមានមហិទ្ធិរិទ្ធិខ្លាំងពូកែ។ នៅក្នុងសិលាចារឹកបុរាណ គេឃើញមានប្រើពាក្យថា ម៌េញ៍ ដែលអ្នកសិក្សាស្រា វជ្រាវសន្មតថាបានវិវត្ដបន្ដិចៗដូចនេះ៖
ម៌េញ៍ > រមេញ៍ > មញ៍ > មន៍
សព្វថ្ងៃនេះ ជនជាតិមនជួនកាលសរសេរថា មញ៍ ជួនកាលសរសេរថា មន៍។ ចំពោះថា តៈលាញ់វិញ មាន ទស្សនៈច្រើនបែបយ៉ាងដែលខិតខំពន្យល់ ។ នៅទីនេះយើងសូមលើកយកតែបីមកជំរាបដូចតទៅនេះ។
ទស្សនៈដែលយល់ថា តៈលាញ់ក្លាយមកពី តយលយ (Toi loin)
តយ មានន័យថា មិច្ឆាទិដ្ឋិជន អែ លយមានន័យថា ត្រូវវិនាសអន្ដរាយ។ តយលយ មានន័យថា ពួកមិច្ឆាទិដ្ឋិជនទាំងឡាយត្រូវវិនាសអន្ដរាយ។
ទស្សនៈបែបនេះមានសំអាងលើរឿងព្រេងដែលនិទានថា ក្នុងអតីតកាលមានព្រះមហាក្សត្រមួយអង្គមាន នាមថា តិស សោយរាជ្យនៅនគរថាទង។ កាលនោះមានពួកមិច្ឆាទិដ្ឋិជនវាមកញុះញង់ស្ដេចអង្គនេះអោយ យល់ខុសជាត្រូវ ដោយបោះបង់ចោលនូវជំនឿព្រះពុទ្ធសាសនា ព្រះពុទ្ធរូបទាំងឡាយ ត្រូវបញ្ជាអោយយកទៅ បោះចោលក្នុងទឹកទន្លេ។ គ្រានោះមានកូនស្រីសេដ្ឋីម្នាក់ មានឈ្មោះហៅថា មិត្លថូ នាងនោះជាពុទ្ធសាសនិក យកចិត្ដទុកដាក់គោរពបូជាព្រះពុទ្ធខ្លាំងណាស់ ហើយដោយមិនបានដឹងពីបញ្ជារបស់ស្ដេចទមិឡនោះ តិសៈ ក៏ បានស្រង់យកព្រះពុទ្ធបដិមាករ ខ្លះដែលគេទំលាក់ក្នុងទឹកទន្លេ យកទៅតំកល់ទុកក្នុងផ្ទះនាង។ អាស្រ័យដោយ ហេតុនោះ នាងក៏ត្រូវកាត់ទោសប្រហារជីវិតដោយដុតនឹងភ្លើង និងដោយអោយដំរីជាន់ ប៉ុន្ដែទោះបីពេជ្ឃឃាត ខិតខំប្រើគ្រប់មធ្យោបាយយ៉ាងណាក៏ដោយ ក៏ពុំអាចសំលាប់នាងបាន។ ដោយងឿងឆ្ងល់ខ្លាំង ស្ដេចក៏សួរទៅ នាងថា តើនាងចេះមុខវិជ្ជាគាថាអ្វីទេ? នាងឆ្លើយថា នាងពុំមានសិល្បសាស្រ្ដអ្វីក្រៅពីជំនឿដ៏មុតមាំលើព្រះពុទ្ធ ឡើយ។ ស្ដេច តិសៈ យល់កំហុសរបស់ខ្លួន ក៏វិលទៅរកព្រះពុទ្ធសាសនាជាថ្មីឡើងវិញ។ បន្ទាប់មកក៏បញ្ជា អោយចាប់ពួកមិច្ឆាទិដ្ឋិជនទាំងឡាយ ព្រមជាមួយនឹងញាតិសន្ដានទាំងអស់យកទៅកប់ត្រឹមក សំលាប់ដោយភ្ជួរ ពីលើ។ ខ្លះទៀតដែលមិនចង់ស្លាប់ដោយវិធីនោះ ក៏រត់ទៅលោតទឹកធ្វើអត្ដឃាតទៅ ដូច្នេះពួកមិច្ឆាទិដ្ឋិជនទាំង ឡាយត្រូវស្លាប់វិនាសអស់រលីងពីនគរ។ ក្នុងភាសាមន «ពួកមិច្ឆាទិដ្ឋិជនទាំងឡាយត្រូវិនាសអន្ដរាយ» គេនិយាយ ថា តយឡយ ទើបមានជនខ្លះយល់ស្មានថា យូរៗទៅពាក្យនេះក៏ប្រែក្លាយទៅជា តៈលាញ់ ដែលជនជាតិភូមា ប្រើសំគាស់ជាតិមននេះអែង។
