Thứ Tư, 9 tháng 8, 2017
ដែនដីកម្ពុជាក្រោម
ផែនទីដែនដីកម្ពុជាក្រោម មានផ្ទៃដី ៦៨៩៦៥ គីឡូម៉ែត្រការ៉េ
គឺមានទំហំតូចជាង ពាក់កណ្តាល នៃប្រទេសកម្ពុជាសព្វថ្ងៃ។
មានខេត្តខ្មែរសរុបចំនួន ២១ ខេត្ត ។ ក្រុងពានិជ្ជកម្មអន្តរជាតិចំនួន ២ ។
កោះប្រវត្តិសាស្រ្តធំៗចំនួន ២ គឺ:
កោះត្រល់ មានផ្ទៃដី ៥៩៣.១ គីឡូម៉ែត្រការ៉េ។
កោះត្រឡាច មានផ្ទៃដី ៧៥.៣ គីឡូម៉ែត្រការ៉េ។
ក្រុងពានិជ្ជកម្មអន្តរជាតិធំៗចំនួន ២ គឺ:
ទីក្រុង ព្រៃនគរ នឹង ទីក្រុង អូកែវ ស្ថិតនៅក្នុងខេត្តពលលាវ។
មានរាងជាចតុកោណព្នាយ។លាតសន្ធឹងពីទិសឥសានចុះមកទិសនិរតី។
ស្ថិតនៅក្រោមនឹមអាណានិគមបារំាង(ជាកូសំាងស៊ីនបារំាងសែស)
អស់រយះពេល៩០ឆ្នំាគត់គឺចាប់ពីឆ្នំា១៨៥៩ដល់១៩៤៩)
ថ្ងៃទី២១ខែឧសភាឆ្នំា១៩៤៩ រដ្ឋសភានៃប្រទេសបារំាងបានអនុម័តច្បាប់ភ្ជាប់ដែនដីកម្ពុជាក្រោមទៅអោយព្រះចៅយួនបាវ
ដាយនៃវៀតណាមខាងត្បូង។
ថ្ងៃទី០៤ខែមិថុនាឆ្នំា១៩៤៩ លោកវំាង់សង់អ៉ូរីយ៉ូលប្រធានា
ធិបតីប្រទេសបារំាង បានចុះហត្ថលេខាផ្តល់សច្ចាប័នប្រកាស
ជាផ្លូវការអំពីរច្បាប់ភ្ជាប់កម្ពុជាក្រោមទៅនឹងប្រទេសវៀត
ណាមខាងត្បូង។
តាមសៀវភៅរបស់លោកទៀថេន បាននិយាយថា: សម្តេចព្រះនរោត្តមសីហនុវរ្ម័នជាព្រះមហាក្សត្រខ្មែរ ទ្រង់បានព្រះលិខិតតបទាមទាជាច្រើនលើកច្រើនសារណាស់តែចុងក្រោយ
សម្តេចនរោត្តមសីហនុវរ្ម័នទ្រង់បានព្រះលិខិតជាសាធារណថា: ដែនដីកម្ពុជាក្រោមយ៉ាងហោចណាស់ចំនួនពាក់កណ្តាល
នៅប៉ែកខាងលិចត្រូវប្រគល់សងមកកម្ពុជាវិញ។
ប្រវត្តិក្រោមនឹមដែកអាណានិគមបរទេសគឺ:
1. ១៨៥៩-១៩៤៩ : នៅក្រោមនឹមដែកបារំាង(ជាកូសំាងស៊ីនបារំាងសែស)
2. ១៩៤៩-១៩៥៤ : នៅក្រោមនឹមដែកប្រទេសវៀតណាមខាងត្បូង(យួនសេរី)
3: 1954-១៩៧៥: នៅក្រោមនឹមដែកយួនសេរីដដែល។
4: 1975-មកដល់បច្ចុប្បន្ន នៅក្រោមនឹមដែកអាណានិគមយួនកម្មុនីស។
ប្រវត្តិនៃការបាត់បង់កម្ពុជាក្រោម
ទឹកដីកម្ពុជាក្រោមដែលមានទំហំជិតស្មើនឹងពាក់កណ្ដាលនៃផ្ទៃប្រទេសកម្ពុជាសព្វថ្ងៃ ត្រូវអាណានិគមបារាំង ក្នុងគ្រាត្រួតត្រាតំបន់ឥណ្ឌូចិន បានប្រគល់ទៅឲ្យប្រទេសវៀតណាម គ្រប់គ្រងផ្នែករដ្ឋបាលកាលពីដើមខែមិថុនា ឆ្នាំ១៩៤៩។ ដែនដីកម្ពុជាក្រោមបច្ចុប្បន្ន ឬអតីតកូសាំងស៊ីន ត្រូវបានរស់នដោយ
ប្រជាជនខ្មែរតាំងពីសម័យហ្វូណនមកម្ល៉េះ។
កម្ពុជា ក្រោមសៀវភៅប្រវត្តិសាស្ត្រខ្មែរមួយក្បាលដែលមានចំណងជើងថា «រឿងរ៉ាវនៃទឹកដីកម្ពុជាក្រោម» ជាឯកសារចម្លងដោយលោក ទៀ ថេន បោះពុម្ពផ្សាយតាំងពីឆ្នាំ២០០៥ មក បានឲ្យដឹងថា លុះមកដល់ដើមសតវត្សរ៍ទី១៧ ពួកអា
ណាម ឬ វៀតណាម ដោយសារសង្រ្គាម និងឧបាយកល បានជ្រៀតជ្រែកចូលមកក្នុងទឹកដីនៅឯដែនដីកម្ពុជាក្រោម ឬកូសាំងស៊ីន។ប្រជាជនខ្មែរ ទាំងខ្មែរកម្ពុជាដីគោក និងខ្មែរក្រោមនៅកម្ពុជាទឹកលិច មិនអនុញ្ញាតឲ្យពួកអាណាមលុកលុយកាន់កាប់ទឹកដីនៃខេត្តខ្មែរទាំងឡាយដោយសន្តិភាពនោះទេ គឺខ្មែរបានប្រយុទ្ធប្រឆាំងនឹងពួកអាណាម ដោយបានរុញច្រានចេញទៅវិញជាច្រើនដង។ លុះមកដល់ឆ្នាំ១៩៥៩ ដោយមានជំនួយទ័ពពីព្រះមហាក្សត្រខ្មែរព្រះបាទ អង្គដួង បារាំងបានវាយយកបានក្រុងព្រៃនគរ ខេត្តចង្វាត្រពាំង និងព្រះសួគ៌ា នៃដែនដី
កម្ពុជាក្រោមពីពួកអាណាម។ កងទ័ពខ្មែរបន្តច្បាំងដណ្តើមយកមកវិញនូវខេត្តមាត់ជ្រូក ក្រមួនស ព្រះត្រពាំង និងខេត្តឃ្លាំង។សៀវភៅមគ្គុទ្ទេសក៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោមចេញផ្សាយកាលពីឆ្នាំ២០០៩ បានឲ្យដឹងបន្តថា លុះដល់ឆ្នាំ១៨៦១ ឧត្ដមសេនីយ៍បារាំងមួយរូបឈ្មោះ ស្ហាកណែរ៍ បានមកគាល់ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបាទ នរោត្តម ដើម្បីទូលទ្រង់អំពីការសម្រេចចិត្តរបស់បារាំង ក្នុងការតាំងនៅជាស្ថាពរនៃដែនដីកម្ពុជាក្រោម។បន្ទាប់មកបារាំង និងវៀតណាម បានចុះសន្ធិសញ្ញានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៨៦២ កំណត់លក្ខខណ្ឌ៣ខ គឺទី១ វៀតណាមត្រូវប្រគល់ខេត្តខ្មែរ៣ទៅឲ្យបារាំង ទី២
វៀតណាមត្រូវផ្តល់សេរីភាពដល់អ្នកកាន់សាសនាកាតូលិក និងទី៣ វៀតណាមត្រូវសងសោហ៊ុយសង្រ្គាមជាប្រាក់ ៣លានហ្វ្រង់។ចំណែកព្រះមហាក្សត្រខ្មែរ សម្តេចព្រះបាទ នរោត្តម បានចុះសន្ធិសញ្ញាមិត្តភាពពាណិជ្ជកម្ម និងអាណាព្យាបាលជាមួយបារាំង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ ដែលក្នុងនោះបារាំង ទទួលបានបុព្វសិទ្ធិផ្តាច់មុខក្នុងកិច្ចការបរទេស និងការពារជាតិនៃកម្ពុជា។លុះដល់ឆ្នាំ១៨៦៤ ព្រះបាទ នរោត្តម បានយាងទៅជួបមន្រ្តីបារាំង លោក ដឺឡា ហ្ក្រង់ឌីយ៉ែរ៍ (De La Grandiere) សុំឲ្យបារាំង បង្វិលមកឲ្យខ្មែរវិញនូវបណ្តាខេត្តពីលង់ហោដល់ខេត្តទឹកខ្មៅដែលវៀតណាមកាន់កាប់។ គ្រានោះព្រះអង្គទទួលបានពាក្យសន្យាយល់ព្រមពីបា
រាំង។ ក៏ប៉ុន្តែនៅឆ្នាំ១៨៦៧ មន្រ្តីបារាំង លោកទេសាភិបាលកូសាំងស៊ីន បានបញ្ចូលទឹកដីកម្ពុជាក្រោមទាំងមូលជាអាណានិគមរបស់បារាំងតទៅទៀត គ្រានោះបារាំង បានបែងចែកដែនដីកម្ពុជាក្រោមទៅជា៤ខណ្ឌ ដែលមានទាំងអស់ ១៩សង្កាត់ និង ២.៣៥០ភូមិ។ លុះដល់ឆ្នាំ១៨៨៧ ដែនដីកូសាំងស៊ីន ដែនដីអាណាម និងតុងកឹង បានត្រូវបញ្ចូលជាសម្ពន្ធភាពបារាំងឥណ្ឌូចិន។លុះដល់ឆ្នាំ១៩៤៨ រដ្ឋាភិបាលបារាំង មានបំណងនឹងភ្ជាប់កម្ពុជាក្រោមទៅយៀកណាមសិន រួចទុកឲ្យ
កម្ពុជា និងវៀតណាម រកដំណោះស្រាយនៅពេលក្រោយ។ ប៉ុន្តែមានគណៈប្រតិភូខ្មែរមួយក្រុម រួមមានព្រះអង្គម្ចាស់ យុគន្ធរ លោក ស៊ីម វ៉ា លោក សុខ ឆុង និងលោក ថុន អ៊ុក បានចូលរួមប្រជុំនៅក្នុងសភាសហភាពបារាំង ដើម្បីសុំឲ្យរដ្ឋាភិបាលបារាំង ធ្វើការចរចាជាបន្ទាន់មួយជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្តីអំពីការផ្ទេរអំណាចនៅកម្ពុជាក្រោម។ពីអង្គប្រជុំនោះ លោក សុខ ឆុង បានធ្វើរបាយការណ៍យ៉ាងពិស្តារបញ្ជាក់អំពីជំហរ និងវត្ថុបំណងរបស់ខ្មែរចំពោះទឹកដីកម្ពុជាក្រោមថា ៖ ”យើងទាមទារអ្វីៗដែលជារបស់យើង។ យើងមិនបានទាមទារ
អ្វីៗដែលមិនមែនជារបស់យើងនោះទេ”។ ប៉ុន្តែលទ្ធផលដែលខ្មែរទទួលបានពីបារាំងវិញ គឺប្រធានាធិបតីបារាំង លោក វ៉ាងសង់ អូរីយ៉ូល (Vincent Auriol) បានចុះកិច្ចព្រមព្រៀងមួយហៅថា កិច្ចព្រមព្រៀង (Elysee) ជាមួយអធិរាជ វៀតណាម ព្រះនាម បាវ ដាយ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៤៩ ដែលក្នុងនោះ បារាំងបានយល់ព្រមប្រគល់កម្ពុជាក្រោម ដែលបារាំងហៅថា កូសាំងស៊ីន ឬវៀតណាមហៅថា ណាមគី (Nam Ky) ទៅឲ្យវៀតណាម ហើយវៀតណាម ព្រមបង្កើត រដ្ឋាភិបាលយៀកណាមមួយនៅក្នុងក្រុមសភាសហភាពបារាំង ហៅថា រដ្ឋយៀកណាម។បារាំងសង្ឃឹមថា ការប្រគល់កម្ពុជាក្រោមទៅឲ្យស្តេចវៀតណាម បាវ ដាយ នោះបារាំងអាចរក្សាបាននូវឥទ្ធិពលរបស់ខ្លួនបានយូរអង្វែងនៅ
កូសាំងស៊ីនជាបន្តទៅទៀត។ ប៉ុន្តែកិច្ចព្រមព្រៀងនេះពុំបានទទួលការចូលរួមនិងយល់ព្រមពីភាគីខ្មែរទេ ដោយបារាំងរៀបចំហៅឲ្យ បាវ ដាយ ចូលមកគ្រងរាជ្យវិញហើយនិងចរចាពីរឿងលក្ខន្តិកៈកម្ពុជាក្រោមហ្នឹង ព្រះករុណា សីហនុ មានសរសេរសំបុត្រមួយថា ក្នុងការចរចាជាមួយយួនហ្នឹងមានការប្រែប្រួលយ៉ាងម៉េចខ្លះនៅកម្ពុជាក្រោមនោះ សូមឲ្យលោកដឹងផង ប៉ុន្តែបារាំងវាអត់រវល់ទេ វាជជែកគ្នាតែជាមួយយួន ហើយប្រគល់អីសព្វគ្រប់អស់ហ្នឹង ព្រះករុណាលោកអត់មានបានទទួលការពិគ្រោះអី បារាំងវាស្នើយោបល់អីអត់មានទេ។ប្រមុខនៃរដ្ឋាភិបាលកម្ពុជា សម្តេចព្រះនរោត្តម សីហនុ បានបញ្ជូនប្រតិភូមួយក្រុមដឹកនាំដោយឯកឧត្ដម សឺន សាន ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៤៩ ដើម្បីជំទាស់នឹងសភាបារាំង ឲ្យផ្អាកការសម្រេចចិត្តរបស់រដ្ឋសភាបារាំង ដែលបានយល់ព្រមប្រគល់កម្ពុជាក្រោមទៅឲ្យយៀកណាមនោះ។ តែការតវ៉ាទាមទាររបស់ប្រតិភូខ្មែរមិនត្រូវបានរដ្ឋាភិបាលបារាំងធ្វើតាមឡើយ។ចំណែកសហរដ្ឋអាមេរិកវិញ ដោយមានបំណងចង់ជួយបារាំង ក្នុងការបង្កឥទ្ធិពលរបស់ខ្លួននៅឥណ្ឌូចិន លោក អាប៊ុត្ត (Abbott) ដែលជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងព្រៃនគរ ឬសព្វថ្ងៃហៅថាក្រុង
ហូជីមិញ បានស្នើឲ្យក្រសួងការបរទេសនៅរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក ធ្វើសេចក្តីប្រកាសមួយក្នុងន័យលើកទឹកចិត្ត
រដ្ឋាភិបាលវៀតណាម បាវ ដាយ។ នៅទីបំផុតប្រធានាធិបតីបារាំង លោក វ៉ាងសង់ អូរីយ៉ូល បានចុះហត្ថលេខាប្រគល់
កម្ពុជាក្រោមទៅឲ្យរដ្ឋាភិបាលវៀតណាម បាវ ដាយ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ពេលបារាំង គេដើម្បីសុំសំណូមពរដល់ បាវ ដាយ ព្រោះជាមធ្យោបាយដើម្បីទប់ទល់ពង្រឹងពង្រីកអំណាចរបស់បារាំង ម្ល៉ោះហើយគេក៏បានប្រគល់ឲ្យយួននោះជាបែបផ្នែកជារដ្ឋបាលតែប៉ុណ្ណឹងទេ ហើយក្នុងការប្រគល់នោះ គឺចំពោះបងប្អូនខ្មែរក្រោមលោកអត់បានដឹងទេ។ បងប្អូនខ្មែរដែលនៅទឹកដីកម្ពុជាក្រោម គឺបាត់បង់អ្វីទាំងអស់ រដ្ឋាភិបាលយួនគេគ្រប់គ្រងជាហូរហែ។ យើងឃើញថា យើងមានសង្គ្រាមជាហូរហែ ដែលហៅថា សង្គ្រាមឥណ្ឌូចិន ក៏ខ្មែរយើងត្រូវ
សង្គ្រាមនោះបិតបាំងនូវការពិត ហើយពិភពលោកនោះក៏យល់ថា រឿងទាំងអស់នោះជារឿងរបស់ប្រទេសយួនទៅវិញ។ អ៊ីចឹងយើងបាត់បង់អស់ក្នុងរយៈពេល ៦០ប្លាយឆ្នាំហ្នឹង ពុំមានការតវ៉ា ពុំមានការទាមទារនូវផ្លូវច្បាប់ណាមួយ»។ចំពោះការបាត់បង់ដែនដីកម្ពុជាក្រោម គឺជារឿងមួយឈឺចាប់ ជារឿងមួយសោកស្តាយជាទីបំផុត ដែលទឹកដីមួយផ្នែកធំស្ទើរតែពាក់
