Thứ Năm, 27 tháng 7, 2017

ប្រវត្តិសាស្ត្រ​​​​ខ្មែរនៃការបាត់បង់ទឹកដីកម្ពុជាក្រោម​ (កូសាំុងសុីន)

ដោយសារតែយើងខ្ញុំឃើញថាប្រវត្តិសាស្ត្រ​ខ្មែរជាច្រើនត្រូវបានបាត់បង់ និងហិចហោចអស់ជាច្រើន ព្រោះតែយើងមិនកកាយយកមកសិក្សារៀនសូត្របន្ថែម។ ហេតុដូចនេះហើយ គេហទំព័រចំណេះដឹងយើងខ្ញុំខិតខំប្រឹងប្រែងស្រាវជ្រាវ ដើម្បីយកមកបង្ហាញជូនដល់សាធារណៈជនឲ្យបានសិក្សារៀនសូត្របន្ថែមតាមរបស់បណ្តាញសង្គមនានា។ ថ្ងៃនេះផងដែរ យើងខ្ញុំក៏បានលើកយកពីប្រវត្តិសាស្ត្រ​ខ្មែរកម្ពុជាក្រោម ដែលជាប្រវត្តិសាស្ត្រដ៏សែនជូរចត់របស់រ​ខ្មែរយើង ដែលបានបាត់បង់ទៅដោយសារតែបារាំងកាត់ទៅឲ្យប្រទេសវៀតណាម។ នេះជាប្រវត្តិសាស្ត្រសង្ខេបនៃកម្ពុជាក្រោម។ អត្ថបទនេះយើងខ្ញុំជាក្រុមគ្រប់គ្រងគេហទំព័រខ្មែរក្រោមកាណាដា បានដកសង់ចេញពីអត្ថបទដែលរៀបចំឡើងដោយការិយាល័យអនុប្រធានសហព័ន្ធ ខ្មែរកម្ពុជាក្រោម និងការិយាល័យ ខ្មែរកម្ពុជាក្រោម រដ្ឋកាលីហ្វកញ៉ា សហរដ្ឋអាមេរិក។ ភូមិសាស្ត្រ កម្ពុជាក្រោម ឬកម្ពុជាទឹកលិច មានផ្ទៃក្រឡា ៨៧,៧០០ គីឡូម៉ែត្រក្រឡា។ នៅក្នុងសម័យ អាណានិគមបារាំង គេហៅថា កូសាំងស៊ីន។ បច្ចុប្បន្ន នេះគឺវៀតណាមភាគខាងត្បូង។ ជនជាតិខ្មែរជាម្ចាស់ ទឹកដីកម្ពុជាក្រោម ដែលមានពលរដ្ឋជាអម្បូរខ្មែរ ប្រមាណ ៨,២៤០,០០០នាក់ កំពុងរស់នៅ។ មានវត្តអារាមដែលជាពុទ្ធសាសនាខ្មែរជាងប្រាំរយវត្ត ដោយមានព្រះ សង្ឃ ជាងពីរម៉ឺនអង្គគង់នៅ។ ភាគច្រើននៃពលរដ្ឋខ្មែរក្រោម រស់នៅតាមជនបទ ដោយប្រកបរបរកសិកម្ម។ មានពលរដ្ឋខ្មែរក្រោមតិចតួចណាស់ ដែលរស់នៅទីក្រុង។ ក្នុងតីតកាល កម្ពុជាក្រោម គឺជាផ្នែកមួយនៃព្រះរាជាណាចក្រកម្ពុជា ដោយកាលនោះ គេបានចែកចេញជា អាណាខេត្តធំៗ ចំនួនបួនគឺ៖ ១. ដូនណៃ-មានខេត្តៈ កោះគង, ទួលតាមោក, ព្រះសួគ៌ា, ចង្វារត្រពាំង, អូកាប។ ២. មាត់ជ្រូក-មានខេត្តៈ មាត់ជ្រូក, បារាជ, ព្រែក ឫស្សី, ឃ្លាំង។ ៣. ឡុងហោ-មានខេត្តៈ ឡុងហោ, ព្រះត្រ ពាំង, ផ្សារដែក។ ៤. ពាម-មានខេត្តៈ ពាម, ក្រមួន ស,ពលលាវ, ទឹកខ្មៅ។ នៅក្នុងចំណោមអាណាខេត្តធំៗ ទាំងបួននេះ មានចែកចេញជាខេត្តតូចៗ ចំនួន២១ ដូចតទៅ៖ ១.ព្រះត្រពាំង ២. ឃ្លាំង ៣. មាត់ជ្រូក ៤. ក្រមួន ស ៥. ពលលាវ ៦. ទឹកខ្មៅ ៧.ពាម ៨. ព្រែក ឫស្សី ៩. ឡុងហោ ១០. ពាម បារាច ១១. រោង ដំរី ១២. កំពង់ក្របី ព្រៃនគរ ១៣.ទួលតាមោក ១៤. ផ្សារដែក ១៥. ចង្វារត្រពាំង ១៦. មេ ស ១៧. កោះគង ១៨. ព្រះសួគ៌ា ១៩. ផ្សំអំបើស ២០. កំពង់គោ ២១. ពាំអូរកាប់