ទស្សនៈដែលយល់ឃើញថា តៈលាញ់ ក្លាយមកពីពាក្យភូមាពីរម៉ាត់ តាន និងលាញ (Tan lgaing)
នេះគឺជាទស្សនៈរបស់អ្នកប្រាជ្ញភូមាម្នាក់ឈ្មោះ អ៊ូឆាន់ម្យៈ (U Chan Mya) សាស្រ្ដាចារ្យអក្សរសាស្រ្ដនៅសកល វិទ្យាល័យម៉ាន់ តៈលេ (Mandalay)។ លោកនេះយល់ថា តាន មានន័យថា ទឹក អែ លាញ មាន័យថា ចំរើន លូតលាស់ខ្លាំង រឺ កន្លែងដែលមានទឹកជោរជន់ ។ ចំនេរតមកពាក្យ តាន ក្លាយជាពាក្យ តៈ ហើយ លាយក្លាយជា ហ្លាញ (Hliang)។ នៅទីនេះពាក្យ តៈ គ្មានន័យសេចក្ដីអ្វីអោយពិតប្រាកដទេ។ ហ្លាញ វិញមានន័យថា រលក រឺ រលកធំៗ។ ចំពោះអ្នកប្រាជ្ញរូបនេះ ប្រទេសមនដែលស្ថិតនៅក្នុង ប្រទេសភូមាខាងត្បូងសព្វថ្ងៃ ជាតំបន់ស្ថិតនៅ តាមឆ្នេរសមុទ្រ ហើយដែលតែងតែមានភ្លៀងធ្លាក់ជោគជាំផង នោះសមជាមានឈ្មោះហៅថា តានលាញ ណាស់ ហើយយូរៗទៅក៏គេប្រើពាក្យនេះសំរាប់សំគាល់ជនជាតិដែលរស់នៅទីនោះតែម្ដង គឺជនជាតិមនហ្នឹង អែង។ ទស្សនៈបែបនេះយើងឃើញថាមានលក្ខណៈសមហេតុផលច្រើន គួរយកទៅពិចារណា ក៏ប៉ុន្ដែគេពុំ ឃើញប្រើពាក្យនោះ ក្នុងសិលាចារឹក សំរាប់សំគាល់ជនជាតិមនសោះឡើយ។
ទស្សនៈ ដែលចាត់ទុកថា តៈលាញ់ ក្លាយមកពីពាក្យ តេលិង្គណ
តេលិង្គណ ជាតំបន់មួយស្ថិតនៅលើឆ្នេរសមុទ្រខាងកើតនៃប្រទេសអិន្ឌា។ តាមទស្សនៈនេះគេយល់ថា ជនជាតិអិន្ឌាកាលពីដើមបានមកធ្វើជំនួញនៅប្រ ទេសមន ហើយបានរៀបការជមួយនឹងស្រីមន តែលុះដល់ត្រលប់ទៅស្រុកកំនើតវិញ ពុំបាននាំប្រពន្ធកូនទៅជា មួយផងទេ។ ចំពោះពួកមនជាកូនទាំងនោះហើយដែលគេអោយឈ្មោះហៅថា តៈលាញ់ គឺមានន័យថា គ្មាន បា រឺកូនអិតបា ក៏ប៉ុន្ដែចំនេរតមកពាក្យ តៈលាញ់ នេះក៏បានប្រើជាទូទៅសំរាប់ជនជាតិមនទាំងមូល។ ជាការពិត ណាស់ថាក្នុងបុរាណកាល ជនជាតិអិន្ឌា និងមនមានការប្រាស្រ័យទាក់ទងនឹងគ្នាជាច្រើន។ ជាភស្ដុតាង គឺជន ជាតិមនបានទទួលអិទ្ធិពល វប្បធម៌ពីជនជាតិអិន្ឌាច្រើន មានតួអក្សរពុទ្ធសាសនាថេរវាទជាដើម។ ក្នុងទំនាក់ទំ នងរវាងជនជាតិទាំងពីរនេះ ទំនងជាមានពួកអិន្ឌាមកពីតំបន់តេលិង្គណមែនហើយ។ លោកសឺដេស Coedès ក៏មានយោបល់ដូចនេះដែរ L’appellation de Talaing, appliquée aux Môns par ley Birmans, semble indiquer qu’à une certaine époque le Telingana ou région de Madras fut enrelations partière- maent actives avec le pays môn តែការដែលយកពាក្យថា តៈលាញ់ ប្រើសំរាប់សំគាល់ជនជាតិមនទាំង អស់ហាក់ដូចជាពុំសមរម្យ ។ តាមយោបល់របស់ជនជាតិមនផ្ទាល់ថា ពាក្យ តៈលាញ់ ដែលមានន័យថា កូនអិត បា ជារឿងប្រឌិតឡើងដើម្បីបង្ខូចកេរឈ្មោះរបស់ជាតិគេប៉ុណ្ណោះ។ តាមការពិតពាក្យ តៈលាញ់ មានន័យថា បាត់បង់អូវពុក រឺ អូវពុកត្រូវបាត់បង់ ហើយបានក្លាយមកពីពាក្យ អិត លញរៈ (I’ta loin ra) ពាក្យថា អិតៈ រឺតៈ នេះមានន័យថា អូវពុក អែពាក្យ លញរៈ មានន័យថា បាត់បង់ រឺវិនាស តែនៅទីនេះពាក្យថា អិតៈ ពុំមែនសំ គាល់ត្រឹមតែអូវពុកជាមនុស្សម្នាក់រឺច្រើននាក់ប៉ុណ្ណោះទេ តែសំគាល់នូវទឹកដីទាំងមូល ជាគេដំនែលពីដូនតារប ស់ជនជាតិមនតែម្ដង។ សូមជ្រាបថា ក្នុងគ្រាដែលជនជាតិភូមា វាយលុកចូលក្នុងរដ្ឋមន ជនជាតិនេះរត់គេចពី ភូមិស្រុកបន្ដើរស្រែកបន្ដើរថា អិតៈ លញរៈ! បានសេចក្ដីថា ទឹកដីអូវពុកយើងត្រូវវិនាសអន្ដរាយអស់ហើយ តែ ពាក្យខាងដើមគឺ អិ និង ពាក្យខាងចុង លឺមិនសូវច្បាស់ នៅសល់តែពាក្យ តៈលញ ដែលក្លាយទៅជា តៈលាញ់ តា មសំដីរបស់ជនជាតិភូមាតែម្ដងទៅ។ តើជនជាតិដែលមានឈ្មោះថាមននេះ មានគ្នាប៉ុន្មាននាក់ ហើយរស់នៅ ទីណាខ្លះ? និងជាពិសេសតើជនជាតិនេះមានប្រវត្ដិពីខាងដើមរៀងដូចម្ដេចខ្លះដែរ?
បើតាមពត៌មានដែលយើងបានទទួល ឃើញថាមនមានចំនួនសរុបប្រហែល ៧លាននាក់។ ក្នុងប្រទេសភូមា ទី កន្លែងដែលជនជាតិនេះរស់នៅច្រើនកុះករបំផុត គឺតំបន់ឆ្នេរសមុទ្រ តេណាស្សេរីម (Tenasserim) និងបេគូ (Pegu)។ ប៉ុន្ដែនៅរដ្ឋធានីយ៉ាងកូង (Rangoon) និងក្នុងភូមិឆ្ងាយដាច់ស្រយាល ស្ថិតនៅខាងលិច ក៏មានជន ជាតិមនរស់នៅខ្លះដែរ។ ជនជាតិមនក្នុងប្រទេសថៃមានចំនួនតិចជាងប្រទេសភូមា ហើយច្រើននៅជិតៗក្រុង បឹងកក់ នៅជុំវិញកាន់បុរី (ពួកនេះជាកូនចៅរបស់ជនភៀសខ្លួននៅ ស.វ.ទី១៨-១៩) នៅលព្វបុរី នៅអុថៃថានី និងនៅជិតនគររាជ។
ប្រពៃនីប្រវត្ដិសាស្រ្ដមនបានដំនាលថា ជនជាតិមនមានកំនើតនៅត្រង់ថាទង (សុធម្មវតី) នៅប្រមាណ ៦០០ឆ្នាំមុន គ.ស.ម៉្លេះ។ តែចំលែកត្រង់សព្វថ្ងៃហាក់ដូចជាគ្មានសល់អ្វីជាដុំកំភួន ល្មមអោយចាត់ទុកទីនោះ ថាជារាជធានីចាស់ រឺមួយបុរាណវត្ថុដែលនៅសល់ ត្រូវកប់បាត់ទៅក្នុងដីអស់ទៅហើយ? បើយើងពឹងផ្អែកទៅលើអែកសារចិន ឃើញថាជនជាតិមនបានបង្កើត រដ្ឋទ្វារវតី នៅស.