កណ្តាលនៃប្រទេសកម្ពុជាសព្វថ្ងៃនេះ ត្រូវបានគ្រប់គ្រង និងដឹកនាំដោយប្រទេសវៀតណាមមកដល់សព្វថ្ងៃ ហើយជារឿងមួយសោកសង្វេគចំពោះខ្មែរយើងដែលគាត់កំពុងតែរស់នៅឯដែនដីកម្ពុជាក្រោម ទទួលរងនូវការរំលោភ ការបំបិទសិទ្ធិសេរីភាពច្រើនមកដល់ពេលនេះ៕
ប្រវត្តិខ្មែរកម្ពុជាក្រោម
កម្ពុជាក្រោម ជាផែនដីមួយភាគស្ថិតនៅប៉ែកខាងកើត ប្រទេសកម្ពុជាសម័យបច្ចុប្បន្ន ។កាលពីសម័យដើមផែនដីនេះមានឈ្មោះ ហៅថាកម្ពុជាទឹកលិច ។ តាមឯកសារប្រវត្តិសាស្ត្រ
ឲ្យដឹងថាកាលសម័យនោះព្រះរាជាណាចក្រកម្ពុជាមានវិសាលភាពធំធេងណាស់, អ្នកប្រវត្តិសាស្ត្រសន្មតិហៅថា ចក្រភពខ្មែរ។ នៅក្នុងសម័យនោះ ប្រទេសកម្ពុជា ជាប្រទេសចក្រពត្តិ មានឥទ្ធិពល និងឫទ្ធានុភាពទៅលើប្រទេសនានានៅជិតខាងដូចយ៉ាងប្រទេសចម្ប៉ា (Champa)ប្រទេសមន,ប្រទេសជ្វា ។ល។
ប្រវត្តិ
ការដែលមានឈ្មោះកម្ពុជាលិចទឹកពីព្រោះកាលសម័យនោះមានតែប្រទេស កម្ពុជាកណ្ដាលនេះទេដែលជាដែនដីគោក ។ ចំណែកដែនដីប៉ែកខាងកើត ( កម្ពុជាក្រោមសព្វថ្ងៃមានផ្ទៃក្រឡាទំហំ ៦៧.៧០០គីឡូម៉ែត្រក្រឡាដោយរាប់ទាំងកោះត្រល់ និងកោះត្រឡាច ) នៅជាប្រជុំកោះនៅឡើយ។នៅទីនោះពុំសូវមានបណ្ដាជនខ្មែររស់នៅទេ( ខ្មែរពុំសូវចូលចិត្តរស់នៅតាមមាត់ទឹកដែលមានរបរនេសាទត្រីជាប្រមុខ)ម្ល៉ោះហើយព្រះមហាក្សត្រខ្មែរក៏ពុំបានយកព្រះទ័យទុកដាក់ ត្រួតពិនិត្យផែនដីនោះឲ្យបានហ្មតចត់ប៉ុន្មានដែរ។មហាអាណាចក្រខ្មែរនាសម័យនោះមានព្រំប្រទល់ដែនខាងជើងទល់នឹងប្រទេសចម្ប៉ា(ចាម )ដែលសព្វថ្ងៃនៅត្រង់ខេត្រប៊ិញធ្វឹន (Binh Thuan), ខាងកើតទល់សមុទ្រចិន, ខាងលិចទល់នឹងទន្លេសាលូអងប្រទេសភូមាសព្វថ្ងៃ និងខាងត្បូងទល់នឹងឈូងសមុទ្រសៀម។លុះប្រហែលមួយសតវត្សរ៍ក្រោយមក កម្ពុជាទឹកលិចក្លាយជាដែនដីគោក(ដោយដីល្បាប់ទន្លេមេគង្គហូរចាក់ )។ពេលនោះប្រជារាស្ត្រខ្មែរបាននាំគ្នាទៅរស់នៅយ៉ាងកុះករថែមទាំង មានកំពង់ផែមួយយ៉ាងធំគឺកំពង់ផែព្រៃនគរ (Saigon ឬ Ho Chi Minh) សព្វថ្ងៃនេះ ។
នៅឆ្នាំ១៨៥៩ អាណានិគមបារាំងសែស បានចូលមកកាន់កាប់ដែនដីកម្ពុជាក្រោមប៉ែកខាងកើត និងនគរចម្ប៉ាដែលពេលនោះស្ថិតនៅក្រោមអំណាចយួន ។ ក្រោយមកនៅឆ្នាំ១៨៦២ រដ្ឋការអាណានិគមបារាំងសែស បានឃុបឃិតលួចធ្វើសន្ធិសញ្ញាបារាំង- យួនមួយដោយសម្ងាត់ (ដែលប្រជារាស្ត្រខ្មែរជាម្ចាស់ទឹកដី មិនបានដឹងសោះ )ប្រគល់ខេត្តទាំង៣នោះអោយស្ដេចយួនអាណ្ណាមកាន់កាប់តទៅដោយស្ថិតនៅ ជាប្រទេសក្រោមអាណាព្យាបាលបារាំង។ប៉ុន្តែ បារាំងសែស ដាក់ឈ្មោះភូមិភាគនេះហៅថា កូស័ងស៊ីន ។
ស្ដេចជ័យជេដ្ឋាទី២[កែប្រែ]តាមប្រវត្តិសាស្ត្រឲ្យដឹងថា ដើមឡើយ យួនមិនទាន់មករស់នៅក្នុងទឹកដីកម្ពុជាក្រោមនៅឡើយ ។ លុះដល់ស្ដេចជ័យជេដ្ឋាទីII យកបុត្រីស្ដេចយួនឈ្មោះ
ង៉ុក វ៉ាង ( យួនៈNguyễn Phúc Ngọc Vạn )ធ្វើជាមហេសីមក ជាតិយួនក៏ចាប់ផ្ដើមទន្ទ្រានចូលមករស់នៅក្នុងទឹកដីកម្ពុជាក្រោម បន្តបន្ទាប់គ្នារហូតមក ។ នៅឆ្នាំ ១៦២៣ , ស្ដេចយួនបានបញ្ជូនបេសកជនមួយក្រុមមកក្រាបបង្គំសុំស្ដេច ខ្មែរអនុញ្ញាត្តឈប់យកពន្ធអាករនានាក្នុងភូមិភាគក្រុងព្រៃនគរ ។ ដោយស្រលាញ់ប្រពន្ធស្រស់ល្អ និងដោយលង់ក្នុងកលល្បិចស្ត្រីយួន ស្ដេចជ័យជេដ្ឋាទី២ ក៏អនុញ្ញាត្តិតាមពាក្យសុំរបស់ស្ដេចយួន ។ តាំងពីពេលនោះមក យួនចាប់ផ្ដើមវាយលុកយកទឹកដីកម្ពុជាក្រោមបន្តិចម្ដងៗរហូតទាល់តែ ទឹកដីកូស័ងស៊ីន ទាំងមូលធ្លាក់ក្នុងកណ្ដាប់ដៃយួនទើសសព្វថ្ងៃនេះ ។
ម្យ៉ាងទៀត តាមប្រវត្តិសាស្ត្រ ជាតិយួននេះមានមធ្យោបាយ ដ៏ប្រសិទ្ធភាពមួយដែលគេតែងបានទទួលជោគជ័យតាំងពីអតីតកាលមកគឺ រឿងស្រីយួន នេះឯងមើលចុះប្រទេសចម្បាដែលត្រូវរលាយបាត់ពីផែនទីពិភពលោក ក៏ព្រោះតែស្ដេចចាមយកប្រពន្ធយួនដែរ ។ រឿងទាំងនេះជាការពិតជាក់ស្ដែង ដែលគេមិនអាចប្រកែកបានឡើយ ។
នៅក្នុងរាជព្រះបាទជ័យជេដ្ឋាទីII ប្រទេសកម្ពុជាស្ថិតនៅក្នុងសភាពវឹកវរ និងក្នុងឥទ្ធិពលជាតិយួនកាន់តែធ្ងន់បន្តិចម្ដងៗ។ ពីឆ្នាំ១៦២០ ដល់ឆ្នាំ ១៦២៤ , ស្ដេចអង្គនេះ បានកែប្រែច្បាប់ទម្លាប់នានា ក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល រួចក៏បានតាំងទីក្រុងនៅឧត្ដុង្គ។
វិបត្តិរាជបល្ល័ង្គ
ព្រះបាទជ័យជេដ្ឋាទីII បានសុគតក្នុងចន្លោះឆ្នាំ ១៦២២ និង ១៦២៧ ។ ព្រះបាទជ័យជេដ្ឋាទីIIមានកូន៣នាក់៖
• កូនទី១គឺ ចៅពញាតូ (១៦២៥ -១៦៣១)
• កូនទី២ (គ្មានបានបញ្ជាក់នៅក្នុងពង្សាវតារទេ) និង
• កូនទី៣ គឺព្រះអង្គច័ន្ទ ហៅចៅពញាចន្ទ ។
នៅពេលព្រះបាទជ័យជេដ្ឋាទីII យាងចូលសុវណ្ណគត ព្រះឧទ័យ ជាឧបរាជ(បងព្រះជ័យជេដ្ឋាទីII ) បានដណ្ដើមរាជ្យអំពីកូនព្រះបាទជ័យជេដ្ឋាទីII(ការដណ្ដើមរាជ្យរវាង ក្មួយនឹងមាបានផ្ទុះជាសង្គ្រាមក្នុងស្រុកក្លាយទៅជាសោកនាដ្យកម្មដ៏សោកសៅមួយក្នុងរាជវង្សានុវង្សក្សត្រអង្គនេះតរៀងមក )។
ចៅពញាតូ បានគ្រងរាជ្យនៅឆ្នាំ ១៦២៥ ហើយទ្រង់សុវណ្ណគតទៅវិញ នៅឆ្នាំ១៦៣១ ។ ក្សត្រានេះត្រូវបានជ័យជេដ្ឋាទីII ជាបិតាអប់រំយ៉ាងហ្មត់ចត់។ចៅពញាតូមានគូដណ្ដឹងម្នាក់គឺព្រះនាង អង្គវត្តី។ប៉ុន្តែនៅពេលដែល ចៅពញាតូ ទ្រង់ព្រះផ្នួសនៅឡើយ ព្រះឧទ័យ ជាមា បានរៀបអភិសេកព្រះនាងអង្គវត្តី។ក្រោយមក,ចៅពញាតូចាកព្រះភ្នួស, លបទាក់ទងព្រះនាងអង្គវត្តីគេចភៀសខ្លួនចេញពីវាំង ។ ប៉ុន្តែ ព្រះឧទ័យចាប់បានទ្រង់ក៏ធ្វើគត់ក្សត្រទាំងពីរអង្គនោះទៅ ។ នៅឆ្នាំ ១៦៤០ព្រះឧទ័យបានលើករាជ្យឲ្យទៅកូនរបស់ខ្លួនគឺ អង្គនន់។ ពីរឆ្នាំក្រោយមកចៅពញាចន្ទ(កូនទី៣ របស់ជ័យជេដ្ឋាទីII) បានក្រោកឡើងប្រឆាំងរួចក៏បានធ្វើគត់ ព្រះឧទ័យ និងអង្គនន់ ។
ឃាតកម្មខាងលើនេះ បានធ្វើឲ្យសង្គ្រាមក្នុងស្រុកផ្ទុះឡើងជាថ្មីទៀតរហូតទល់នឹងរាជ្យជ័យជេដ្ឋាទី៤។
ចៅពញាចន្ទទ្រង់ព្រះនាមព្រះរាមណ៍ចុលសៈ មានអគ្គមហេសីជាជាតិជ្វា ។ចំណែកព្រះបទុមរាជាវិញ(កូនរបស់ព្រះឧទ័យ)កាលបើឃើញ ចៅពញាចន្ទធ្វើគត់បិតា និងព្រះរាមរបស់ខ្លួនដូច្នោះ ក៏តាំងបង្កទ័ព ក្រោកប្រឆាំងពញាចន្ទភ្លាមដែរ ។ ប៉ុន្តែ ត្រូវទទួលបរាជ័យ ក៏ភៀសខ្លួនទៅពឹងមហេសីជ័យជេដ្ឋាទី២ ដែលជាជាតិយួនឲ្យជួយច្បាំង ។ ក្សត្រីជាតិយួននេះធ្វើអន្តរាគមន៍ភ្លាម ដោយនាំទ័ព(ជនជាតិយួន)ដែលទើបតែរំដោះរួចពីនឹមពួកតុងកឹង ។ ពេលនោះ ចៅពញាចន្ទត្រូវយួនចាប់ឃុំក្នុងទ្រុងដែករួចបន្ទាប់មកទ្រង់ សុវណ្ណគត់ ។ ព្រះបទុមរាជាឈ្នះសង្គ្រាម(ដោយសារយួនជួយ)ក៏ឡើងសោយរាជ្យហើយ ទ្រង់សុវណ្ណគត់នៅឆ្នាំ១៦៧២ ។ ព្រះអង្គជី ជាបុត្រច្បង ឡើងស្នងរាជ្យសម្បត្តិ ។ ប៉ុន្តែ ក្រោយមកព្រះអង្គជីត្រូវយួនធ្វើគត់ដើម្បីលើកអង្គនន់ ជាឧបរាជ ។
ពេលព្រះអង្គជីសុគត់ ប្អូនរបស់ក្សត្រអង្គនេះឡើងគ្រងរាជ្យ ទ្រង់សន្មតិនាមហៅថា ព្រះបាទជ័យជេដ្ឋាទី lV ។
កម្ពុជាក្រោមមិនមែនវៀតណាមខាងត្បូងទេ។ប្រទេសដែលហៅថាវៀតណាម ខាងត្បូងគឺជាដែនដីរាប់ចាប់តាំងពីខ្សែស្របទី១៧ឆ្ពោះទៅប៉ែកខាងជើង ។ ចំណែកប្រទេសកម្ពុជាក្រោមឬកូសាំងស៊ីនគឺជាដែនដីស្ថិតនៅភាគខាងត្បូង ប្រទេសវៀត
ណាមខាងត្បូងចុះមកទល់និងសមុទ្រចិន និងឈូងសមុទ្រសៀម ។ នៅក្នុងសតវត្សន៍ទី ១៦, ១៧, ១៨ សាកលលោកមិនទាន់ស្គាល់ឈ្មោះកូសាំងស៊ីនទេ គេស្គាល់ឈ្មោះមួយទៀតសម្រាប់ភូមិភាគនេះគឺប្រទេសកម្ពុជា។ ជនជាតិយួនបានចូលមករាតត្បាតទឹកដីកម្ពុជាក្រោមពីឆ្នាំ ១៦៣០ ប៉ុន្តែ ពុំទាន់បានកាន់កាប់ទឹកដីរបស់ខ្មែរនេះផ្ទាល់នៅឡើយ ព្រោះប្រជារាស្ត្រដែលជាម្ចាស់ទឹកដីបានធ្វើសង្គ្រាមប្រឆាំងតបត ទល់នឹងជនជាតិយួនជានិច្ច។ជនជាតិយួនបានល្បងដណ្ដើមយកទឹកដី
កម្ពុជា ក្រោម ចាប់តាំងពីឆ្នាំ ១៦៣០ មកទល់នឹង ១៨៥៩(ក្នុង
រយៈពេលអាណានិគមនិយមបារាំងសែស ត្រួតត្រាដែនដី
កម្ពុជាក្រោមពេញបន្ទុក) ។
នៅចំពោះមុខការតស៊ូដ៏ខ្លាំងក្លារបស់ប្រជារាស្ត្រខ្មែរក្រោម ស្ដេចយួនបានចុះសន្ធិ្ធសញ្ញាមួយជាមួយអាណានិគមបារាំង នាថ្ងៃទី១៥ មីនា ១៨៧៤ ដោយស្ដេចយួនបានប្រកាសថាយួនគ្មានសិទ្ធិលើទឹកដីកម្ពុជាក្រោមឡើយ ។
ការបែងចែកកម្ពុជាក្រោម[កែប្រែ]សូមមើល: បញ្ជីរាយនាមខេត្ត ក្រុង និងកោះខ្មែរនៅកម្ពុជាក្រោម បន្ថែមកម្ពុជាក្រោមចែកជាពីរផ្នែក៖ កម្ពុជាក្រោមប៉ែកខាងកើត និងកម្ពុជាក្រោមប៉ែកខាងលិច
[១]===កម្ពុជាក្រោមប៉ែកខាងកើត===
បុណ្យនៅវត្ត ចន្ទរង្សី , ព្រៃនគរ (សាយហ្គន)
ជាដែនដីស្ថិតនៅខាងកើតកំពង់ផែព្រៃនគរ ឬសៃហ្គន ។ ផែនដីនេះកាលសម័យនោះ មានឈ្មោះហៅថាស្រុកដូណៃ ។ ភូមិភាគ ដូនណៃ នេះ ភាគធំសុទ្ធសឹងជាខ្ពង់រាប ។ ស្រុកនេះបានត្រូវពួកជនជាតិយួនប្លន់យកនៅពេលដែលប្រទេសខ្មែរ កើតសង្គ្រាមក្នុងស្រុកគឺក្នុងរវាង គ.ស ១៦២៣ ។ ក្នុងភូមិភាគដែនដី ដូណៃ នេះមានជាអាទិ៍ ខេត្តកោះគង (Go Cong យួនហៅហ្កកុង),ទួលតាមោក(Thu dau Mot យួនហៅធូយ៉ូវម៉ូត),ព្រះសួគ៌ា(Ba Ria យួនហៅបារៀ),ចង្វារត្រពាំង(Bien Hoa យួនហៅបៀនវ៉ា),អូកាប់(Vung Tau យួនហៅវុងតាវ) ។ វត្តឃ្លាំង ក្នុង ខេត្តឃ្លាំង ដែលជនជាតិយួនហៅថា ខេត្តសុកត្រាំង
កម្ពុជាក្រោមប៉ែកខាងលិច
វត្តឃ្លាំងក្នុងខេត្តឃ្លាំងដែលវៀតណាមហៅថាខេត្តសុកចាំង
ជាដែនដីស្ថិតនៅភាគខាងលិច កំពង់ផែព្រៃនគរគឺត្រើយខាងឆ្វេងទន្លេសៃហ្គន,សព្វថ្ងៃគេចូលចិត្តហៅថា ដែនដីសណ្ដរទន្លេមេគង្គ ។ភូមិភាគនេះមានបណ្ដារាស្ត្រខ្មែររស់នៅយ៉ាងកុះករ,សម្បូរណ៍ដោយព្រែក,ទន្លេ , អូ , ជ្រលង ,បឹងបួរ ។ ដីនៅតំបន់នេះមានជីរជាតិល្អណាស់ សម្រាប់វិស័យកសិកម្ម ។ កម្ពុជាក្រោមប៉ែកខាងលិច ជាភូមិភាគដីវាលទំនាប។ នៅក្នុងសម័យនោះភូមិភាគនេះ ចែកចេញតែ៣ខែត្រធំៗ គឺ៖
1. ខេត្តឡុងហូ(ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០យួនចែកចេញជាខែត្រ វិញឡុង, សាដែក, និង ត្រាវិញ)