ក្នុងសម័យដើម យួនបានហៅប្រទេសខ្មែរថា “ចឹងឡាប”។ កម្ពុជាក្រោមស្ថិតនៅត្រង់វាលទំនាបនៃទន្លេមេគង្គ ដែលសម្បូរទៅដោយទឹក។ ដីនៅទីនោះមានជីរជាតិណាស់ ដែលជាហេតុឲ្យវិស័យកសិកម្ម មានការចម្រើនលូតលាស់យ៉ាងខ្លាំង។ ចំណែកឯប្រទេសអណ្ណាមវិញ (ឈ្មោះប្រទេសវៀតណាម ក្នុងសម័យបុរាណ) ប្រជានុរាស្ត្រត្រូវជួបគ្រោះទុរ្ភិក្សជាញឹកញាប់ ដោយស្រែចំការពុំបានផលផ្តល់ភោគផលឲ្យបានគ្រប់គ្រាន់។ ការចាប់ផ្តើមនៃដំណើរឆ្ពោះទៅទិសខាងត្បូង ដោយផលដំណាំដែលផលិតបាន មិនអាច់ចិញ្ចឹមប្រជារាស្ត្ររបស់ខ្លួនបាន ព្រះចៅក្រុងហ្វេ បានបញ្ជូនប្រជារាស្ត្រខ្លួន ឲ្យលួចចូលមកតាំងទីលំនៅដោយខុសច្បាប់ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបន្តិចម្តងៗ។ បណ្តាខេត្តដែលត្រូវរងគ្រោះមុនគេបង្អស់ គឺខេត្ត បារៀ និងខេត្ត ដូនណៃ។ យួនបានចូលមកលុកលុយប្រទេសកម្ពុជា ជាលេីកដំបូងក្នុង គ.ស ១៦២៣។ ចំពោះការដែលយួនលើកគ្នាចូលមកនៅលើ ទឹកដីខ្មែរនេះ មានព្រះពង្សាវតាខ្មែរខ្លះ បាននិយាយថា ស្តេចយួនបានចាត់ព្រះរាជទូតឲ្យមកសុំខ្ចីដីខ្មែរ នៅត្រង់ខេត្ត កំពង់ក្រ បី ព្រៃនគរ ដើម្បីហ្វឹកហាត់ទ័ពច្បាំងជាមួយចិន ហើយនឹងបង្វិលសងមកឲ្យខ្មែរវិញក្នុងរយៈពេលប្រាំឆ្នាំ។ តាមឯកសារខ្លះទៀតបាននិយាយថា នៅឆ្នាំ ១៦២៣ គណៈបេសកកម្មទូតយួនមួយ ត្រូវបានគេបញ្ជូន មកក្រុងឧត្តុង្ត ក្នុងគោលបំណងសុំព្រះរាជាខ្មែរ អនុញ្ញាតឲ្យយួនសង់គ្រឹះស្ថានជំនួញ នៅភាគខាងត្បូងនៃរបទេសខ្មែរ នៅត្រង់តំបន់ កំពង់ក្របីព្រៃនគរ ព្រមទាំងសូមអនុញ្ញាតឲ្យយួនមានសិទ្ធិកាន់កាប់ផ្នែកក្រសួងគយនៅតំបន់នោះទៀតផង។ ដោយសាប្រទេសកម្ពុជានាពេលនោះ បានចងសម្ពន្ធភាពជាមួយព្រះចៅក្រុងហ្វេ ព្រមទាំងដោយមានការយោគដល់ព្រះអគ្គមហេសី ដែលជាជនជាតិយួនផងនោះ ព្រះបាទជ័យជេដ្ឋាទី២ បានយល់ព្រមទៅតាមសេចក្តីស្នើររបស់យួន។ ចំពោះរឿងនេះ មានអ្នកប្រវត្តិវិទ្យាបរទេសខ្លះយល់ឃើញថា វាគឺជាការវាយប្រហារយកមជ្ឈមណ្ឌល ពាណិជ្ជកម្មខ្មែរ ដោយលាក់មុខ។ ចាប់តាំងពីពេលនោះមក ដោយមានការជួយលើកទឹកចិត្ត ពីស្តេចយួនក្រុងហ្វេផង ជនជាតិយួនបាននាំគ្នាចូលមកតាំង ទីលំនៅ ដោយខុសច្បាប់ លើទឹកដីនេះកាន់តែច្រើនៗ។ បន្តាប់មកក្រុងហ្វេ បានបញ្ជូនមេទ័ពយួនម្នាក់ ឲ្យមកត្រួតត្រានៅតំបន់នោះ ដោយយកលេសថាមកជួយរក្សារសន្តិសុខក្នុងតំបន់នោះ។ រីឯពួកនិគមជនជាតិយួន កាលបើបានចូលមកតាំងទីលំនៅ នៅលើទឹកដីនេះហើយ តែងតែនាំគ្នាទៅផ្តុំ នៅតំបន់ដីដែលមានជីរជាតិ ជាពិសេសនៅតាមដងស្ទឹងទន្លេឬសមុទ្រ។ យួនបានប្រៀបធៀបជនជាតិគេ ទៅនឹងដើមឫស្សី គឺដំបូងឡើយ ឫស្សីមានតែមួយដើមប៉ុណ្ណោះ តែបន្ទាប់ មក ឫស្សីនឹងដុះទំពាំង លុះដល់ទំពាំងធំឡើងនឹងក្លាយជាឫស្សី។ ឫស្សីចេះតែវាតទីរបស់ខ្លួន។ ចំណែករុក្ខជាតិណា ដែលដុះជិតគុម្ភឫស្សី នឹងត្រូវឫស្សីបឺតយកអស់ជីជាតី ដែលរុក្ខជាតិនោះ នឹងត្រូវក្រៀមស្រពោន ហើយទីបំផុតនឹងត្រូវស្លាប់។ ចំពោះប្រជារាស្ត្រជាតិខ្មែរយើងវិញ ទីណាដែលមានជនជាតិយួនមករស់ច្រើនកុះករ ដោយសាយួនក្រឡុកខ្លាំងពេក ក៏ត្រូវបង្ខំចិត្តរើផ្ទះសម្បែងទៅនៅទីកន្លែងដទៃវិញ ជាហេតុនាំឲ្យយួនបានដៃ បន្តបុករុលទៅមុខទៀត។ យួនបានទន្ទ្រានយកទឹកដីខ្មែរបន្តិចម្តងៗ ជាពិសេសក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ (១៦១៨-១៦២៨) ដោយបានមកនាំគ្នាមក តាំងទីលំនៅនៅទីក្រុងព្រៃនគរ។ ការអនុញ្ញាតឲ្យជនជាតិយួនចូលមកតាំងទីលំនៅ លើទឹកដីខ្មែរតាមអំពើចិត្តនេះ ជាកំហុសដ៏ធំមួយរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យជេដ្ឋាទី២ ដែលព្រះអង្គមានព្រះមហេសី (ជាជនជាតិយួន) ហើយវាជាប្រភពនៃការបាត់បង់ ទឹកដីកម្ពុជាក្រោម។ ទឹកដីខ្មែរ ត្រូវរបេះបាត់បន្តិចម្តងៗ ក្រោយពីស្តេចជ័យជេដ្ឋាទី២ បានចូលទីវង្គត់ទៅ ក្រុងព្រៃនគរ ខេត្ត មរៀ (បា រៀ) និងខេត្ត ចង្វាត្រពាំង សឹងតែក្លាយទៅជាទឹកដីយួនរួចទៅហើយ។ នៅក្នុងរាជ្ជកាល ព្រះបាទបរមរាជាទី៤ (១៦៦០-១៦៧២) យួនដែលរស់ នៅលើទឹកកម្ពុជាក្រោម មានសិទ្ធិជាងជនជាតិខ្មែរទៀត ព្រោះពួកគេឈប់ស្តាប់បង្គាប់ អាជ្ញាធរខ្មែរទៀតហើយ។ ដោយយល់ឃើញថា ពេលនោះខ្មែរមិនអាច់គ្រប់គ្រងទឹកដីនេះបានទៀត។ នៅឆ្នាំ ១៧២២ ព្រះមហាក្សត្រខ្មែរ ព្រះអង្គឯម បានប្រគល់ខេត្តមួយចំនួនទៅឲ្យចិនម្នាក់ឈ្មោះ ម៉ាក់គីវ ត្រួត ត្រា។ ខេត្តទាំងនោះមាន៖ ខេត្តពាម, ក្រមួន ស, និង កោះ ត្រល់។ ក្នុងរវាងឆ្នាំ ១៧៣០- ១៧៤៧ មានការបះបោរកាប់សម្លាប់គ្នាមួយ រវាងអ្នកឈ្លានពាន (យួន) និងអ្នកដែលត្រូវគេឈ្លានពាន (ខ្មែរ) យ៉ាងបង្ហូរឈាម។ ពីមួយថ្ងៃទៅមួយថ្ងៃ យួនក្រុងហ្វេ បន្តការបញ្ជូនពលរដ្ឋគេ ឲ្យមកតាំងទីលំនៅលើទឹកខ្មែរកាន់តែច្រើនឡើងៗ។ មិនតែប៉ុណ្ណោះ យួនបន្តការទន្ទ្រានយកអាណាខេត្តខ្មែរជាបន្តបន្ទាប់។ ចំណែកព្រះ ព្រះមហាក្សត្រ ព្រះចៅក្រុងកម្ពុជាវិញ បាន បោះបង់ទឹកដីមួយផ្នែកធំនៃអាណាចក្រ ដោយទុកឲ្យយួនទន្ទ្រានយកតាមចិត្ត។ រីឯពលរដ្ឋខ្មែរ ដែលរស់នៅទីនោះ គេទុកឲ្យរស់នៅតាមជោគវាសនារបស់ខ្លួន ហើយដែលពលរដ្ឋទាំងនោះត្រូវបានគេស្គាល់ឈ្មោះនាបច្ចុប្បន្នថា ខ្មែរក្រោមនេះឯង។ នៅឆ្នាំ ១៧៣២ យួនបានដណ្តើមខេត្ត មេ-ស។ ឆ្នាំ ១៧៥៧ ដណ្តើមយកខេត្ត ឡុងហោ, ខេត្ត ផ្សារដែក និងខេត្តមាត់ជ្រូក។ ដោយហេតុថា ព្រះរាជវង្សានុវង្សខ្មែរ នាពេលនោះចេះតែឈ្លោះប្រកែកគ្នាឥតឈប់ឈរ ដោយម្ខាងរត់ទៅពឹងយួន ឯម្ខាងទៀតរត់ទៅពឹងសៀម ដែលជាហេតុទុកឲ្យយួនបន្តធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង ដោយកោតញញើតអ្វីឡើយ។ ឆ្នាំ ១៧៧៥ យួនបានដណ្តើមយកខេត្ត ព្រះត្រពាំង នឹងឆ្នាំ ១៨៤១ បានដណ្តើមយក ខេត្តឃ្លាំង ដែលជាខេត្តចុងក្រោយ ដែលយួនបានលេបបង្ហើយតែម្តង។ តស៊ូដើម្បីជាតិរស់នៃបុព្វបុរសខ្មែរកម្ពុជាក្រោម ក្រោយពីបានត្រួតត្រាទឹកដីកម្ពុជាក្រោមបានទាំងស្រុងហើយ យួនឈ្លានពានបានចេញបញ្ជារឲ្យខ្មែរ ត្រូវតែបោះបង់ចោលទំនឿមទម្លាប់របស់ខ្លួន ដោយចាប់បង្ខំឲ្យខ្មែរត្រូវតែនិយាយភាសាយួន រៀនអក្សរយួន ព្រមទាំងកាន់ទំនៀមទម្លាប់ដូចជនជាតិយួន។ មិនត្រឹមតែប៉ុណ្ណោះទេ អ្វីៗដែលមានលក្ខណៈជាខ្មែរ ត្រូវបានយួនធ្វើមូប្បនីយកម្មអស់រលីង។ តួយ៉ាងដូចជាឈ្មោះ ខេត្ត ស្រុក ភូមិ ខ្មែរជាដើម ត្រូវបានប្រែឈ្មោះទៅជាយួនទាំងអស់។ ដោយមិនអាច់ទ្រាំបាននឹងទម្ងន់នៃការជិះជាន់ ការឆក់ប្លន់ ការកាប់សម្លាប់ និងនយោបាយ រំលាយជាតិសាសន៍ខ្មែរកម្ពុជាក្រោម របស់យួនតទៅទៀតបាន ខ្មែរយើងបាននាំគ្នាក្រោកឡើងប្រឆាំងនឹងយួនជាបន្តបន្ទាប់។ ជាក់ស្តែង នៅឆ្នាំ ១៦៤៥ ខ្មែរបាននាំគ្នាបះបោរប្រឆាំងយួននៅខេត្តកំពង់ក្របី