វទី៧ ដែលមានទីតាំងនៅត្រង់វាលទំនាបខាងក្រោមនៃទន្លេមេណាម ក្នុងប្រទេសថៃសព្វថ្ងៃ។ ប៉ុន្ដែបើតាមប៉ាន់ស្មានមើលទៅរដ្ឋនេះប្រហែលកកើតឡើងនូវមុនស.វ.ទី៧ ព្រោះនៅត្រង់ព្រះបឋមពងទឹក ដែលស្ថិតនៅក្នុងរដ្ឋទ្វារវតីគេបានរកឃើញវត្ថុជាច្រើន ដែលមានកាលកំនត់ មុនពាក់កន្ដាល ស.វ.ទី៦។ ចិនប្រហែលមិនបានស្គាល់រដ្ឋនេះមុន ស.វ.ទី៧ ព្រោះវានៅមិនចំផ្លូវជំនួញ។នៅក្រោយកាលកំនត់នេះបន្ដិច ក្រោមកិច្ចដឹកនាំរបស់ព្រះនាងឆាម្មទេវី ជនជាតិមនបានកសាងរដ្ឋមួយទៀតគឺ រដ្ឋហវិបុញ្ជ័យនៅត្រង់វាលទំនាបខាងលើនៃទន្លេមេណាម។ ព្រភពចិនបានអោយដឹងថែមទៀតថា រដ្ឋថ្មីមួយ ត្រូវបានស្ថាបនាឡើងមួយទៀត គឺរាជានាចក្រហង្សវតីនៅឆ្នាំ ៨២៥ ដោយបងប្អូនភ្លោះពីរនាក់ឈ្មោះ សមល និងវិមល ហើយរដ្ឋនេះ ស្ថិតនៅខាងត្បូងប្រទេសភូមា នៅចន្លោះទន្លេ អិរវតី និងសាល់វិន។
គេបានដឹងថា នៅឆ្នាំ ១០៥៧ ស្ដេចអនោរថដែលបានបង្កើតរដ្ឋភូមាដំបូងគឺ រដ្ឋបូកាន បានលើកទ័ពទៅវាយមន នៅថាទង ហើយថែមទាំងបានចាប់យកជាឈ្លើយអស់ជាច្រើនទៅជាមួយផង ។ គួកត់សំគាល់ថា ក្នុងចំនោម ឈ្លើយទាំងនោះ មានអ្នកប្រាជ្ញបណ្ឌិតកវីជាច្រើនដែលបានផ្សាយអរិយធម៌របស់ខ្លួនដល់ពួកអ្នកឈ្នះ មានតួ អក្សរ និងលទ្ធិពុទ្ធាសាសនាថេរវាទជាដើម។ មកដល់ស.វ.ទី១៦ គឺក្នុងឆ្នាំ ១៥៤០ មេទ័ពភូមាម្នាក់មកពីតងអ៊ូ (Taungo) បានបង្កើតរាជវង្សថ្មីមួយទៀត ហើយលើទ័ពទៅវាយក្រុងបេគួយធ្វើជារាជធានីរបស់ខ្លួនរហូតទៅ ដែលបន្ដាលអោយជនជាតិមនបាត់បង់អែករាជ្យ អធិបតេយ្យរបស់ខ្លួន ហើយចាប់ពីពេលនោះមក ក៏អស់មាន ឋានៈជារដ្ឋរស់នៅបែកខ្ញែកគ្នា ហើយចំនួនប្រជារាស្រ្ដក៏កាន់តែរលោះទៅៗ រហូតដល់សព្វថ្ងៃ ដោយហេតុតែ មានការបង្ក្រាបដោយសំលាប់រង្គាល បន្ទាប់ពីមានការបេះបោះទាមទារសេរីភាពពីរលើក គឺក្នុងរជ្ជកាលស្ដេច បាយិណោងម្ដង ១៥៥១-១៥៨១ និងដោយមេទ័ពអាលោងផាយ៉ាម្ដងក្នុងឆ្នាំ ១៧៥៧ ហើយប្រហែលជាដោយ ហេតុនេះហើយ បានជាជនជាតិភូមា និយមហៅមនថាតៈលាញ់ ( តៈលើង ខ្មែរថា ថ្លើង ក្នុងពាក្យថ្លើងបះ គឺ អ្នកចូលចិត្ដបះបោរ។
ឯកសារ​យោង​៖ ប្រវត្ដិសាស្រ្ដខ្មែរ និពន្ធ​ដោយត្រឹង ងា សាស្រ្ដាចារ្យបរិញ្ញាផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី
មណ្ឌលវប្បធម៌ខ្មែរនៅស្វីស។
https://www.facebook.com/live/create?step=landing