2. ខេត្តមាត់ជ្រូក(ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០យួនចែកជាខែត្រចូវដុក, ឡុងស្វៀន, កឹនថើ, និងសុកត្រាំង)
3. ខេត្តពាម (ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០យួនចែកជាខេត្ត ហាទៀង,រ៉ាចយ៉ា និងបាក់លីវ) ។
សូមបញ្ជាក់ថា ដែនដីកម្ពុជាក្រោមត្រូវរាប់បញ្ជូលកោះពីរផង គឺ កោះត្រឡាច(Con Son យួនហៅកូនសឺន) និង កោះត្រល់(Phu Quocយួនហៅភូក្វុក) ។
អាណាខេត្តនៅកម្ពុជាក្រោម[កែប្រែ]នៅកម្ពុជាក្រោមទាំងមូល កាលពីសម័យមុន ចែកចេញជាអាណាខេត្តធំៗ៤គឺ៖
1. អាណាខេត្តដូនណៃ
2. អាណាខេត្តលង់ហោរ
3. អាណាខេត្តមាត់ជ្រូក
4. អាណាខេត្តពាម
ក្រោយមកអាណាខេត្តទាំងនោះត្រូវបានបែងចែកជាខេត្តតូចៗចំនួន ២១ខេត្ត ដែលនៅប្រើរហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៦០ ។ ឈ្មោះខេត្តទាំង២១នោះគឺៈ
១- ព្រះត្រពាំង
២-ស្រុកឃ្លាំង
៣-មាត់ជ្រូក
៤-ក្រមួន ស
៥-ពលលាវ
៦-ទឹកខ្មៅ
៧-ពាម
៨-ព្រែកឫស្សី
៩-លង់ហោរ
១០-ពាមបារាជ
១១-រោងដំរី
១២-ព្រៃនគរ
១៣-ទួលតាមោក
១៤-ផ្សារដែក
១៥-ចង្វារត្រពាំង-ស្រកាត្រី១៦-មេស១៧-កោះគង១៨-ព្រះសួគ៌ា១៩-ផ្សំអំបើស២០-ឈ្មោះថ្មី
២១-អូរកាប់
ការកែប្រែឈ្មោះខេត្តខ្មែរទៅជាភាសាយួននៅក្នុងជំនាន់បារាំង
១- ព្រះត្រពាំង(Tra Vinh=ត្រាវិញ)
២-ស្រុកឃ្លាំង(Soc Trang=សុកត្រាំង)
៣-មាត់ជ្រូក(Chau doc=ចូវដុក)
៤-ក្រមួនស(Rach Gia=រ៉ាចយ៉ា)
៥-ពលលាវ(Bac Lieu=បាក់លៀវ)
៦-ទឹកខ្មៅ(Ca Mau=កាម៉ាវ)
៧-ពាម(Ha Tien=ហាទៀន)
៨-ព្រែកឫស្សី(Can Tho=កឹនធឺ)
៩-លង់ហោរ(Vinh Long=វិញឡុង)
១០-ពាមបារ៉ាជ្ញ(Long Xuyen=ឡុងស្វៀន)
១១-រោងដំរី(Tay Ninh=តីនីញ)
១២-ព្រៃនគរ(Sai Gon=សាយហ្កន)
១៣-ទួលតាមោក(THu Dau Mot=ធូយ៉ូវម៉ូត)
១៤-ផ្សារដែក(Sa Dec=សាដេក)
១៥-ចង្វារត្រពាំង-ស្រកាត្រី(Bien Hoaបៀនវ៉ា)
១៦-មេស(My Tho=មីថរ)
១៧-កោះគង(Go Cong=ហ្កកុង)
១៨-ព្រះសួគ៌ា(Ba Ria=បារៀ)
១៩-ផ្សំអំបើស(Ben Tre=បេនត្រែ)
២០-ឈ្មោះថ្មី(Tan An=តឹនអាន)
២១-អូរកាប់(Cap. St. Jacques=កាបសាំងហ្សាក់)
ការកែប្រែឈ្មោះខេត្តខ្មែរទៅជាភាសាយួននៅក្នុងជំនាន់ ង៉ូ
ឌីញ យៀម
1. ព្រះត្រពាំង (Vinh Binh=វិញប៊ិញ)
2. ស្រុកឃ្លាំង (Soc Trang=សុកត្រាំង, Bac Lieu=បាក់លៀវ)
3. មាត់ជ្រូក (An Giang=អាងយ៉ាង, Chau Doc=ចូវដុក, Long Xuyen=ឡុងស្វៀន)
4. ក្រមួនស (Choung Thien=ជួងធៀន, Rach Gia=រ៉ាច់យ៉ា, Can Tho=កឹនថឹ, Ba Xuyen=បាស្វៀន, An Xuyen=អានស្វៀន)
5. ពលលាវ (Ba Xuyen=បាស្វៀន, An Xuyen=អានស្វៀន)
6. ទឹកខ្មៅ (An Xuyen=អានស្វៀន, [Ca Mau-Bac Lieu=កាម៉ាវ-បាក់លៀវ])
7. ពាម (Kien Giang=គៀនយ៉ាង[Ha Tien-Rah Gia=ហាទៀន-រ៉ាច់យ៉ា])
8. ព្រែកឫស្សី (Phong Dinh=ហ្វុងយិញ)
9. លង់ហោរ (Vinh Long=វិញឡុង[Vinh Long-Sa Dec=វិញឡុង-សាដេន]
10. ពាមបារ៉ាជ្ញ (Long Xuyen=ឡុងស្វៀន)
11. រោងដំរី(Tay Ninh=តីនីញ)
12. ព្រៃនគរ (Sai Gon=សាយហ្គន,[Gia Dinh-Cho lon=យ៉ាឌីញ-ចឺឡឺន])
13. ទួលតាមោក (Binh Duong=ប៊ិញយឿង[Binh Long=ប៊ិញឡុង])
14. ផ្សារដែក (Kien Phong=គៀនហ្វុង)
15. ចង្វារត្រពាំង (Phuoc Thanh=ហ្វឿកថាញ់, Phuoc Long=ហ្វឿកឡុង)
16. មេស (Dinh Tuong=យិញទឿង)
17. កោះគង (Dinh Tuong=យិញទឿង, Long An=ឡុងអាន)
18. ព្រះសួគ៌ា(Phuoc Tuy=ហ្វឿកធ្វី, Binh Tuy=ប៊ីញធ្វី)
19. ផ្សំអំបើស (Kien Hoa=គឿនហ្វា)
20. ឈ្មោះថ្មី (Long An=ឡុងអាន)
21. អូរកាប់ (Vung Tau=វុងតាវ)
Thứ Bảy, 5 tháng 8, 2017
ប្រវត្តិនៃការបាត់បង់ក្រុងព្រៃនគរនៅកម្ពុជាក្រោម
ឈ្មោះ «ព្រៃនគរ» ព្រះមហាក្សត្រខ្មែរព្រះបាទ ឥន្ទ្រ វរ្ម័ន ទី ២ ដាក់ឱ្យកាលពីឆ្នាំ ១១៩០ នៃគ្រិស្តសករាជ
ទីក្រុងព្រៃនគរត្រូវបានគេស្គាល់ថាជាគុជពណ៌ទឹកក្រូច ដែលមានដើមកំណើតចេញពីទីក្រុងបៃហ្គ័រ «Bai Gaur» ជាឈ្មោះភាសាចម្ប៉ា ស្ថិតនៅភាគខាងត្បូងនៃប្រទេសចម្ប៉ាដែលគេហៅថា ទន្លេដុងណៃ ។ ទីក្រុងព្រៃនគរ គឺជាដែនដីដ៏ពិសិដ្ឋរបស់ខ្មែរនៅក្នុងសម័យកាលរបស់ហ្វ៊ូណន ដែលពេលនោះមានកំពង់ផែអូកែវជាចំណុចប្រសព្វនៃផ្លូវពាណិជ្ជកម្មរវាងចិន និងឥណ្ឌា ។ ប៉ុន្ដែឈ្មោះទីក្រុងព្រៃនគរនេះទើបតែត្រូវបានដាក់ឈ្មោះដោយព្រះបាទឥន្ទ្រវរ្ម័នទី ២ បន្ទាប់ពីព្រះអង្គយាងទៅគ្រប់គ្រងនៅនគរចម្ប៉ានៅឆ្នាំ ១១៩០ គ.ស. ហើយនៅពេលនោះព្រះអង្គ បានកសាងរាជធានីមួយហៅថា «ក្រុងព្រៃនគរ» ព្រោះជាកន្លែងសម្បូរទៅដោយដើមគរ ហើយក៏ជាទីប្រសព្វនៃទន្លេជាច្រើនសម្រាប់តភ្ជាប់មកទន្លេចតុមុខនិងអង្គរផងដែរ ។
ឈ្មោះទីក្រុងព្រៃនគរបានរក្សាជាប់គង់វង្សអស់ជាច្រើនសតវត្សរ៍ រហូតមកដល់សតវត្សរ៍ទី ១៧ ទើបទីក្រុងនេះបានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ដាយវៀត រួចក៏ផ្លាស់ប្ដូរឈ្មោះពីទីក្រុងព្រៃនគរទៅជាទីក្រុងហ្សាឌីង ។ ប៉ុន្ដែទោះបីដាយវៀតបានផ្លាស់ប្ដូរឈ្មោះទីក្រុងព្រៃនគរក៏ដោយ ក៏ទីក្រុងនេះនៅតែរក្សាបាននូវអត្ថន័យដើមដដែល ព្រោះថាក្រុងព្រៃនគរមកពីភាសាខ្មែរថា «ព្រៃគរ» មានន័យថា នៅតំបន់នោះពោរពេញទៅដោយដើមគរដុះជាច្រើន ។
ដូច្នេះបើតាមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ ឱ្យតែមានរុក្ខជាតិអ្វីដុះជាច្រើននៅតំបន់ណាមួយ គេតែងតែហៅឈ្មោះតំបន់នោះទៅតាមឈ្មោះរុក្ខជាតិ ដូចជាបឹងដែលមានដើមកក់ដុះច្រើនគេហៅថា «បឹងកក់» ។ ដូច្នេះតំបន់នោះមានដើមគរដុះជាច្រើនទើបគេហៅថាព្រៃគរ ឬ ព្រៃដើមគរ ។ ប៉ុន្ដែក្រោយមកតំបន់នោះ ត្រូវបានព្រះបាទឥន្ទ្រវរ្ម័នទី ២ យកមកធ្វើជាទីក្រុងដោយហៅថា «ក្រុងព្រៃនគរ ហើយយូរៗទៅក្លាយទៅជាទីក្រុងព្រៃនគរ» ។
បន្ទាប់មកនៅពេលស្ដេចង្វៀនគ្រប់គ្រងទីក្រុងព្រៃនគរក៏បានប្ដូរឈ្មោះដោយយកតាមភាសាម៉ាឡេហៅថា «ទីក្រុងហ្សាឌីង”នេះបើយោងតាមឯកសារប្រវត្តិសាស្ដ្រវៀតណាមបានលើកឡើងថា៖”ហ្សាឌីង គឺមកពីពាក្យម៉ាឡេ Gia: Ya”ភាសាម៉ាឡេ”: ទឹកឬទន្លេហើយពាក្យ Dinh: Digin ( ភាសាម៉ាឡេ : ត្រជាក់ , ថ្លា ) ដូច្នេះពាក្យហ្សាឌីងមានន័យថា «ទីក្រុងដែលមានទន្លេទឹកត្រជាក់ ។ ក្រោយមកទីក្រុងព្រៃនគរ ( ហ្សាឌីង ) ត្រូវបានប្ដូរឈ្មោះទៅជាទីក្រុង សៃហ្គន ( Saigon ) ដែលពាក្យនេះយកតាមភាសាចិន គឺមកពីពាក្យ Sai : អូសឬព្រៃ , Gon: គរឬកប្បាស ។ ដូច្នេះពាក្យសៃហ្គន «Saigon» មានន័យថាព្រៃសម្បូរទៅដោយដើមគរ ។
ដូច្នេះបើយោងទៅតាមភាសាចិនហៅថា «សៃហ្គន» នេះ គឺស្របទៅនឹងភាសាខ្មែរហៅថា «ព្រៃគរ ឬ ព្រៃនគរ» ។ ការបាត់បង់ក្រុងព្រៃនគរគឺជាការខាតបង់ដ៏ធំធេងរបស់ខ្មែរព្រោះបានបាត់បង់ផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយ ហើយអ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតនោះគឺដាយវៀត បានប្រើប្រាស់តំបន់នេះធ្វើជាមូលដ្ឋានរដ្ឋបាល យោធា និង សេដ្ឋកិច្ចរបស់ខ្លួន ក្នុងការឈានមកយកទឹកដីខ្មែរជាបន្ដបន្ទាប់ទៀត ដូចជាដាយវៀតចូលមកគ្រប់គ្រងនៅខេត្តបារៀង ឆ្នាំ ១៦៥៨ , ក្រុងព្រៃនគរឆ្នាំ ១៦៩៨ , ខេត្តមីថូ និង ខេត្តវីងឡុង ឆ្នាំ ១៧៣១ ខេត្តទ្រាំងឆ្នាំ១៧៤៧ និង ខេត្តផ្សារដែក ( ចូវដុក ) នៅឆ្នាំ ១៧៥៧ ។ ការដែលដាយវៀតចូលមកកាន់កាប់ខេត្តទាំងអស់នេះ ពុំមានការបង្ហូរឈាមអ្វីទេ គឺខ្មែរចេះតែដកថយទៅទិសខាងលិចរហូតទៅដល់ខេត្តតាយនីញ ។
បើយោងតាមកំណត់ត្រាប្រវត្តិសាស្ដ្រខ្មែរបានលើកឡើងថា ដាយវៀតបានបង្ខំឲ្យស្ដេចខ្មែរទទួលយកជនជាតិដាយវៀតទាំងឡាយ ដែលរត់គេចខ្លួនពីការចាប់ចងឬមករស់នៅលើទឹកដីខ្មែរ ត្រូវទទួលបានសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់។ ក្រោយមកដាយវៀតចេះតែបន្ដការឈ្លានពានវាតទីយកទឹកដីខ្មែរជាបន្ដបន្ទាប់ ដូចជាការសង់បន្ទាយនៅផ្សារដែក ( សាដែក ) នៅ គូឡាវយ៉ាង ( កោះតេង ) និង ចូវដុក ( មាត់ជ្រូក ) ។ល។
ក្រោយពេលរាជវង្សង្វៀន បានឡើងគ្រងរាជ្យ សៀមបានលើកទ័ពទ្រង់ទ្រាយធំ មកវាយខ្មែរដោយមាន កងទ័ពជើងគោក ចំនួន៥ម៉ឺននាក់ កងទ័ពជើងទឹកចំនួន២ម៉ឺននាក់ ចូលមកតាមច្រកហាទៀង តែស្របពេលនោះមេទ័ពសៀម មានជម្ងឺគ្រុនក្ដៅក៏បានដកថយតាមសំពៅទៅមុនហើយកងទ័ពដកចេញទៅតាមក្រោយ ។
ចាប់ពីពេលនោះមកសៀម ពុំមានការវាយប្រហារមកលើកម្ពុជាទៀតទេរហូតដល់ឆ្នាំ ១៧៧១ និង ឆ្នាំ ១៧៧៣ ទើបសៀមលើកកងទ័ពមកឈ្លានពានខ្មែរជាបន្ដបន្ទាប់ទៀត ប៉ុន្ដែរដ្ឋាភិបាលក្រុងវ៉េបញ្ជាឱ្យឧត្តមសេនីយ៍«ដាំ» ជំនួសឧត្តមសេនីយ៍«ខយ» លើកកងទ័ពចំនួន ១ ម៉ឺននាក់ រួមទាំងទូកសំពៅចម្បាំងចំនួន ៣០ ឡើងតាមដងទន្លេមេគង្គមកវាយកងទ័ពសៀមនៅជាយក្រុងភ្នំពេញ ពេលនោះមេទ័ពសៀម ភ្យាតាក បានដកកងទ័ពថយទៅវិញ ហើយស្វែងរកការចរចាសន្ដិភាពជាមួយក្រុងវ៉េ នៅឆ្នាំ១៧៧៤ ប្រទេសទាំងពីរបានចុះសន្ធិសញ្ញារួមគ្នាមួយ ដោយសៀមទទួលស្គាល់ឲ្យដាយវៀតគ្រប់គ្រងតំបន់ទន្លេមេគង្គផ្នែកខាងកើតនិងផ្នែកខាងលើ ចំណែកសៀមគ្រប់គ្រងនៅផ្នែកខាងលិចទន្លេមេគង្គ ហើយរហូតមកដល់ឆ្នាំ ១៧៨០ កងទ័ពដាយវៀតបានចូលមកក្នុងទឹកដីខ្មែរយ៉ាងជ្រៅ រហូតបានគ្រប់គ្រងនៅឧបទ្វីបកាម៉ៅ «ទឹកខ្មៅ» ទាំងមូល ។
ការបែងចែកទឹកដីខ្មែររវាងសៀមនិងយួននៅសតវត្សត៍ទី ១៨ មិនបានសម្រេចដោយសារតែចរន្ដរ៍នយោបាយផ្ទៃក្នុងរបស់ដាយវៀត ព្រោះនៅកំពុងធ្វើការចរចាជាមួយសៀមមិនទាន់បានដាច់ស្រេចផង ក៏មានក្រុមចលនាតស៊ូតៃសឺង ធ្វើការបះបោរបំបែករដ្ឋប្រឈាំងទៅនឹងដាយវៀតយ៉ាងខ្លាំងក្លា ដូច្នេះសង្គ្រាមផ្ទៃក្នុងរបស់ដាយវៀតបានផ្ទុះឡើងជាបន្ដបន្ទាប់ ហេតុនេះហើយធ្វើឲ្យស្ដេចង្វៀន ងាកចេញពីកម្ពុជាទៅទប់ទល់ជាមួយពួកតៃសឺង ។