និងព្រៃនគរ។ នៅឆ្នាំ ១៦៥៣ នៅត្រពាំង ស្រកាត្រី ឬត្រចង្វាត្រពាំង។ ឆ្នាំ ១៦៥៨ នៅខេត្ត បារាជ។ នៅឆ្នាំ ១៧៣៨ នៅខេត្តពាម និងខេត្តបាសាក់ ដែលដឹកនាំដោយ លោកឧកញ៉ា ណា-រេន-តឹក។ នៅឆ្នាំ ១៧៤៣ នៅខេត្ត មេ-ស។ ឆ្នាំ ១៨៣៥-១៨៤១ នៅខេត្ត ព្រះត្រពាំង ដែលដឹកនាំដោយ ឧកញ៉ាសឺន គុយ ដោយមានសហការីដ៏ចំណាន់ៗ ៥រូប គឺ៖ ហ្មឺនឯក, ទេសាសោម, តាម៉ង់, មនោរស់ និងភូឈួយគង់។ នៅឆ្នាំ ១៨៤១-១៨៤៧ នៅស្រុកចាប់ភ្លើង ខេត្តព្រះត្រពាំង ដឹកនាំដោយលោក ឡឹមសោម ឬទេសាសោម ដោយមាន ជំនួយពីលោក សេនា ឯកប្រុញ និង ម៉ឺនសោម។ នៅឆ្នាំ១៨៥៨ នៅខេត្តមាត់ជ្រូកនិងខេត្តឃ្លាំង ដឹកនាំដោយសេនា សួស ដោយមានការប្រយុទ្ធគ្នាយ៉ងខ្លាំងក្លាមួយ នៅសមរភូមិមហាទប់ និងចុងបល្លង្គ។ នៅឆ្នាំ ១៨៦០ នៅខេត្តពលលាវ ដឹកនាំដោយសេនាមាន់ និងសេនាទៀ ដោយមានការប្រយុទ្ធគ្នានៅ លំពុយា។ សពរបស់លោកសេនាទៀ ត្រូវបានគេកប់ នៅក្បែរវត្ត ខ្លែងបបែល នៃខេត្តពលលាវ។ នៅមានការតស៊ូ របស់បុព្វបុរសយើងជាច្រើនកន្លែងទៀត ដែលយើងខ្ញុំពុំបានរៀបរាប់ឲ្យបានក្បោះក្បាយ។
អាណានិគមថ្មី លើទឹកដីអភ័ព្វកម្ពុជាក្រោម ១៨ឆ្នាំ ក្រោយពីពេលដែលយួនបានកាន់កាប់កម្ពុជាក្រោមទាំងស្រុងមក គឺនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ១៩៨៥ ទាហានបារាំង ក្រោមបញ្ជារការរបស់លោកឧត្តមនាវី រី ហ្គូលឌើហ្សើនុល្លី ដែលជាមេបញ្ជារការកងនាវាចម្បាំង បារាំង នៅសមុទ្រចិន បានវាយដណ្តើមយកទីក្រុងព្រៃនគរពីយួន។ ហើយបារាំងបានបន្តការវាយដណ្តើមយកទីកន្លៃងដទៃៗទៀត។ ថ្ងៃទី ១២ ខែមេសា ១៨៦១ ដណ្តើមយកខេត្ត មេ-ស។ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំដដែល យកខេត្ត ចង្វាត្រពាំង និងថ្ងៃទី២៨ ខែមិនា ឆ្នាំ១៨៦២ យក ខេត្តឡុងហោ។ល។ ទោះបីជាបារាំងបានដឹងថា កម្ពុជាក្រោមពិត ជាទឹកដិរីបស់ខ្មែរក៏ដោយ ក៏បារាំងបានធ្វើមិនដឹងមិនឮពីការប្លន់យកទឹកដីកម្ពុជាក្រោមរបស់យួន។ បារាំងបានចាប់បង្ខំឲ្យអធិរាជ យួនឈ្មោះ ទឺ-ឌឹក ចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពមួយ នៅទីក្រុងព្រៃនគរ។ បារាំងបាន បង្ខំឲ្យយួនចុះហត្ថលេខាប្រគល់ខេត្តមួយចំនួនដូច ជាខេត្ត មេ-ស, ឡុង-ហោ និងខេត្តចង្វាត្រពាំង មកឲ្យបារាំង។ ស្តេចយួនបានប្រគល់ខេត្តទាំងនោះមកឲ្យបារាំងដោយរីករាយ ព្រោះខេត្តទាំងនេះមិនមែន ជារបស់យួនឡើយ។ ដោយហេតុថា ខ្មែរនិងយួន នៅតែបន្តច្បាំងគ្នានៅខេត្តដទៃៗទៀត ជាហេតុនាំឲ្យបារាំង វាយដណ្តើមយកខេត្ត ផ្សេងៗ ដែលនៅសេសសល់ពីយួនយ៉ាងងាយ។ នៅថ្ងៃ ទី ២២ ខែមិថុនា ឆ្នាំ១៨៦២ បារាំងបានដណ្តើមយកខេត្ត មាត់-ជ្រូក និងថ្ងៃទី ២៤ ខែមិថុនា ឆ្នាំដដែល បានដណ្តេមយកខេត្តពាម។ ក្នុងរជ្ជកាលព្រះអង្គឌួង ទ្រង់បានផ្ញើលិខិត ដោយមានអំណោយជាមួយផង ថ្វាយព្រះអធិរាជបារាំង ណាប៉ូឡេអុងទី៣ តាមរយៈកុងស៊ុលបារាំង នៅសាំងហ្គាពួរ ដើម្បីពន្យល់បារាំង់ឲ្យយល់ច្បាស់ថា កម្ពុជាក្រោមជាទឹកដីខ្មែរ។ ក្រោយមកមិនយូរបុន្មាន គឺនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ១៨៦៣ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់ក្រោមអាណាព្យាបាលរបស់បារាំង។ បន្ទាប់ពីបានដាក់ព្រះរាជាណាចក្រ ក្រោមអាណាព្យាបាលរបស់បារាំងហើយ ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម បានយាងទៅជួបឧត្តមនាវីបារាំង ឡាហ្គ្រង់ឌីយ៉ែ ដែលជាអភិបាលដែនដីកូសាំងស៊ីន នៅឆ្នាំ ១៨៦៤ នាទីក្រុងព្រៃនគរ ទាមទារឲ្យបារាំងប្រគល់ទឹកដីកម្ពុជា ក្រោមមកឲ្យខ្មែរវិញ។ លោក ឡាហ្គ្រង់ឌីយ៉ែ បានយល់ព្រមនឹងសំណើរនេះ។ យួនបានដឹងពីគម្រោងការដែលបារាំង បម្រុងនឹងប្រគល់ទឹកដីកូសាំងស៊ីនជូនព្រះរាជាខ្មែរវិញ ក៏បាញុះញង់ខ្មែរមួយចំនួនប្រឆាំងបារាំង។ នៅឆ្នាំ១៨៦៧ ដោយមានការគាំទ្រពីយួនផង ខ្មែរនៅខេត្តរោងដំរី បាននាំគ្នាបះបោរប្រឆាំងបារាំង។ លោក ឡា ហ្គ្រង់ឌីយ៉ែ ដែលជាអភិបាលដែនដី កូសាំងស៊ីន យកលេសនេះ បានបដិសេធសេចក្តីសន្យា ដែលលោកបានព្រមព្រៀង ជាមួយព្រះមហាក្សត្រខ្មែរ ក្នុងការប្រគល់ទឹកដីកម្ពុជាក្រោមមកឲ្យខ្មែរវិញ។ ថ្ងៃរះថ្មី តែទឹកដីយើងនៅតែងងឹត ថ្ងៃទី០៩ ខែមិនា ឆ្នាំ១៩៤៥ នៅវិមាន នរោត្តម នាទីក្រុងព្រៃនគរ ដែលជាទីស្នាក់ការធំរបស់បារាំង នៅកូសាំងស៊ីន រាជទូតជប៉ុន ឈ្មោះ ម៉ាក់ស៊ូម៉ូតូ បានបញ្ជារឲ្យបារាំង ដាក់កងទ័ពរបស់ខ្លួន នៅក្រោមបញ្ជាររបស់ជប៉ុន។ លក្ខណ្ឌនេះ ត្រូវបានភាគីបារាំងបដិសេធ។ ចំណែកឯជប៉ុនវិញ ដោយខ្លួនមានកងទ័ពនៅកូសាំងស៊ីនស្រាប់ ក៏ ធ្វើរដ្ឋប្រហារប្រឆាំងបារាំង។ រដ្ឋអំណាចបារាំង នៅឥណ្ឌូចិនត្រូវរលំដួលមួយរំពេច។ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៤៥ ប្រទេសយួនត្រូវបានប្តូរឈ្មោះជា វៀតណាម។ រដ្ឋាភិបាលមួយដែលដឹកនាំ ដោយ ត្រឹងទ្រុងគីម ត្រូវបានគេបង្កើតឡើង។ រដ្ឋាភិបាលនេះ បានចាប់ផ្តើមគិតគូរពីការបង្រួបបង្រួមប្រទេសឡើងវិញ។ នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំដដែល ស្តេចយួនឈ្មោះ បាវដាយ បានប្រកាស់ថាខ្លួនមានបំណងចង់បង្រួបបង្រួម តុងកឹង, អណ្ណាម និងទឹកដីនានា ឲ្យនៅក្រោមអំណាច់របស់ក្រុងហ្វេ។ ព្រះបាទនរោត្តម សីហនុ ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជាយល់ថា ក្រុងហ្វេចង់ភ្ជាប់ទឹកដីកម្ពុជាក្រោមជាមួយវៀតណាម គ៏បានឆ្លើយតប់ទៅនឹងសេចក្តីប្រកាស់នេះ នៅថ្ងៃ ទី ២៥​ ខែមិថុនា ថា “ប្រទេសកម្ពុជាមិនអាចនៅព្រងើយកន្តើយចំពោះការផ្លាស់លក្ខន្តិកៈនៃដែនដីមួយដែលខ្លួននៅតែមានសិទ្ធិលើជាដរាប”។ ប្រទេសកម្ពុជា បានបង្កើតគណៈកម្មការមួយ ដើម្បីដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ។ ចុងខែកក្កដា ១៩៤៥ ត្រឹង ទ្រុង គីម ទទួលបានជោគជ័យ ក្នុងការទាមទារឲ្យជប៉ុន រំលាយរដ្ឋាភិបាលសហពន្ធនៅឥណ្ឌូចិន ហើយដាក់ តុង កឹង ក្រោមអំណាច់របស់រកុងហ្វេ ដោយមានតែងតាំងអធិរាជម្នាក់ នៅហាណូយ។ ជប៉ុនបានទុកកម្ពុជាក្រោម ឲ្យនៅក្រោមឱវាទផ្ទាល់របស់ខ្លួន ដោយបានចាត់តាំងអភិបាលជប៉ុន ម្នាក់ឈ្មោះ មីណូដា ឲ្យទទួលខុសត្រូវ។ សម្តេចសីហនុ បានបញ្ជូនលោក សឹន ង៉ុក ថាញ់ ដោយពេលនោះ លោកជារដ្ឋមន្ត្រីក្រសួងការបរទេស ទៅព្រៃនគរ ដើម្បីចចាសូមកុំឲ្យជប៉ុនប្រគល់ទឹកដីកម្ពុជាក្រោមទៅឲ្យយួន។ ការចចាមិនទាន់ផ្លែផ្ការផង ក៏ត្រូវបានបញ្ឈប់ទៅវិញ ដោយជប៉ុនត្រូវចាញ់សង្គ្រាមសម្ពន្ធមិត្រ។ បារាំងក៏បន្តត្រួតត្រាឥណ្ឌូចិនតទៅទៀត។ ស្រប់ពេលដែលស្ថានភាពនយោបាយ នៅឥណ្ឌូចិនគ្មានស្ថេរភាព ហើយរដ្ឋអំណាចអាណានិគមត្រូវរង្គោះរង្គើរផង នោះ យួនយៀកមិញ បានខំប្រឹងពង្រីកនិងពង្រឹងកម្លាំងរបស់ខ្លួនយ៉ាងឆាប់រហ័ស។ ជម្លោះជាតិ សាសន៍ រវាងខ្មែរក្រោមនិងយួនបានឡើង ដោយម្នាក់ដណ្តើមទឹករបស់ខ្លួនដែលបាត់ទៅមកវិញ។ ឯម្នាក់ទៀត ក៏ចង់បានទឹកដីដែលខ្លួនធ្លាបប្លន់បាននោះមកវិញដែរ។ យួនវៀតមិញ ដែលមានគំនុំនឹងខ្មែរក្រោមយើង ជាយូរអង្វែណាស់មកហើយនោះ ស្របពេលដែលយើងទន់ខ្សោយគ្មានទីបង្អែក បានប្រលះយើងយ៉ាងចាស់ដៃ ដោយកាប់សម្លាប់ឥតរើស រហូតដល់ចាប់ខ្មែរយើងយកទៅដុតទាំងរស់ ក្នុងជង្រុកស្រូវជប៉ុន នៅភូមិ ដាម-កិញ, ដាម-យើយ, យ៉ា-រ៉ាយ, ផ្នោអណ្តែត និងកោះមហត្ថ នៃខេត្តទឹកខ្មៅជាដើម។
កម្ពុជាក្រោម ឆ្ងាយដាច់អាល័យ បន្ទាប់ពី៩០ឆ្នាំ នៃការត្រួតត្រាលើទឹកដីកូសាំងស៊ីន រដ្ឋសភានៃសហភាពបារាំង ពិនិត្យលើគម្រោងបង្កើតក្រុមជំនុំមួយ នៅកូសាំងស៊ីន នៅថ្ងៃទី ១១ ខែមិនា ឆ្នាំ១៩៤៩។ ក្រុមជំនំនេះមានភារកិច្ចក្នុងបោះឆ្នោតយល់ព្រមឬជំទាស់ ទៅនឹងការភ្ជាប់ទឹក ដីកូសាំងស៊ីន ជាមួយវៀតណាម។ អ្វីដែលគួរឲ្យអស់សំណើចនោះ គឺក្រុមជំនុំដែលមានសមាជិក ៦៤រូប ដែលគេបម្រុងបង្កើតឡើងនោះ មាន ៤៨នាក់ ជាជនជាតិយួន ហើយមាន ១៦នាក់ ជាជាតិបារាំង។ ចំណែកឯខ្មែរយើងដែលជាម្ចាស់ប្រទេសនោះ គេពុំបានអនុញ្ញាតឲ្យមានតំណាងនៅក្នុងក្រុមជំនុំនេះឡើយ។ យើងសូមសួរបារាំងមើល ថាតើមានយួនណាដែលឆោតល្ងង់ប្រឆាំងបារាំងដែលកាត់ទឹកដីខ្មែរឲ្យទៅយួននោះ។ ពាក់កណ្តាល់ខែឧសភា ឆ្នាំ១៩៤៩ សភាបារាំង បានបើកកិច្ចប្រជុំដើម្បីបោះឆ្នោតអនុមត្តិការភ្ជាប់ទឹកដីកម្ពុជាក្រោមទៅឲ្យយួន។ ទោះបីជាមានការតវ៉ាពីគណៈប្រតិភូខ្មែរ ដែលដឹកនាំឯកឧត្តម សឺន សាន និងស្ថាប័នមួយចំនួន នៃប្រទេសបារាំងក៏ ដោយ ក៏សភាបារាំងនេះពុំធ្វើដឹងធ្វើឮ ហើយបានសម្រេចអនុម័តិប្រល់ទឹកដីទៅឲ្យយួន នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ១៩៤៩។ ថ្ងៃទី ៤ មិថុនា ឆ្នាំ១៩៤៩ ប្រធានាធិបតីបារាំង វាំង សង់ អូរីយ៉ូល បានចុះហត្ថលេខាជាមួយស្តេចយួន បាវដាយ នៅវិមាន អេលីហ្សេ នាទីក្រុងប៉ារីស ដើម្បីប្រគល់ទឹកដីកម្ពុជាក្រោមទៅឲ្យយួន ដែលនៅក្នុងកិច្ចព្រមព្រៀងនោះ បារាំងបានតម្រូវឲ្យយួនត្រូវតែគោរពសិទ្ធិខ្មែរក្រោមដែលជាម្ចាស់ទឹកដី។ តែការតម្រូវនេះ ប្រៀបបានដូចជាយកសាច់ទៅផ្ញើក្នុងមាត់ខ្លា ហើយប្រាប់ឲ្យខ្លាជួយថែររក្សាសាច់ឲ្យផងអីចឹង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អត្ថបទនេះទាញចេញពីគេហទំព័រ៖ ខ្មែរក្រោម រក្សាសិទ្ធិដោយ៖ ខ្មែរក្រោម

Không có nhận xét nào:

Đăng nhận xét