ចំណែកនៅប្រទេសសៀមវិញ កងទ័ពភូមាបានវាយប្រហារជាបន្ដបន្ទាប់ ដូច្នេះស្ដេចង្វៀននិងសៀម បានខកខានលើការបែងចែកទឹកដីខ្មែរ ដោយសារការបះបោររបស់តៃសឺងនិងការឈ្លានពានរបស់ប្រទេសភូមាទៅលើសៀម ។ ចំណែកការបះបោររបស់តៃសឺង បានធ្វើឲ្យសង្គ្រាមផ្ទុះឡើងអស់រយៈពេលជាច្រើនឆ្នាំ ធ្វើឲ្យស្ដេចង្វៀនមិនអាចទប់ទល់បានដោយសារកងទ័ពតៃសឺងបានចូលទៅកាន់កាប់ទីក្រុងធំៗជាបន្ដបន្ទាប់រហូតមកដល់ឆ្នាំ ១៧៨៦ កងទ័ពតៃសឺងចូលទៅកាន់កាប់ទីក្រុងហាណូយនិងក្រុងព្រៃនគរ ហើយរជ្ជកាលរបស់ស្ដេចង្វៀនក៏ត្រូវបានបញ្ចប់។ ប៉ុន្ដែព្រះអង្គម្ចាស់អានបានរត់មកជ្រកកោនក្នុងទឹកដីខ្មែរកោះត្រល់ ហេតុនេះហើយធ្វើឲ្យសន្ធិសញ្ញាបែងចែកទឹកដីខ្មែររវាងសៀមនិងយួនសតវត្សរ៍ទី១៨នោះត្រូវបរាជ័យ ។
បើយោងទៅតាមប្រវត្តិសាស្ដ្រវៀតណាម បានលើកឡើងថា «នៅខែមករាឆ្នាំ ១៧៨៥ សៀមបានផ្ដល់កងទ័ពចំនួន ២ ម៉ឺននាក់ និង នាវា ៣០០ គ្រឿងថ្វាយព្រះអង្គម្ចាស់ ង្វៀនអាន ដើម្បីវាយប្រហារពីរមុខព្រួញ នៅលើកងទ័ពបះបោរតៃសឺងនៅក្នុងទឹកដីកម្ពុជា ដោយឆ្លងកាត់តាមឈូងសមុទ្រសៀម ។ ប៉ុន្ដែកងទ័ពតៃសឺងបានត្រៀមលក្ខណៈរួចចាស្រេចរង់ចាំវាយប្រហារស្ទាក់នៅកណ្ដាលផ្លូវតាមដងទន្លេមេគង្គហើយបានកម្ទេចនាវារបស់កងទ័ពសៀម ព្រមទាំងបានសម្លាប់កងទ័ពងអស់ជាច្រើន រួមទាំងកងទ័ពរបស់ព្រះអង្គម្ចាស់ង្វៀនអានផងដែរ ធ្វើឲ្យកងទ័ពសៀមដកថយទៅ វិញអស់ ។
ចំណែកព្រះអង្គម្ចាស់ង្វៀនអាន បានភៀសព្រះកាយមកនៅលើកោះត្រល់របស់ខ្មែរតាំងពីឆ្នាំ១៧៧៧ ក្នុងអំឡុងពេលមានសង្គ្រាមជាមួយក្រុមបះបោរតៃសឺង ។ ព្រះអង្គម្ចាស់ង្វៀនអានក៏ធ្លាប់បានយាងមកក្រុងឧត្តុង្គ ដើម្បីសុំជំនួយពីចៅហ្វ៊ាបែនឲ្យបញ្ចូនកងទ័ពទៅជួយវាយកងទ័ពបះបះបោរតៃសឺងឲ្យចេញព្រៃនគរ ។ នៅត្រង់ចំណុចនេះ បើយោងតាមឯកសារប្រវត្តិសាស្ដ្រខ្មែរគឺជាស្ដេចសៀមបញ្ជាឲ្យចៅហ្វ៊ាបែន លើកកងទ័ពទៅជួយព្រះអង្គម្ចាស់ង្វៀនអានក្នុងការកម្ចាត់ពួកបះបោរតៃសឺង ប៉ុន្ដែត្រូវបរាជ័យ ។
នៅពេលភៀសព្រះកាយមកដល់កោះត្រល់ ទ្រង់បានជួបជាមួយបេសកជនបារាំងឈ្មោះពិជនូ ឌឺ បេហីន ដែលបានមកដល់កោះត្រល់តាំងពីឆ្នាំ ១៧៦៥ រហូតដល់១៧៧៧ ហើយក៏មានទំនាក់ទំនងជាមួយព្រះអង្គម្ចាស់ង្វៀនអាន ដែលបានភៀសព្រះកាយមកស្នាក់នៅលើកោះត្រល់នោះដែរ ។ បន្ទាប់មកលោកពិជនូ ឌឺ បេហីនបានណែនាំឲ្យព្រះអង្គម្ចាស់ង្វៀនអាន រួមជាមួយព្រះរាជបុត្រាព្រះនាមង្វៀនកាន់ ស្នើសុំចូលគាល់ព្រះចៅអធិរាជបារាំង លីសទី ១៦ «LOUIS XVI» ដើម្បីស្នើសុំជំនួយពីបារាំង ហើយបើយោងតាមកំណត់ត្រាឯកសារប្រវត្តិសាស្ដ្រវៀតណាម បានបញ្ជាក់ថាការសម្របសម្រួលរបស់បេសកជនបារាំងរូបនោះ បានចំណាយពេលរហូតមកដល់ឆ្នាំ ១៧៨៥ ទើបលោកពិជនូ ឌឺ បេហីន បានបញ្ចុះបញ្ចូលព្រះចៅអធិរាជបារាំង ល្វីសទី ១៦ ឱ្យង្វៀនអាននិងព្រះរាជបុត្រាចូលគាល់ដើម្បីស្នើសុំជំនួយយោធាពីបារាំង ។
ដូច្នេះនៅថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ១៧៨៧ រដ្ឋមន្ដ្រីការបរទេសបារាំង កំឌឺម៉ុងម៉ូរីន បានចុះសន្ធិសញ្ញាជាមួយព្រះអង្គម្ចាស់ង្វៀនអាន ក្នុងការផ្ដល់កងទ័ពបារាំងចំនួន ១.៦៥០ នាក់ ឱ្យជូនព្រះអង្គម្ចាស់ង្វៀនអានមកកោះត្រឡាច «Poulo Condore» និង នៅកំពង់ផែទូរ៉ាន ។ ក្រោយពីមានជំនួយពីរដ្ឋាភិបាលបារាំង រួមទាំងកងទ័ពបារាំងផងនោះព្រះអង្គម្ចាស់ង្វៀនអាន អាចផ្ដួលរំលំក្រុមបះបោរតៃសឺងបានដោយជោគជ័យ ។ បន្ទាប់មកឡើងគ្រងរាជ្យក្នុងព្រះបរណនាមព្រះចៅយ៉ាឡុង នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ១៨០២ ព្រមទាំងបានផ្លាស់ប្ដូរទីក្រុងទៅទីទីក្រុងវ៉េវិញ ។ ក្រោយពីបានឡើងគ្រងរាជ្យព្រះចៅយ៉ាឡុង បានធ្វើការផ្លាស់ប្ដូររាជាណាចក្រដាយវៀតទៅជាវៀតណាមវិញ ។
នៅក្នុងរជ្ជកាលរបស់ស្ដេចយ៉ាឡុងនេះដែរ បានផ្ដោតសំខាន់ទៅលើការកសាងកម្លាំងយោធាឲ្យបានខ្លាំងក្លា នេះបើយោងតាមឯកសារប្រវត្តិសាស្ដ្រវៀតណាមបានលើកឡើងថា «នៅទសវត្សរ៍ឆ្នាំ ១៨០០ ព្រះចៅង្វៀនអានបានពង្រឹងវិស័យកងទ័ពរបស់ខ្លួន រហូត ១៤.០០០នាក់ បែងចែកទៅតាមផ្នែកនីមួយៗ ដូចជាកងទ័ពជើងគោកមានចំនួន ១១៣.០០០ នាក់ កងទ័ពជើងទឹកមានចំនួន ២.៦៨០ នាក់ សរុបទាំងអស់មានចំនួន ១៣៩.៨០០នាក់…» ។
យើងឃើញហើយថា ការពង្រីកវិស័យយោធារបស់ស្ដេចយ៉ាឡុង ក៏ដោយសារកំណើនប្រជាជនវៀតណាម ចេះតែកើនឡើងច្រើនទៅៗធ្វើឱ្យវៀតណាមចេះតែពង្រីកទឹកដីចូលមកម្ពុជាកាន់តែជ្រៅទៅៗជាបន្ដបន្ទាប់ ។ មានប្រជាពលរដ្ឋខ្មែរក្រោមជាច្រើនរស់នៅក្នុងទឹកដីកូស័ងស៊ីន ត្រូវបានវៀតណាមបង្ខំឱ្យចាកចេញពីទឹកដីកេរដូនតារបស់ខ្លួន ។
ក្រោយពីរំដោះប្រទេសឲ្យបានឯករាជ្យឡើងវិញ ព្រះចៅយ៉ាឡុងចាប់ផ្ដើមឈ្លានពានប្រទេសកម្ពុជាពីឆ្នាំ ១៨១១ ដល់ឆ្នាំ ១៨១២ ធ្វើឱ្យមានសង្គ្រាមរវាងវៀតណាម និង សៀម ក្នុងការដណ្ដើមគ្នាគ្រប់គ្រងលើទឹកដីខ្មែរកើតឡើងជាបន្ដបន្ទាប់ ហើយបញ្ហានេះបានធ្លាក់ទៅក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ នៅត្រឹមរជ្ជកាលរបស់ស្ដេចអង្គចន្ទ និង ក្សត្រីយ៍ អង្គម៉ី ដែលវៀតណាមបានគ្រប់គ្រងមកលើកម្ពុជាទាំងស្រុងទៅហើយ ៕
Thứ Hai, 31 tháng 7, 2017
ប្រវត្តិជនជាតិយួនដឹកកូនចៅបោះទីតាំងជាអចិន្ត្រៃយ៍នៅទឹកដីកម្ពុជាក្រោម
ទឹកដីខ្មែរកម្ពុជាក្រោម ត្រូវបានព្រះចៅយួន ក្រុងវ៉េ ខ្ចីបុត្រប្រសារបស់ព្រះអង្គ គឺព្រះបាទជ័យជេស្តា ឬជ័យជេដ្ឋាទី២ នៅដើមសតវត្សទី១៧។ គឺចាប់ពីពេលនោះហើយ ដែលជនជាតិយួន បានដឹកកូនជញ្ជូនចៅបបួលគ្នាមកនៅទីនោះកាន់តែច្រើនឡើងៗ ហើយបោះទីតាំងនៅទីនោះជាអចិន្ត្រៃយ៍តែម្តង។
ជាបន្តទៅទៀតនេះ លោក ជុន ច័ន្ទបុត្រ សូមរៀបរាប់ជូនលោកអ្នកនាងនូវប្រវត្តិសាស្ត្រខ្មែរនាដំណាក់កាលនោះដូចតទៅ៖
គ.១៦ ព្រះរាជឱង្ការព្រះជ័យជេស្តា (ឆ្នាំ១៦១៨-ឆ្នាំ១៦២៨)
ក្រោយពីព្រះរាជឱង្ការព្រះស្រីសុរិយោពណ៌បរមរាជា ជាព្រះបិតាទ្រង់ដាក់រាជ្យ ព្រះរាជបុត្រាច្បងរបស់ព្រះអង្គទ្រង់ឡើងសោយរាជ្យស្នងនៅរាជធានីល្វាឯម ក្នុងឆ្នាំ១៦១៨ ដោយមានព្រះនាមក្នុងរាជ្យថា សម្ដេចព្រះរាជឱង្ការព្រះជ័យជេស្តាបរមរាជា។ ខ្លះទម្លាប់ហៅព្រះនាមព្រះអង្គថា ព្រះជ័យជេដ្ឋាទី២។ កាលពីព្រះស្រីសុរិយោពណ៌ ជាព្រះបិតានៅមានព្រះជន្មនៅឡើយ ព្រះអង្គទ្រង់ចូលស្តីដណ្ដឹងបុត្រីព្រះចៅយួន ក្រុងវ៉េ ឲ្យធ្វើជាព្រះអគ្គមហេសីរបស់ព្រះអង្គ។ ការភ្ជាប់សម្ព័ន្ធមេត្រីជាមួយនគរយួន នេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹងកម្លាំងជាមួយប្រទេសនៅជាប់ព្រំដែនខាងកើតមួយនេះ ទៅទប់ទល់នឹងប្រទេសនៅព្រំដែនម្ខាងទៀត គឺប្រទេសសៀម។
បន្ទាប់ពីបានឡើងគ្រងរាជ្យហើយ ព្រះបាទជ័យជេស្តា ទ្រង់លើកព្រះទេពីអង្គចូវ បុត្រីស្ដេចយួន ជាព្រះអគ្គមហេសី ដោយថ្វាយនាមជាសម្ដេចព្រះភគវតីព្រះស្រីវរៈក្សត្រី។
ព្រះអង្គទ្រង់គង់នៅរាជធានីល្វាឯម នេះបានពីរឆ្នាំ។ ដោយទីនេះតូចចង្អៀតផង និងមានការពិបាកយ៉ាងខ្លាំងនៅរដូវវស្សាផង ព្រះអង្គក៏ទ្រង់ផ្លាស់រាជធានីទៅតាំងនៅក្រុងឧដុង្គមានជ័យ វិញ នៅក្នុងឆ្នាំ១៦២០ នៃគ្រិស្តសករាជ។ ព្រះអង្គបានព្រះបញ្ជាឲ្យសាងចេតិយធំមួយឈ្មោះ ចេតិយត្រៃត្រិង្ស នៅលើភ្នំព្រះរាជទ្រព្យ ដើម្បីតម្កល់ព្រះអដ្ឋិធាតុព្រះបិតាព្រះអង្គ។
នៅឆ្នាំ១៦២២ មានការបះបោរផ្ទៃក្នុងមួយដឹកនាំដោយអ្នកសិល្ប៍ម្នាក់ ដែលតាំងខ្លួនជាស្ដេចសំរែ “ព្រះសំរែរាជាធិរាជ” តែត្រូវវាយបង្ក្រាបបាន។
នៅក្នុងរាជ្យព្រះអង្គ សៀម មិនពេញចិត្តនឹងខ្មែរដែលបែរទៅទាក់ទងជាមួយយួន ហើយព្រងើយកន្តើយនឹងខ្លួននោះទេ។ សៀម ដែលធ្លាប់តាំងចិត្តថាជាអាណាព្យាបាលលើខ្មែរផងនោះ ក្នុងឆ្នាំ១៦២២ នោះ ព្រះចៅដៃណា ស្ដេចសៀម ដែលបានឡើងសោយរាជ្យនៅឰយុធ្យា ដោយបានធ្វើគត់ព្រះចៅឯកាទេសរដ្ឋ ព្រះអនុជព្រះនរេនសូរ នោះ បានលើកទ័ពយ៉ាងធំមានពលរាប់សែននាក់ ឲ្យចូលមកវាយលុកប្រទេសកម្ពុជា។ ប៉ុន្តែទ័ពសៀម ដ៏ធំមួយដែលលើកមកតាមផ្លូវគោក ត្រូវទ័ពខ្មែរដែលដឹកនាំដោយព្រះរាជាជ័យជេស្តា វាយកម្ទេចឲ្យបែកបាក់ខ្ចាត់ខ្ចាយអស់នៅខេត្តបរិបូរណ៍ ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីបឹងទន្លេសាប។
ឯទ័ពសៀម ធំមួយទៀតដែលដឹកនាំដោយចៅស្រីធម្មរាជា ឆ្នាំ១៦២៣ ដែលលើកតាមផ្លូវទឹកមកដល់ខេត្តបន្ទាយមាស ត្រូវកម្ទេចដោយទ័ពខ្មែរ ក្រោមការដឹកនាំរបស់ព្រះឧទ័យមហាឧបរាជ ព្រះអនុជរបស់ព្រះជ័យជេស្តា។ ឆ្នាំក្រោយមក សៀម បានលើកទ័ពជើងទឹកក្រោមបញ្ជាការរាជបុត្រស្ដេចសៀម នាមព្រះជេដ្ឋា មកវាយខ្មែរទៀត តែត្រូវទទួលបរាជ័យ ហើយដកថយទៅវិញទៀត។
ចំណែកខាងយួន វិញ ឯកសារខ្លះបានរៀបរាប់ថា ដោយពេលនោះប្រទេសយួន មានចំបាំងជាមួយចិន នៅគ្រិស្ដសករាជ១៦២១ គណៈបេសកកម្មទូតរបស់យួន មួយ បាននាំសំបុត្រពីរច្បាប់របស់ព្រះចៅអណ្ណាម មួយច្បាប់ មកថ្វាយព្រះជ័យជេស្តា ជាកូនប្រសា និងមួយច្បាប់ទៀតថ្វាយព្រះភគវីអង្គចូវ ឲ្យជួយទូលព្រះស្វាមីសុំខ្ចីដីខេត្តកំពង់ក្របីព្រៃនគរ (ព្រៃនគរ) ដើម្បីបង្ហាត់សេនាទាហានយួន។ លិខិតនោះបញ្ជាក់ថា ការខ្ចីដីធ្វើជាមូលដ្ឋានបង្ហាត់ទ័ពនេះមានរយៈពេល ៥ឆ្នាំ គ្រប់ ៥ឆ្នាំនឹងសងថ្វាយវិញ។
ឯឯកសារខ្លះថា ឆ្នាំ១៦២៣ យួន បានសុំព្រះរាជាខ្មែរបង្កើតគ្រឹះស្ថានជំនួញរបស់ខ្លួននៅក្នុងប្រទេសខ្មែរភាគខាងត្បូង ត្រង់តំបន់កំពង់ក្របីព្រៃនគរ ព្រមទាំងសូមអនុញ្ញាតឲ្យមានសិទ្ធិកាន់កាប់ក្រសួងគយ នៅតំបន់នោះផង។
ព្រះជ័យជេស្តា ដោយយោគយល់ដល់ព្រះបិតាក្មេក និងអគ្គមហេសីអង្គចូវ ផង ក៏ទ្រង់ព្រមអនុញ្ញាតតាមការស្នើសុំនេះ។ គឺចាប់តាំងពីពេលនោះមកហើយ ជនជាតិយួន បានដឹកកូនជញ្ជូនចៅបបួលគ្នាមកនៅក្នុងទឹកដីខ្មែរកាន់តែច្រើនឡើងៗ។ ម៉្យាងទៀត ដោយយកលេសថាដើម្បីជួយអាជ្ញាធរខ្មែរក្នុងទីនោះ រក្សាសន្តិសុខឲ្យមានប្រសិទ្ធភាព ព្រះចៅយួន ក្រុងវ៉េ បានបញ្ជូនមេទ័ពរបស់គេម្នាក់ឲ្យមកឈរកាន់កាប់នៅតំបន់នោះទៀតផង។ សម្ព័ន្ធភាពខ្មែរយួន ដែលយើងអាចនិយាយបានថា ជាសម្ព័ន្ធភាពយកកខ្មែរទៅលអន្ទាក់ ឬយកពងមាន់ទៅផ្ញើក្អែកនេះ បានក្លាយទៅជាចំណេះជិះកឯង។
យ៉ាងណាមិញ ខ្មែរដែលចង់គេចឲ្យផុតពីមេរៀនដ៏ជូរចត់នៃការបាត់បង់ទឹកដីភាគខាងលិចដ៏ធំធេងនោះ បានចាប់ផ្ដើមជំរុញឲ្យបាត់បង់ដីភាគខាងត្បូងទៀត ពោលគឺក្រោយពីព្រះបាទជ័យជេស្តា សុគតទៅនៅគ្រិស្ដសករាជ១៦២៨ នោះ ទឹកដីខ្មែរភាគខាងត្បូងចាប់ពីព្រៃនគរ បារា និងដូនណៃ កំពង់ស្រកាត្រី ទៅទល់នឹងព្រំប្រទល់អតីតអាណាចក្រចំប៉ា មានសុទ្ធតែជនជាតិយួន មកនៅពាសពេញ ហើយឋិតក្រោមការគ្រប់គ្រងរបស់យួន រួចទៅហើយទៀតផង៕
Thứ Năm, 27 tháng 7, 2017
ប្រវត្តិសាស្ត្រខ្មែរនៃការបាត់បង់ទឹកដីកម្ពុជាក្រោម (កូសាំុងសុីន)
ដោយសារតែយើងខ្ញុំឃើញថាប្រវត្តិសាស្ត្រខ្មែរជាច្រើនត្រូវបានបាត់បង់ និងហិចហោចអស់ជាច្រើន ព្រោះតែយើងមិនកកាយយកមកសិក្សារៀនសូត្របន្ថែម។ ហេតុដូចនេះហើយ គេហទំព័រចំណេះដឹងយើងខ្ញុំខិតខំប្រឹងប្រែងស្រាវជ្រាវ ដើម្បីយកមកបង្ហាញជូនដល់សាធារណៈជនឲ្យបានសិក្សារៀនសូត្របន្ថែមតាមរបស់បណ្តាញសង្គមនានា។ ថ្ងៃនេះផងដែរ យើងខ្ញុំក៏បានលើកយកពីប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម ដែលជាប្រវត្តិសាស្ត្រដ៏សែនជូរចត់របស់រខ្មែរយើង ដែលបានបាត់បង់ទៅដោយសារតែបារាំងកាត់ទៅឲ្យប្រទេសវៀតណាម។
នេះជាប្រវត្តិសាស្ត្រសង្ខេបនៃកម្ពុជាក្រោម។ អត្ថបទនេះយើងខ្ញុំជាក្រុមគ្រប់គ្រងគេហទំព័រខ្មែរក្រោមកាណាដា បានដកសង់ចេញពីអត្ថបទដែលរៀបចំឡើងដោយការិយាល័យអនុប្រធានសហព័ន្ធ ខ្មែរកម្ពុជាក្រោម និងការិយាល័យ ខ្មែរកម្ពុជាក្រោម រដ្ឋកាលីហ្វកញ៉ា សហរដ្ឋអាមេរិក។
ភូមិសាស្ត្រ
កម្ពុជាក្រោម ឬកម្ពុជាទឹកលិច មានផ្ទៃក្រឡា ៨៧,៧០០ គីឡូម៉ែត្រក្រឡា។ នៅក្នុងសម័យ អាណានិគមបារាំង គេហៅថា កូសាំងស៊ីន។ បច្ចុប្បន្ន នេះគឺវៀតណាមភាគខាងត្បូង។ ជនជាតិខ្មែរជាម្ចាស់ ទឹកដីកម្ពុជាក្រោម ដែលមានពលរដ្ឋជាអម្បូរខ្មែរ ប្រមាណ ៨,២៤០,០០០នាក់ កំពុងរស់នៅ។ មានវត្តអារាមដែលជាពុទ្ធសាសនាខ្មែរជាងប្រាំរយវត្ត ដោយមានព្រះ សង្ឃ ជាងពីរម៉ឺនអង្គគង់នៅ។
ភាគច្រើននៃពលរដ្ឋខ្មែរក្រោម រស់នៅតាមជនបទ ដោយប្រកបរបរកសិកម្ម។ មានពលរដ្ឋខ្មែរក្រោមតិចតួចណាស់ ដែលរស់នៅទីក្រុង។ ក្នុងតីតកាល កម្ពុជាក្រោម គឺជាផ្នែកមួយនៃព្រះរាជាណាចក្រកម្ពុជា ដោយកាលនោះ គេបានចែកចេញជា អាណាខេត្តធំៗ ចំនួនបួនគឺ៖
១. ដូនណៃ-មានខេត្តៈ កោះគង, ទួលតាមោក, ព្រះសួគ៌ា, ចង្វារត្រពាំង, អូកាប។
២. មាត់ជ្រូក-មានខេត្តៈ មាត់ជ្រូក, បារាជ, ព្រែក ឫស្សី, ឃ្លាំង។
៣. ឡុងហោ-មានខេត្តៈ ឡុងហោ, ព្រះត្រ ពាំង, ផ្សារដែក។
៤. ពាម-មានខេត្តៈ ពាម, ក្រមួន ស,ពលលាវ, ទឹកខ្មៅ។
នៅក្នុងចំណោមអាណាខេត្តធំៗ ទាំងបួននេះ មានចែកចេញជាខេត្តតូចៗ ចំនួន២១ ដូចតទៅ៖
១.ព្រះត្រពាំង ២. ឃ្លាំង ៣. មាត់ជ្រូក
៤. ក្រមួន ស ៥. ពលលាវ ៦. ទឹកខ្មៅ
៧.ពាម ៨. ព្រែក ឫស្សី ៩. ឡុងហោ
១០. ពាម បារាច ១១. រោង ដំរី ១២. កំពង់ក្របី ព្រៃនគរ
១៣.ទួលតាមោក ១៤. ផ្សារដែក ១៥. ចង្វារត្រពាំង
១៦. មេ ស ១៧. កោះគង ១៨. ព្រះសួគ៌ា
១៩. ផ្សំអំបើស ២០. កំពង់គោ ២១. ពាំអូរកាប់
ក្នុងសម័យដើម យួនបានហៅប្រទេសខ្មែរថា “ចឹងឡាប”។ កម្ពុជាក្រោមស្ថិតនៅត្រង់វាលទំនាបនៃទន្លេមេគង្គ ដែលសម្បូរទៅដោយទឹក។ ដីនៅទីនោះមានជីរជាតិណាស់ ដែលជាហេតុឲ្យវិស័យកសិកម្ម មានការចម្រើនលូតលាស់យ៉ាងខ្លាំង។ ចំណែកឯប្រទេសអណ្ណាមវិញ (ឈ្មោះប្រទេសវៀតណាម ក្នុងសម័យបុរាណ) ប្រជានុរាស្ត្រត្រូវជួបគ្រោះទុរ្ភិក្សជាញឹកញាប់ ដោយស្រែចំការពុំបានផលផ្តល់ភោគផលឲ្យបានគ្រប់គ្រាន់។
ការចាប់ផ្តើមនៃដំណើរឆ្ពោះទៅទិសខាងត្បូង
ដោយផលដំណាំដែលផលិតបាន មិនអាច់ចិញ្ចឹមប្រជារាស្ត្ររបស់ខ្លួនបាន ព្រះចៅក្រុងហ្វេ បានបញ្ជូនប្រជារាស្ត្រខ្លួន ឲ្យលួចចូលមកតាំងទីលំនៅដោយខុសច្បាប់ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបន្តិចម្តងៗ។ បណ្តាខេត្តដែលត្រូវរងគ្រោះមុនគេបង្អស់ គឺខេត្ត បារៀ និងខេត្ត ដូនណៃ។
យួនបានចូលមកលុកលុយប្រទេសកម្ពុជា ជាលេីកដំបូងក្នុង គ.ស ១៦២៣។ ចំពោះការដែលយួនលើកគ្នាចូលមកនៅលើ ទឹកដីខ្មែរនេះ មានព្រះពង្សាវតាខ្មែរខ្លះ បាននិយាយថា ស្តេចយួនបានចាត់ព្រះរាជទូតឲ្យមកសុំខ្ចីដីខ្មែរ នៅត្រង់ខេត្ត កំពង់ក្រ បី ព្រៃនគរ ដើម្បីហ្វឹកហាត់ទ័ពច្បាំងជាមួយចិន ហើយនឹងបង្វិលសងមកឲ្យខ្មែរវិញក្នុងរយៈពេលប្រាំឆ្នាំ។
តាមឯកសារខ្លះទៀតបាននិយាយថា នៅឆ្នាំ ១៦២៣ គណៈបេសកកម្មទូតយួនមួយ ត្រូវបានគេបញ្ជូន មកក្រុងឧត្តុង្ត ក្នុងគោលបំណងសុំព្រះរាជាខ្មែរ អនុញ្ញាតឲ្យយួនសង់គ្រឹះស្ថានជំនួញ នៅភាគខាងត្បូងនៃរបទេសខ្មែរ នៅត្រង់តំបន់ កំពង់ក្របីព្រៃនគរ ព្រមទាំងសូមអនុញ្ញាតឲ្យយួនមានសិទ្ធិកាន់កាប់ផ្នែកក្រសួងគយនៅតំបន់នោះទៀតផង។
ដោយសាប្រទេសកម្ពុជានាពេលនោះ បានចងសម្ពន្ធភាពជាមួយព្រះចៅក្រុងហ្វេ ព្រមទាំងដោយមានការយោគដល់ព្រះអគ្គមហេសី ដែលជាជនជាតិយួនផងនោះ ព្រះបាទជ័យជេដ្ឋាទី២ បានយល់ព្រមទៅតាមសេចក្តីស្នើររបស់យួន។ ចំពោះរឿងនេះ មានអ្នកប្រវត្តិវិទ្យាបរទេសខ្លះយល់ឃើញថា វាគឺជាការវាយប្រហារយកមជ្ឈមណ្ឌល ពាណិជ្ជកម្មខ្មែរ ដោយលាក់មុខ។
ចាប់តាំងពីពេលនោះមក ដោយមានការជួយលើកទឹកចិត្ត ពីស្តេចយួនក្រុងហ្វេផង ជនជាតិយួនបាននាំគ្នាចូលមកតាំង ទីលំនៅ ដោយខុសច្បាប់ លើទឹកដីនេះកាន់តែច្រើនៗ។ បន្តាប់មកក្រុងហ្វេ បានបញ្ជូនមេទ័ពយួនម្នាក់ ឲ្យមកត្រួតត្រានៅតំបន់នោះ ដោយយកលេសថាមកជួយរក្សារសន្តិសុខក្នុងតំបន់នោះ។ រីឯពួកនិគមជនជាតិយួន កាលបើបានចូលមកតាំងទីលំនៅ នៅលើទឹកដីនេះហើយ តែងតែនាំគ្នាទៅផ្តុំ នៅតំបន់ដីដែលមានជីរជាតិ ជាពិសេសនៅតាមដងស្ទឹងទន្លេឬសមុទ្រ។
យួនបានប្រៀបធៀបជនជាតិគេ ទៅនឹងដើមឫស្សី គឺដំបូងឡើយ ឫស្សីមានតែមួយដើមប៉ុណ្ណោះ តែបន្ទាប់ មក ឫស្សីនឹងដុះទំពាំង លុះដល់ទំពាំងធំឡើងនឹងក្លាយជាឫស្សី។ ឫស្សីចេះតែវាតទីរបស់ខ្លួន។ ចំណែករុក្ខជាតិណា ដែលដុះជិតគុម្ភឫស្សី នឹងត្រូវឫស្សីបឺតយកអស់ជីជាតី ដែលរុក្ខជាតិនោះ នឹងត្រូវក្រៀមស្រពោន ហើយទីបំផុតនឹងត្រូវស្លាប់។
ចំពោះប្រជារាស្ត្រជាតិខ្មែរយើងវិញ ទីណាដែលមានជនជាតិយួនមករស់ច្រើនកុះករ ដោយសាយួនក្រឡុកខ្លាំងពេក ក៏ត្រូវបង្ខំចិត្តរើផ្ទះសម្បែងទៅនៅទីកន្លែងដទៃវិញ ជាហេតុនាំឲ្យយួនបានដៃ បន្តបុករុលទៅមុខទៀត។ យួនបានទន្ទ្រានយកទឹកដីខ្មែរបន្តិចម្តងៗ ជាពិសេសក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ (១៦១៨-១៦២៨) ដោយបានមកនាំគ្នាមក តាំងទីលំនៅនៅទីក្រុងព្រៃនគរ។ ការអនុញ្ញាតឲ្យជនជាតិយួនចូលមកតាំងទីលំនៅ លើទឹកដីខ្មែរតាមអំពើចិត្តនេះ ជាកំហុសដ៏ធំមួយរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យជេដ្ឋាទី២ ដែលព្រះអង្គមានព្រះមហេសី (ជាជនជាតិយួន) ហើយវាជាប្រភពនៃការបាត់បង់ ទឹកដីកម្ពុជាក្រោម។
ទឹកដីខ្មែរ ត្រូវរបេះបាត់បន្តិចម្តងៗ
ក្រោយពីស្តេចជ័យជេដ្ឋាទី២ បានចូលទីវង្គត់ទៅ ក្រុងព្រៃនគរ ខេត្ត មរៀ (បា រៀ) និងខេត្ត ចង្វាត្រពាំង សឹងតែក្លាយទៅជាទឹកដីយួនរួចទៅហើយ។ នៅក្នុងរាជ្ជកាល ព្រះបាទបរមរាជាទី៤ (១៦៦០-១៦៧២) យួនដែលរស់ នៅលើទឹកកម្ពុជាក្រោម មានសិទ្ធិជាងជនជាតិខ្មែរទៀត ព្រោះពួកគេឈប់ស្តាប់បង្គាប់ អាជ្ញាធរខ្មែរទៀតហើយ។
ដោយយល់ឃើញថា ពេលនោះខ្មែរមិនអាច់គ្រប់គ្រងទឹកដីនេះបានទៀត។ នៅឆ្នាំ ១៧២២ ព្រះមហាក្សត្រខ្មែរ ព្រះអង្គឯម បានប្រគល់ខេត្តមួយចំនួនទៅឲ្យចិនម្នាក់ឈ្មោះ ម៉ាក់គីវ ត្រួត ត្រា។ ខេត្តទាំងនោះមាន៖ ខេត្តពាម, ក្រមួន ស, និង កោះ ត្រល់។ ក្នុងរវាងឆ្នាំ ១៧៣០- ១៧៤៧ មានការបះបោរកាប់សម្លាប់គ្នាមួយ រវាងអ្នកឈ្លានពាន (យួន) និងអ្នកដែលត្រូវគេឈ្លានពាន (ខ្មែរ) យ៉ាងបង្ហូរឈាម។
ពីមួយថ្ងៃទៅមួយថ្ងៃ យួនក្រុងហ្វេ បន្តការបញ្ជូនពលរដ្ឋគេ ឲ្យមកតាំងទីលំនៅលើទឹកខ្មែរកាន់តែច្រើនឡើងៗ។ មិនតែប៉ុណ្ណោះ យួនបន្តការទន្ទ្រានយកអាណាខេត្តខ្មែរជាបន្តបន្ទាប់។ ចំណែកព្រះ ព្រះមហាក្សត្រ ព្រះចៅក្រុងកម្ពុជាវិញ បាន បោះបង់ទឹកដីមួយផ្នែកធំនៃអាណាចក្រ ដោយទុកឲ្យយួនទន្ទ្រានយកតាមចិត្ត។ រីឯពលរដ្ឋខ្មែរ ដែលរស់នៅទីនោះ គេទុកឲ្យរស់នៅតាមជោគវាសនារបស់ខ្លួន ហើយដែលពលរដ្ឋទាំងនោះត្រូវបានគេស្គាល់ឈ្មោះនាបច្ចុប្បន្នថា ខ្មែរក្រោមនេះឯង។ នៅឆ្នាំ ១៧៣២ យួនបានដណ្តើមខេត្ត មេ-ស។ ឆ្នាំ ១៧៥៧ ដណ្តើមយកខេត្ត ឡុងហោ, ខេត្ត ផ្សារដែក និងខេត្តមាត់ជ្រូក។
ដោយហេតុថា ព្រះរាជវង្សានុវង្សខ្មែរ នាពេលនោះចេះតែឈ្លោះប្រកែកគ្នាឥតឈប់ឈរ ដោយម្ខាងរត់ទៅពឹងយួន ឯម្ខាងទៀតរត់ទៅពឹងសៀម ដែលជាហេតុទុកឲ្យយួនបន្តធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង ដោយកោតញញើតអ្វីឡើយ។ ឆ្នាំ ១៧៧៥ យួនបានដណ្តើមយកខេត្ត ព្រះត្រពាំង នឹងឆ្នាំ ១៨៤១ បានដណ្តើមយក ខេត្តឃ្លាំង ដែលជាខេត្តចុងក្រោយ ដែលយួនបានលេបបង្ហើយតែម្តង។
តស៊ូដើម្បីជាតិរស់នៃបុព្វបុរសខ្មែរកម្ពុជាក្រោម
ក្រោយពីបានត្រួតត្រាទឹកដីកម្ពុជាក្រោមបានទាំងស្រុងហើយ យួនឈ្លានពានបានចេញបញ្ជារឲ្យខ្មែរ ត្រូវតែបោះបង់ចោលទំនឿមទម្លាប់របស់ខ្លួន ដោយចាប់បង្ខំឲ្យខ្មែរត្រូវតែនិយាយភាសាយួន រៀនអក្សរយួន ព្រមទាំងកាន់ទំនៀមទម្លាប់ដូចជនជាតិយួន។ មិនត្រឹមតែប៉ុណ្ណោះទេ អ្វីៗដែលមានលក្ខណៈជាខ្មែរ ត្រូវបានយួនធ្វើមូប្បនីយកម្មអស់រលីង។ តួយ៉ាងដូចជាឈ្មោះ ខេត្ត ស្រុក ភូមិ ខ្មែរជាដើម ត្រូវបានប្រែឈ្មោះទៅជាយួនទាំងអស់។
ដោយមិនអាច់ទ្រាំបាននឹងទម្ងន់នៃការជិះជាន់ ការឆក់ប្លន់ ការកាប់សម្លាប់ និងនយោបាយ រំលាយជាតិសាសន៍ខ្មែរកម្ពុជាក្រោម របស់យួនតទៅទៀតបាន ខ្មែរយើងបាននាំគ្នាក្រោកឡើងប្រឆាំងនឹងយួនជាបន្តបន្ទាប់។ ជាក់ស្តែង នៅឆ្នាំ ១៦៤៥ ខ្មែរបាននាំគ្នាបះបោរប្រឆាំងយួននៅខេត្តកំពង់ក្របី និងព្រៃនគរ។ នៅឆ្នាំ ១៦៥៣ នៅត្រពាំង ស្រកាត្រី ឬត្រចង្វាត្រពាំង។ ឆ្នាំ ១៦៥៨ នៅខេត្ត បារាជ។ នៅឆ្នាំ ១៧៣៨ នៅខេត្តពាម និងខេត្តបាសាក់ ដែលដឹកនាំដោយ លោកឧកញ៉ា ណា-រេន-តឹក។ នៅឆ្នាំ ១៧៤៣ នៅខេត្ត មេ-ស។ ឆ្នាំ ១៨៣៥-១៨៤១ នៅខេត្ត ព្រះត្រពាំង ដែលដឹកនាំដោយ ឧកញ៉ាសឺន គុយ ដោយមានសហការីដ៏ចំណាន់ៗ ៥រូប គឺ៖ ហ្មឺនឯក, ទេសាសោម, តាម៉ង់, មនោរស់ និងភូឈួយគង់។
នៅឆ្នាំ ១៨៤១-១៨៤៧ នៅស្រុកចាប់ភ្លើង ខេត្តព្រះត្រពាំង ដឹកនាំដោយលោក ឡឹមសោម ឬទេសាសោម ដោយមាន ជំនួយពីលោក សេនា ឯកប្រុញ និង ម៉ឺនសោម។ នៅឆ្នាំ១៨៥៨ នៅខេត្តមាត់ជ្រូកនិងខេត្តឃ្លាំង ដឹកនាំដោយសេនា សួស ដោយមានការប្រយុទ្ធគ្នាយ៉ងខ្លាំងក្លាមួយ នៅសមរភូមិមហាទប់ និងចុងបល្លង្គ។ នៅឆ្នាំ ១៨៦០ នៅខេត្តពលលាវ ដឹកនាំដោយសេនាមាន់ និងសេនាទៀ ដោយមានការប្រយុទ្ធគ្នានៅ លំពុយា។ សពរបស់លោកសេនាទៀ ត្រូវបានគេកប់ នៅក្បែរវត្ត ខ្លែងបបែល នៃខេត្តពលលាវ។ នៅមានការតស៊ូ របស់បុព្វបុរសយើងជាច្រើនកន្លែងទៀត ដែលយើងខ្ញុំពុំបានរៀបរាប់ឲ្យបានក្បោះក្បាយ។
អាណានិគមថ្មី លើទឹកដីអភ័ព្វកម្ពុជាក្រោម
១៨ឆ្នាំ ក្រោយពីពេលដែលយួនបានកាន់កាប់កម្ពុជាក្រោមទាំងស្រុងមក គឺនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ១៩៨៥ ទាហានបារាំង ក្រោមបញ្ជារការរបស់លោកឧត្តមនាវី រី ហ្គូលឌើហ្សើនុល្លី ដែលជាមេបញ្ជារការកងនាវាចម្បាំង បារាំង នៅសមុទ្រចិន បានវាយដណ្តើមយកទីក្រុងព្រៃនគរពីយួន។ ហើយបារាំងបានបន្តការវាយដណ្តើមយកទីកន្លៃងដទៃៗទៀត។ ថ្ងៃទី ១២ ខែមេសា ១៨៦១ ដណ្តើមយកខេត្ត មេ-ស។ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំដដែល យកខេត្ត ចង្វាត្រពាំង និងថ្ងៃទី២៨ ខែមិនា ឆ្នាំ១៨៦២ យក ខេត្តឡុងហោ។ល។
ទោះបីជាបារាំងបានដឹងថា កម្ពុជាក្រោមពិត ជាទឹកដិរីបស់ខ្មែរក៏ដោយ ក៏បារាំងបានធ្វើមិនដឹងមិនឮពីការប្លន់យកទឹកដីកម្ពុជាក្រោមរបស់យួន។ បារាំងបានចាប់បង្ខំឲ្យអធិរាជ យួនឈ្មោះ ទឺ-ឌឹក ចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពមួយ នៅទីក្រុងព្រៃនគរ។ បារាំងបាន បង្ខំឲ្យយួនចុះហត្ថលេខាប្រគល់ខេត្តមួយចំនួនដូច ជាខេត្ត មេ-ស, ឡុង-ហោ និងខេត្តចង្វាត្រពាំង មកឲ្យបារាំង។ ស្តេចយួនបានប្រគល់ខេត្តទាំងនោះមកឲ្យបារាំងដោយរីករាយ ព្រោះខេត្តទាំងនេះមិនមែន ជារបស់យួនឡើយ។
ដោយហេតុថា ខ្មែរនិងយួន នៅតែបន្តច្បាំងគ្នានៅខេត្តដទៃៗទៀត ជាហេតុនាំឲ្យបារាំង វាយដណ្តើមយកខេត្ត ផ្សេងៗ ដែលនៅសេសសល់ពីយួនយ៉ាងងាយ។ នៅថ្ងៃ ទី ២២ ខែមិថុនា ឆ្នាំ១៨៦២ បារាំងបានដណ្តើមយកខេត្ត មាត់-ជ្រូក និងថ្ងៃទី ២៤ ខែមិថុនា ឆ្នាំដដែល បានដណ្តេមយកខេត្តពាម។
ក្នុងរជ្ជកាលព្រះអង្គឌួង ទ្រង់បានផ្ញើលិខិត ដោយមានអំណោយជាមួយផង ថ្វាយព្រះអធិរាជបារាំង ណាប៉ូឡេអុងទី៣ តាមរយៈកុងស៊ុលបារាំង នៅសាំងហ្គាពួរ ដើម្បីពន្យល់បារាំង់ឲ្យយល់ច្បាស់ថា កម្ពុជាក្រោមជាទឹកដីខ្មែរ។ ក្រោយមកមិនយូរបុន្មាន គឺនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ១៨៦៣ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់ក្រោមអាណាព្យាបាលរបស់បារាំង។ បន្ទាប់ពីបានដាក់ព្រះរាជាណាចក្រ ក្រោមអាណាព្យាបាលរបស់បារាំងហើយ ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម បានយាងទៅជួបឧត្តមនាវីបារាំង ឡាហ្គ្រង់ឌីយ៉ែ ដែលជាអភិបាលដែនដីកូសាំងស៊ីន នៅឆ្នាំ ១៨៦៤ នាទីក្រុងព្រៃនគរ ទាមទារឲ្យបារាំងប្រគល់ទឹកដីកម្ពុជា ក្រោមមកឲ្យខ្មែរវិញ។ លោក ឡាហ្គ្រង់ឌីយ៉ែ បានយល់ព្រមនឹងសំណើរនេះ។
យួនបានដឹងពីគម្រោងការដែលបារាំង បម្រុងនឹងប្រគល់ទឹកដីកូសាំងស៊ីនជូនព្រះរាជាខ្មែរវិញ ក៏បាញុះញង់ខ្មែរមួយចំនួនប្រឆាំងបារាំង។ នៅឆ្នាំ១៨៦៧ ដោយមានការគាំទ្រពីយួនផង ខ្មែរនៅខេត្តរោងដំរី បាននាំគ្នាបះបោរប្រឆាំងបារាំង។ លោក ឡា ហ្គ្រង់ឌីយ៉ែ ដែលជាអភិបាលដែនដី កូសាំងស៊ីន យកលេសនេះ បានបដិសេធសេចក្តីសន្យា ដែលលោកបានព្រមព្រៀង ជាមួយព្រះមហាក្សត្រខ្មែរ ក្នុងការប្រគល់ទឹកដីកម្ពុជាក្រោមមកឲ្យខ្មែរវិញ។
ថ្ងៃរះថ្មី តែទឹកដីយើងនៅតែងងឹត
ថ្ងៃទី០៩ ខែមិនា ឆ្នាំ១៩៤៥ នៅវិមាន នរោត្តម នាទីក្រុងព្រៃនគរ ដែលជាទីស្នាក់ការធំរបស់បារាំង នៅកូសាំងស៊ីន រាជទូតជប៉ុន ឈ្មោះ ម៉ាក់ស៊ូម៉ូតូ បានបញ្ជារឲ្យបារាំង ដាក់កងទ័ពរបស់ខ្លួន នៅក្រោមបញ្ជាររបស់ជប៉ុន។ លក្ខណ្ឌនេះ ត្រូវបានភាគីបារាំងបដិសេធ។ ចំណែកឯជប៉ុនវិញ ដោយខ្លួនមានកងទ័ពនៅកូសាំងស៊ីនស្រាប់ ក៏ ធ្វើរដ្ឋប្រហារប្រឆាំងបារាំង។ រដ្ឋអំណាចបារាំង នៅឥណ្ឌូចិនត្រូវរលំដួលមួយរំពេច។
ថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៤៥ ប្រទេសយួនត្រូវបានប្តូរឈ្មោះជា វៀតណាម។ រដ្ឋាភិបាលមួយដែលដឹកនាំ ដោយ ត្រឹងទ្រុងគីម ត្រូវបានគេបង្កើតឡើង។ រដ្ឋាភិបាលនេះ បានចាប់ផ្តើមគិតគូរពីការបង្រួបបង្រួមប្រទេសឡើងវិញ។ នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំដដែល ស្តេចយួនឈ្មោះ បាវដាយ បានប្រកាស់ថាខ្លួនមានបំណងចង់បង្រួបបង្រួម តុងកឹង, អណ្ណាម និងទឹកដីនានា ឲ្យនៅក្រោមអំណាច់របស់ក្រុងហ្វេ។
ព្រះបាទនរោត្តម សីហនុ ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជាយល់ថា ក្រុងហ្វេចង់ភ្ជាប់ទឹកដីកម្ពុជាក្រោមជាមួយវៀតណាម គ៏បានឆ្លើយតប់ទៅនឹងសេចក្តីប្រកាស់នេះ នៅថ្ងៃ ទី ២៥ ខែមិថុនា ថា “ប្រទេសកម្ពុជាមិនអាចនៅព្រងើយកន្តើយចំពោះការផ្លាស់លក្ខន្តិកៈនៃដែនដីមួយដែលខ្លួននៅតែមានសិទ្ធិលើជាដរាប”។
ប្រទេសកម្ពុជា បានបង្កើតគណៈកម្មការមួយ ដើម្បីដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ។ ចុងខែកក្កដា ១៩៤៥ ត្រឹង ទ្រុង គីម ទទួលបានជោគជ័យ ក្នុងការទាមទារឲ្យជប៉ុន រំលាយរដ្ឋាភិបាលសហពន្ធនៅឥណ្ឌូចិន ហើយដាក់ តុង កឹង ក្រោមអំណាច់របស់រកុងហ្វេ ដោយមានតែងតាំងអធិរាជម្នាក់ នៅហាណូយ។
ជប៉ុនបានទុកកម្ពុជាក្រោម ឲ្យនៅក្រោមឱវាទផ្ទាល់របស់ខ្លួន ដោយបានចាត់តាំងអភិបាលជប៉ុន ម្នាក់ឈ្មោះ មីណូដា ឲ្យទទួលខុសត្រូវ។ សម្តេចសីហនុ បានបញ្ជូនលោក សឹន ង៉ុក ថាញ់ ដោយពេលនោះ លោកជារដ្ឋមន្ត្រីក្រសួងការបរទេស ទៅព្រៃនគរ ដើម្បីចចាសូមកុំឲ្យជប៉ុនប្រគល់ទឹកដីកម្ពុជាក្រោមទៅឲ្យយួន។ ការចចាមិនទាន់ផ្លែផ្ការផង ក៏ត្រូវបានបញ្ឈប់ទៅវិញ ដោយជប៉ុនត្រូវចាញ់សង្គ្រាមសម្ពន្ធមិត្រ។ បារាំងក៏បន្តត្រួតត្រាឥណ្ឌូចិនតទៅទៀត។
ស្រប់ពេលដែលស្ថានភាពនយោបាយ នៅឥណ្ឌូចិនគ្មានស្ថេរភាព ហើយរដ្ឋអំណាចអាណានិគមត្រូវរង្គោះរង្គើរផង នោះ យួនយៀកមិញ បានខំប្រឹងពង្រីកនិងពង្រឹងកម្លាំងរបស់ខ្លួនយ៉ាងឆាប់រហ័ស។ ជម្លោះជាតិ សាសន៍ រវាងខ្មែរក្រោមនិងយួនបានឡើង ដោយម្នាក់ដណ្តើមទឹករបស់ខ្លួនដែលបាត់ទៅមកវិញ។ ឯម្នាក់ទៀត ក៏ចង់បានទឹកដីដែលខ្លួនធ្លាបប្លន់បាននោះមកវិញដែរ។
យួនវៀតមិញ ដែលមានគំនុំនឹងខ្មែរក្រោមយើង ជាយូរអង្វែណាស់មកហើយនោះ ស្របពេលដែលយើងទន់ខ្សោយគ្មានទីបង្អែក បានប្រលះយើងយ៉ាងចាស់ដៃ ដោយកាប់សម្លាប់ឥតរើស រហូតដល់ចាប់ខ្មែរយើងយកទៅដុតទាំងរស់ ក្នុងជង្រុកស្រូវជប៉ុន នៅភូមិ ដាម-កិញ, ដាម-យើយ, យ៉ា-រ៉ាយ, ផ្នោអណ្តែត និងកោះមហត្ថ នៃខេត្តទឹកខ្មៅជាដើម។
កម្ពុជាក្រោម ឆ្ងាយដាច់អាល័យ
បន្ទាប់ពី៩០ឆ្នាំ នៃការត្រួតត្រាលើទឹកដីកូសាំងស៊ីន រដ្ឋសភានៃសហភាពបារាំង ពិនិត្យលើគម្រោងបង្កើតក្រុមជំនុំមួយ នៅកូសាំងស៊ីន នៅថ្ងៃទី ១១ ខែមិនា ឆ្នាំ១៩៤៩។ ក្រុមជំនំនេះមានភារកិច្ចក្នុងបោះឆ្នោតយល់ព្រមឬជំទាស់ ទៅនឹងការភ្ជាប់ទឹក ដីកូសាំងស៊ីន ជាមួយវៀតណាម។ អ្វីដែលគួរឲ្យអស់សំណើចនោះ គឺក្រុមជំនុំដែលមានសមាជិក ៦៤រូប ដែលគេបម្រុងបង្កើតឡើងនោះ មាន ៤៨នាក់ ជាជនជាតិយួន ហើយមាន ១៦នាក់ ជាជាតិបារាំង។ ចំណែកឯខ្មែរយើងដែលជាម្ចាស់ប្រទេសនោះ គេពុំបានអនុញ្ញាតឲ្យមានតំណាងនៅក្នុងក្រុមជំនុំនេះឡើយ។ យើងសូមសួរបារាំងមើល ថាតើមានយួនណាដែលឆោតល្ងង់ប្រឆាំងបារាំងដែលកាត់ទឹកដីខ្មែរឲ្យទៅយួននោះ។
ពាក់កណ្តាល់ខែឧសភា ឆ្នាំ១៩៤៩ សភាបារាំង បានបើកកិច្ចប្រជុំដើម្បីបោះឆ្នោតអនុមត្តិការភ្ជាប់ទឹកដីកម្ពុជាក្រោមទៅឲ្យយួន។ ទោះបីជាមានការតវ៉ាពីគណៈប្រតិភូខ្មែរ ដែលដឹកនាំឯកឧត្តម សឺន សាន និងស្ថាប័នមួយចំនួន នៃប្រទេសបារាំងក៏ ដោយ ក៏សភាបារាំងនេះពុំធ្វើដឹងធ្វើឮ ហើយបានសម្រេចអនុម័តិប្រល់ទឹកដីទៅឲ្យយួន នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ១៩៤៩។
ថ្ងៃទី ៤ មិថុនា ឆ្នាំ១៩៤៩ ប្រធានាធិបតីបារាំង វាំង សង់ អូរីយ៉ូល បានចុះហត្ថលេខាជាមួយស្តេចយួន បាវដាយ នៅវិមាន អេលីហ្សេ នាទីក្រុងប៉ារីស ដើម្បីប្រគល់ទឹកដីកម្ពុជាក្រោមទៅឲ្យយួន ដែលនៅក្នុងកិច្ចព្រមព្រៀងនោះ បារាំងបានតម្រូវឲ្យយួនត្រូវតែគោរពសិទ្ធិខ្មែរក្រោមដែលជាម្ចាស់ទឹកដី។ តែការតម្រូវនេះ ប្រៀបបានដូចជាយកសាច់ទៅផ្ញើក្នុងមាត់ខ្លា ហើយប្រាប់ឲ្យខ្លាជួយថែររក្សាសាច់ឲ្យផងអីចឹង ៕
អត្ថបទនេះទាញចេញពីគេហទំព័រ៖ ខ្មែរក្រោម រក្សាសិទ្ធិដោយ៖ ខ្មែរក្រោម
Chủ Nhật, 23 tháng 7, 2017
សិក្សាអំពីស្ថាននាមថ្មី ស្តីពីរឿងចាស់ ក្រឡះជាយួនូបនីយកម្ម។
Những từ Khmer được Việt hoá
Từ tiếng Khmer nhưng khi đi vào tiếng Việt, người Việt, người Hoa có cách phiên âm của riêng mình. Dần dần nó bị chuyển cả về hình thức ngữ âm, lớp từ này khá phổ biến trong ngôn ngữ bình dân vùng đồng bằng sông nước Cửu Long. Có điều người ta nói, người ta viết nhưng ít khi chú ý nguồn gốc của nó có từ đâu.
1. Những từ chỉ địa danh
Trong số 13 tỉnh thành ở vùng đất Chín Rồng thì có đến hơn nửa trong số các danh từ riêng ấy hoặc là có từ gốc Khmer hoặc còn tồn nghi về gốc Khmer của nó. Có thể kể như: Bạc Liêu, Sóc Trăng, Trà Vinh, Vĩnh Long, Đồng Tháp, Cần Thơ, Cà Mau, …
Từ vùng đất mũi còn vang vọng lời ca :
Cà Mau khỉ khọt trên bưng
Dưới sông sấu lội, trong rừng cọp um
Cà Mau là từ Việt hoá của tiếng Khmer là Tuk Khmau, nghĩa là nước đen mà thành. Nguyên cớ là vùng rừng U Minh gồm Cán Gáo, Tân Bằng, Trèm Trẹm, Cái Tàu và phía bên hữu ngạn sông Ông Đốc, ..., nước ngập quanh năm, nước tích tụ lâu ngày chảy ngang qua rừng đầy lá mục của dừa nước, tràm, gừa ráng, choại, dớn, lát, sậy, năn, cỏ nước mặn, ... nên nước màu vàng đậm như nước trà, nhiều khi đen, có mùi hôi và vị phèn chua, mặn, ...
Về đất Ba Xuyên nghe câu hát :
Chợ Sóc Trăng chà gạo lộn trấu càng,
Anh thương em là thương lời ăn tiếng nói dịu dàng,
Chớ không phải anh vì bạc vì vàng mà thương.
Theo Lê Hương thì Sóc Trăng là do tiếng Khmer đọc trại ra từ chữ Srok Tréang có nghĩa là bãi sậy vì ngày xưa đất Sóc Trăng có nhiều lau sậy hoang vu. Ông còn nêu truyền thuyết khác, theo đó thì đất này (tại ấp Sóc Vồ ngày nay) vào thời Nguyễn, giặc Xà Na Téa và Xà Na Tua dùng làm kho chứa bạc, kho chứa vũ khí, kho chứa lương thực chống lại triều đình. Do đó Sóc Trăng là do chữ Srok Kh'leang đọc trại mà ra.
Vương Hồng Sển lại cho rằng : Theo quyển Petit Cours de Géographie de la Basse Cochinchine par Trương Vĩnh Ký thì Sốc Trăng (Sóc Trăng) là tên dân gian của Nguyệt Giang tỉnh (tỉnh Sông Trăng). Tên này có nguồn gốc Khmer là Péam prêk sròk khlẵn (di cảo Trương Vĩnh Ký trong le Cisbassac). Péam là vàm, prêk là sông, sròk là sốc, khlẵn (kh'leang) là kho bạc. Nguyên đời vua Cơ Me (Khmer) có đặt một kho chứa bạc nơi đây. Đến đời vua Minh Mạng, đổi tên chữ ra Nguyệt Giang tỉnh vì triều đình đã ép chữ sốc biến ra chữ sông, chữ kh'leang ra trăng và đổi thành nguyệt. Nhà học giả này còn khẳng định Sóc phải viết có dấu ô, tức Sốc mới đúng!
Qua cầu Rạch Miễu đến quê hương Đồng Khởi, xứ dừa :
Bến Tre nhiều gái má hồng
Không tin thì xuống Mỹ Lồng mà coi
Theo cụ Vương Hồng Sển thì Bến Tre vốn là xứ sinh sản và sản xuất nhiều cá tôm, cho nên xưa, người Khmer gọi là Srok treay (đọc là sốc tre), nhưng sau này người Khmer gọi theo người Kinh là bến có nhiều tre để phân biệt với địa danh Cần Thơ, cũng có nhiều tre, người Khmer gọi tre là rusei, nên có hai địa danh rành rẽ: prêk rusei (sông tre): chỉ Cần Thơ/ prêk kompong rusei để chỉ Bến Tre. Hội nghiên cứu cổ học Đông Dương, năm 1903 ấn hành quyển khảo cứu đặc biệt (monographia) về tỉnh Bến Tre trong đó có đoạn (lược dịch): Bến Tre xưa, người Khmer gọi là sốc tre … vì trong xứ trên các giồng có tre mọc đầy. Cụ Sển cho biết thêm “theo tôi (tức Vương Hồng Sển) đây là dịch sai hai chữ Bến Tre. Tre đây là treay của Khmer, phải dịch là cá (…). Lẽ đáng gọi Bến Tre là Ngư Tân, hoặc Bến Cá: srok kompong treay”.
Mỹ Lồng là địa danh nổi tiếng với nghề làm bánh tráng ở đây (Bánh tráng Mỹ Lồng, bánh phồng Sơn Đốc). Mỹ Lồng có nguồn gốc từ chữ Srok Mi Lôn = xứ, xóm của nàng tên Lôn.
Ngược lên vùng Bảy Núi, có câu:
Anh về xứ Chắc Cà Đao
Bỏ em ở lại như dao cắt lòng
Chắc Cà Đao: Tên một con rạch và cũng là tên một chợ nhỏ (nay là thị trấn An Châu) gần thị xã Long Xuyên, tỉnh An Giang. Học giả Vương Hồng Sển, ghi lại hai giải thích là:
Theo ông Nguyễn văn Đính, thì địa danh Chắc Cà Đao có thể do chữ Khmer chắp kdam (bắt cua) mà ra vì vùng nầy xưa kia có nhiều cua. Theo nhà văn Sơn Nam, Chắc Cà Đao do chữ Prek Pedao; Prek = rạch; pédao = loại dây mây; rạch có nhiều dây mây.
Và ông nghĩ rằng giả thuyết của Nguyễn văn Đính hợp lý hơn.
Trở lại Tiền Giang khảo chứng từ Mỹ Tho:
Đèn Sài Gòn ngọn xanh ngọn đỏ
Đèn Mỹ Tho ngọn tỏ ngọn lu
Anh về học lấy chữ nhu
Chín trăng em đợi mười thu em chờ
Người Khmer thời trước gọi vùng đất Mỹ Tho là srock mé sa, mi so (di cảo Trương Vĩnh Ký trong le Cisbassac). Nghĩa là xứ (srock) có nàng con gái (mé) có nước da trắng (sa, so). Khi sang Việt ngữ, dân gian gọi là Mỹ Tho, đã bỏ đi chữ srock,chỉ còn giữ lại mi so và biến âm sang mà thôi.
Vượt cầu Cần Thơ về lại Phong Điền:
Cái Răng, Ba Láng, Vàm Xáng Phong Điền
Anh có thương em thì cho bạc cho tiền
Đừng cho lúa gạo xóm giềng cười chê
Vương Hồng Sển khẳng định chắc chắn rằng Cái Răng là vùng kênh rạch ngày trước có nhiều ghe của người Khmer chở cà ràn đi bán. Cà ràn là lò bằng đất nung, có hai phần, phía trước rộng là chỗ chứa củi đang chụm, vừa là nơi chứa tro và than đỏ để làm thành cái bếp nướng (nướng kẹp tre), và phần lò lửa, trên miệng có gắn 3 cái chấu (ông táo) để bắc nồi ơ. Cà ràn thông dụng trong vùng Tân Châu, Châu Đốc…, ở nhà sàn, đáy của cà ràng giữ vai trò bảo vệ cái sàn chống hỏa hoạn. Tương tự, cà ràng cũng rất được dân chài lưới, hoặc những ghe có người sống như nhà lưu động ưa dùng vì tiện lợi. Chính từ cà ràn được các bản đồ thời Pháp phiên âm thanh caran và biến âm dần thành Cái Răng như ngày nay.
Vàm có nguồn gốc từ tiếng Khmer: péam = cửa sông, nơi một con sông nhỏ (rạch) chảy vào con sông lớn. Ở đồng bằng miền Tây Nam Bộ có nhiều sông rạch, do đó có rất nhiều địa danh bắt đầu bằng chữ vàm như Vàm Cống (thuộc Gò Công), Vàm Nước Trong (Kiến Hòa), Vàm Sông Thượng (Cần Thơ), Vàm Nao (An Giang), Vàm Tấn ở Sóc Trăng
Anh qua Vàm Tấn anh đến Cù Lao
Cho anh xin chút má đào của em
Trương Vĩnh Ký có nói chữ péam trong tiếng Khmer có nghĩa là vàm thì theo ông Vương Hồng Sển, dẫn theo La Cochichine et ses habitants của Baurac, trang 362 thuật lại rằng trào đàng cựu, cho đến lối 1858, vàm Đại Ngãi còn được gọi là Vàm Tấn (péam senn), là một bến nước quan trọng tiếp đủ các thuyền đi biển đủ hạng từ trung Quốc, Tân Gia Ba, Xiêm La, Cam Bốt.... tụ tập rất náo nhiệt để trao đổi, mua chác lúa gạo, tơ lụa, hàng vải, cá mắm, mắm muối, đồ gốm, chén bát, sừng trâu, ngà voi, lông chim, sáp, mật ong.... Đại Ngãi là từ Hán Việt của địa danh này.
Ở một câu ca khác:
Nước Ba Thắc chảy cắt như dao
Con cá đao bổ nhào vô lưới
Biết chừng nào anh mới cưới đặng em
Theo di cảo của Trương Vĩnh Ký, Ba Thắc là Păm prek Bàsàk. Đây là tên gọi tiếng Khmer của một vị thần hay còn gọi là nặc tà, ông tà của người Khmer, có miếu thờ ở Bãi Xàu cũ. Đại danh Ba Thắc bên Campuchia cũng có. Tương truyền ông Ba Thắc là một vị hoàng tử người Lào đến sống vùng đất trên đường đi Tham Đôn, Mỹ Xuyên ngày nay. Khi ông chết người dân quanh vùng lập miếu thờ. Lúc đầu miếu được cất theo kiến trúc Khmer bằng cây nhưng về sau, năm 1927, ông Lê Văn Quạnh và một số thân hào trong vùng đã cất lại miếu theo kiến trúc Trung Hoa dạng bán cổ bán kim và đề là Ba Thắc Cổ miếu. Di tích này đến nay vẫn còn.
Còn rất nhiều địa danh trong các câu ca dao miệt này, nhưng do khuôn khổ bài viết chúng tôi chỉ liệt kê những địa danh ấy và nguồn gốc Khmer để tham khảo: Bạc Liêu có nguồn gốc từ tiếng Khmer là Poolleu, người Triều Châu là chuyển âm thành Pô Léo có nghĩa lính Lèo, lính Lào, (Ai Lao) ; Vĩnh Long ( đất này người cố cựu còn gọi là đất Vãng gần với Vũng. Từ địa danh Vũng Luông – Kompong Luông; biến dần ra Vũng Luông, rồi Vãng Luông. Tên Vĩnh Long có từ năm 1832 khi vua Minh Mạng đổi ra Hán tự); Đồng Tháp Mười (tiếng Khmer là Thnor Mo Roy nghĩa là đường lộ (thnor), số 100 (mo roy), Đồng Tháp Mười còn có tên khác nữa là Présah Préam Loveng); tiếng Việt gọi Đồng Tháp Mười tức chỉ vùng đồng có cái tháp mười tầng, hiện tháp đã không còn, chỉ còn lại vết tích của nền đất và trong ký ức của những lão nông tri điền; Châu Đốc (người Khmer gọi là srôk (xóm, xứ) méât (miệng mồm) cruk (heo): xứ miệng heo); Kế Sách, một huyện của Sóc Trăng, nằm ở gần cửa Ba Thắc (một cửa của sông Củu Long), phần lớn đất đai là cát do phù sa sông Hậu, rất thích hợp cho việc trồng dừa và mía. Cát tiếng Khmer là K'sach, như vậy Kế Sách là sự Việt hoá tiếng Khmer: k'sach; Sa Đéc, thị xã của tỉnh Đồng Tháp xuất phát từ Phsar Dek, phsar là chợ, dek là sắt); Trà Vang hoặc Trà Vinh xuất phát từ âm Khmer: Préah trapéang, và gắn liền với sự tích: không biết có từ bao giờ, năm đó, trong một trận nước lụt dân làng thấy một tượng Phật trôi tấp vào bờ ao, liền rước về một gò cao, cạnh đó xây chùa thờ phượng. Chùa được đặt tên Bodhisalareaj, nay gọi là chùa Ông Meas, tên vị sư cả đầu tiên. Trapéang được Việt hóa thành âm Trà Bang, rồi Trà Vang, sau bị nói trại thành Trà Vinh. Ở vùng Ngã Năm (Sóc Trăng) đi Long Mỹ (Hậu Giang) cũng có địa Trà Ban (trapéang: ao vũng) cùng nét nghĩa và nguồn gốc vừa phân tích, …
theo nguồn từ facebook của ពេជ្រ វាសនា
Thứ Sáu, 21 tháng 7, 2017
យល់ដឹងប្រវត្តិសាស្ត្រ៖ ហេតុអ្វីបានជាបារាំងឲ្យឈ្មោះទឹកដីកម្ពុជាក្រោមថា”កូស៊ាំងស៊ីន”?
ឆ្លៀតក្នុងឳកាសដែលប្រទេសកម្ពុជា បានចុះទន់ខ្សោយ បារាំងបានចូលមកជួយកម្ពុជាផង យកទឹកដីកម្ពុជាធ្វើជា “កូស៊ាំងស៊ីន”ផង។ ពាក្យថា “កូស៊ាំងស៊ីន”ច្បាស់ឮមកពីការផ្សំពាក្យពីរគេ”កូស៊ាំង”និង”ស៊ីន”។ នៅឆ្នាំ១៩៨៥ ខ្ញុំ ត្រាំង ឆាត ប៊ុត បានសរសេររួចម្ដងមកហើយថា”កូស៊ាំង”ប្រហែលជាឈ្មោះលោកសង្ឃកាតូលិកបារាំងមួយអង្គ (១៧២៦-១៧៨៣) ដែលបានស្ថាបនាមន្ទីរពេទ្យដ៍ល្បីល្បាញមួយនៅទីក្រុងប៉ារីស ក្នុងសង្កាត់លេខ៥ សព្វថ្ងៃ។
មុននឹងមកដល់ព្រៃនគរ កងនាវីកបារាំងអង្គទ័ពស្រួចសម្រាប់វាយដណ្ដើមយកនិងត្រួតត្រា បានចេញដំណើរពីប្រទេសចិនមក ហើយតាមឈូងសមុទ្រចិនទៀត។ ពាក្យ”ចិន” នេះបានដុះជាប់ក្នុងខួរក្បាលគេរហូត។ ហេតុហ្នឹងហើយ ក្រោយពេលរកបាននឹងបោះជំរុំនៅព្រៃនគរ ដើម្បីរំលឹកគុណដល់ព្រះសង្ឃមួយអង្គដែលបានខឹតខំគ្រប់មធ្យោបាយ សម្រាលទុក្ខជាប្រជាពលរដ្ឋបារាំងពូកគេនេះបានសម្រេចដាក់ឈ្មោះទឹកដីថ្មីជាកម្មសិទ្ធិគេនេះថា”កូស៊ាំង-ស៊ីន”(តើមែនឬ) ។ ក្រោយមក “កូស៊ាំង-ស៊ីន”ក៏ក្លាយទៅជា”កូស៊ាំងស៊ីន”សរសេរតែមួយពាក្យវិញ។
មានអ្នកស្រាវជ្រាវខ្មែរខ្លះបានអះអាងថា ពាក្យ “កូស៊ាំងស៊ីន”មកពីពាក្យយួន “កូ ជិន ស៊ិន”បានន័យថា “នាងទី៩សុំ”។ អស់លោកនោះចង់និយាយថា “កូជិន”គឺម្ចាស់ក្សត្រីអគ្គមហេសីព្រះបាទជ័យជេដ្ឋាទី២ ដែលបានសុំ”កម្ពុជាក្រោម”ពីខ្មែរឲ្យទៅយួន ។ ក្នុងប្រវត្តិសាស្ដ្រខ្មែរ ក៏ដូចប្រវត្តិសាស្ដ្រយួនដែរ គ្មានដែលបាននិយាយពីការសុំ នេះទេ ជាពិសេសទៅទៀត ប្រវត្តិសាស្ដ្រយួន មិនទាំងនិយាយដល់ម្ចាស់ក្សត្រីផង ទោះបីម្ចាស់ក្សត្រីនេះជាដើមហេតុនៃវត្តមានយួនឈ្លានពានយក”កម្ពុជាក្រោម”ក៏ដោយ។
អ្នកស្រាវជ្រាវយួន “ថាយ វាំងគីម) បានស្រាវជ្រាវឃើញថា អធិរាជយួន “សាយ វឿង” មានបុត្រា ១១នាក់ និងបុត្រី៤នាក់ ។នៅក្នុងគ្រួសារយួន”កូជិន” បានន័យថា “នាងទី៨” មិនមែនទី៩ទេ។ តែគ្មានអ្នកណាម្នាក់អាចបញ្ជាក់បានទេថា ម្ចាស់ក្សត្រី “ង្វៀង ង៉ុកវ៉ាន់”ឬអគ្គមហេសីព្រះបាទជ័យជេដ្ឋាទី២នោះជា”ក្សត្រីទី៨”របស់រាជវង្ស “សាយ វឿង”។ លោក “អាដេម៉ាលឺក្លែរ” ក្នុងសៀវភៅលោក Histoire Du Cambodge បានសរសរថា ពាក្យ”កូស៊ាំងស៊ីន”នេះប្រហែលជាមកពីពាក្យ”ចែន ជីង” ឈ្មោះរាជធានីប្រទេសចំប៉ានៅសតវត្សរ៍ទី១១ ដែលសតវត្សរ៍ក្រោយមកគេឲ្យឈ្មោះថា”អាណ្ណាម”អតីតប្រទេសចំប៉ា។
ចំណែកលោកឧត្តមសេនីយ៍ “ថាច់ រ៉េង” វិញយល់ថា ពាក្យ”កូស៊ាំងស៊ីន”មកពី”កូស៊ាំង” ដែលជាកំពង់ផែមួយនៅតាមឆ្នេរសមុទ្រ”ម៉ាឡាបា” នៅប្រទេសឥណ្ឌា ដែលបារាំងធ្លាប់បានស្គាល់ពីយូរយាណាស់មកហើយ។ មកដល់ព្រៃនគរ ពួកនាវីកបារាំងនោះក៏យកពាក្យ”កូស៊ាំង”ដែលគេធ្លាប់ដឹងឮហើយនោះ មកភ្ជាប់នឹងពាក្យ “ចិន” បានទៅជាពាក្យមួយ “កូស៊ាំងស៊ីន” នេះឯង។ តែតាមការសិក្សាឲ្យជ្រាលជ្រៅទៅឃើញថា មានន័យផ្សេងទៅវិញ។
នៅឆ្នាំ ១២៩២ មាននាវីកជនជាតិវេនិទ្យៀងម្នាក់ឈ្មោះ”ម៉ាកកូប៉ូឡូ”បានបើកសំពៅមកដល់ឈូងសមុទ្រ តុងកឹង បានឈប់សំចតនៅលើទឹកដីនេះ ដែលជាទឹកដីចិន តែមានកុលសម្ព័ន្ធយួនរស់នៅ ហើយដែលរាជវង្ស “ហាន់” (ពី១១១ មុនគ.ស ដល់ឆ្នាំ២០៣ ក្រោយគ.ស) ហៅថា “ស៊ាវស៊ី” នេះទៅជា”កូស៊ី”ឬទៅវិញ។ ជនជាតិ”ម៉ាឡេ”ហៅថា”គុតស៊ី” ជប៉ុនហៅថា”កុតស៊ី” ។ដោយចង់បញ្ជាក់ថា កុលសម្ព័ន្ធ”កូស៊ី”នេះនៅក្នុងទឹកដីចិន ជនជាតិ”ព័រទុយហ្គេរ” ហៅថា “កូស៊ីស៊ីន”។ បារាំងបានឆ្នៃម្ដងទៀតពី”កូស៊ីស៊ីន” ទៅជា”កូស៊ាំងស៊ីន”(Cochin Chine>Cochinchine)។ Giao Chi >Cauji=Cauchi>Cauchi Chine >Cochin Chine>Cochnchine។ ដូច្នេះការប្រើពាក្យ”កូស៊ាំងស៊ីន” ពាក្យដើមសម្ដៅតែទឹកដីម្ដុំតុងកឹងជាការងាយស្រួល។ពាក្យនេះបានស្ថិតជាប់ជានិច្ច នៅក្នុងខួរក្បាលរបស់បារាំង ជាពិសេសអ្នកផ្សាយសាសនា ។
នៅក្នុងរជ្ជកាល”ង្វៀង”យួនបានកាន់កាប់នគរ”ចំប៉ា”សឹងតែទាំងអស់ទៅហើយ”ញ៉ាត្រាង”និង ផាងរ៉ាង”នៅឆ្នាំ១៦៥៣ “ផាកធៀក”នៅឆ្នាំ ១៦៩៧។ នៅឆ្នាំ ១៦៥៣ ពែរ “អាឡិកសង់ដឺរ៉ូត”បានសរសេរថា”អាណាចក្រអាណ្ណាម”មានរាជាណាចក្រ”តុងកឹង”និង”កូស៊ាំងស៊ីន” ។ “កូស៊ាំងស៊ីន”តាមលោក អេឡិចសង់ដឺរ៉ូត គឺសំដៅយកអតីតនគរ”ចំប៉ា”នេះឯង។ ពីរសតវត្សក្រោយមក លោក”ស្ហេ” ដែលបានចូលរួមក្នុងការវាយប្រដៅយួននៅ”តួរ៉ាន”កាលពីឆ្នាំ ១៨៥៧ បានបញ្ជាក់នូវការសរសេររបស់លោក “ដឺរ៉ូត”នេះឡើងវិញ។ នៅក្នុងទិវានុប្បវត្តិរបស់លោកចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ ១៨៥៧ លោកបានសរសេរថា “កូស៊ាំងស៊ីន ជាដែនដីវែងអន្លាយមួយ និងភ្នំ នៅទិសពាយ័ព្យទល់នឹងខ្សែស្របទី១៧និងអាណាចក្រ “តុងកឹង” ខាងត្បូងទល់នឹង”កម្ពុជា” ខាងកើតទល់នឹង”សមុទ្រ” និងខាងលិចទល់នឹង”លាវ”។
លោក “អៃមោនិញ្ញេ”នៅក្នុងការសិក្សាស្រាវជ្រាវរបស់លោកស្ដីពី”ហ្វ៊ូណន់”បានសរសេរថា”ប្រទេសចំប៉ា ឬព្រះរាជាណាចក្រចាម កាលពីដើម ចិនបានឲ្យឈ្មោះផ្សេងៗពីគ្នា។ឈ្មោះមួយមុនគេឯង ហើយដែលគេធ្លាប់ស្គាល់ច្រើនគឺ “លិនអី”បានន័យថា “ទីក្រុងព្រៃ ឬប្រទេសព្រៃ”។ ចាប់តាំងពីសតវត្សទី៩មក ហើយនេះប្រហែលបន្ទាប់ពីមានការផ្លាសប្ដូររាជធានីមក ឈ្មោះដើម”លិនអី” ចិនបានប្ដូរទៅជា”ចែនជីង” និងកូ(បានន័យថាដើម) ចែន ជីង ជនជាតិអឺរ៉ុបហៅថា”កូស៊ាំងស៊ីន”ដែលយូរយាងណាស់មកហើយ សំដៅប្រទេសចំប៉ា ហើយដែលយួនលេបជិតអស់ទៅហើយ។ សព្វថ្ងៃគេនិយមប្រើពាក្យ “កូស៊ាំងស៊ីន” សំដៅទៅដែនដីសណ្ដរខ្មែរនៃទន្លេមេគង្គ ។
លោកអាដេម៉ា ឡឺក្លែរថា ពាក្យ”កូស៊ាំងស៊ីន” នេះប្រហែលជាមកពីពាក្យ”ចែនជីង” ឈ្មោះរាជធានីចំប៉ានៅសតវត្សទី១១ ដែលក្រោយមកគេឲ្យឈ្មោះថា”អាណ្ណាម” អតីតប្រទេសចំប៉ា។ ក្នុងពេលធ្វើដំណើរតាមឆ្នេរសមុទ្រចិនចុះមកដល់ទីក្រុងព្រៃនគរ នៅឆ្នាំ ១៨៥៩ កងនាវីកបារាំងខ្លះ ទទួលស្គាល់ថា ទឹកដីម្ដុំនោះជាទឹកដីរបស់ខ្មែរ ហើយព្រៃនគរជាទីក្រុងរបស់ខ្មែរ ។ តែចំពោះខ្លះទៀត ដែលពាក្យ “កូស៊ាំងស៊ីន” បានដុះជាប់នៅក្នុងខួរក្បាលរួចទៅហើយ ទឹកដីទាំងអស់ដែលនៅតាមឆ្នេរសមុទ្រចិនគឺជា “កូស៊ាំងស៊ីន”។ លោក “អា ឡូម័រ” នាយទាហានរបស់អង្គបញ្ជូន ម្នាក់បានសរសេរនៅក្នុងឆ្នាំ នោះថា “អាណាចក្រកូស៊ាំងស៊ីន” លាតសន្ធឹងពី៨o ៣០ទៅ២៣o នៃរយៈទទឹងខាងជើង និងពីរយៈបណ្ដោយខាងកើត ១០១ដល់១០៧ បានន័យថា “វៀតណាម”ទាំងមូលសព្វថ្ងៃនេះ។
លោក “អាឡូម័រ”បានបង្កើតពាក្យ”អាណាចក្រកូស៊ាំងស៊ីន ដូចកាលដែលលោក “អាឡិកសង់ដឺរ៉ូត” បានបង្កើតពាក្យ”អាណាចក្រអាណ្ណាម” នោះដែរ។ ការបង្កើតពាក្យ”អាណាចក្រកូស៊ាំងស៊ីន”នេះជាមហិច្ឆតារបស់នាយទាហ៊ានបារាំងខ្លះ មានលោក “ហ្វ្រង់សីស ហ្គាន្ញេ” ជាដើម ដែលមានបំណងយកទឹកដីតាមឆ្នេរសមុទ្រចិនទាំងអស់នេះទុកជាកម្មសិទ្ធិរបស់បារាំង តែម្ដង។ នៅពេលដែលបារាំងបានមកដល់កន្លែងហើយ បារាំងបានឃើញច្បាស់ទឹកដីមួយតំបន់ មាន”ចាម”និង “យួន” រស់នៅជាសត្រូវជាមួយគ្នា ដែលត្រូវនឹងអតីតនគរ “ចំប៉ា” បារាំងក៏ឲ្យឈ្មោះថា “កូស៊ាំងស៊ីនខាងលើ” ។ ចំណែកតំបន់មួយទៀតនៅខាងត្បូងមានជនជាតិ “ខ្មែរ”និង”យូន” រស់នៅដោយសត្រូវនឹងគ្នាដែរ បារាំងក៏បានឲ្យឈ្មោះថា”កូស៊ាំងស៊ីនខាងក្រោម”។
នៅគ្រប់ពេលវេលា យួនបានធ្វើការប្រឆាំងយ៉ាងខ្លាំង និងវត្តមានរបស់បារាំងនៅលើភូមិភាគ”កូស៊ាំងស៊ីនខាងលើ”ឬ”អាណ្ណាម” ក៏ដូចជានៅ”តុងកឹង”ដែរ ។ ចំណែកខាងខ្មែរក្រោមវិញ បានអបអរសាទរនឹងវត្តមានរបស់បារាំងនេះទៅវិញ ហើយបើមានការប្រឆាំងក៏មកពីសំណាក់យួនដែលបានមកតាំងនៅកន្លែងខ្លះៗ នៅលើទឹកដីកម្ពុជាក្រោមតែប៉ុណ្ណោះ ។ ហេតុនេះហើយទើបនាយទាហានបារាំងអាណានិគមយល់ថា មានតែនៅលើទឹកដីកម្ពុជាក្រោមទេ ដែលគេអាចបោះជំរុំរបស់គេនៅបាន ដោយពុំសូវមានបញ្ហាដើម្បីផ្សាយកិត្យានុភាពរបស់គេ ដូចជាអង់គ្លេស ដែលបានធ្វើរួចមកហើយនៅ”ហុងកុង” និង សឹង្ហបុរី”។
នៅទីបំផុត គេក៏បានបង្កើតឲ្យមានអង្គភាព និងពាក្យមួយទៀតគឺ “កូស៊ាំងស៊ីនបារាំងសែស” ដែលនៅត្រឹមទឹកដីកម្ពុជាក្រោមខាងត្បូងនេះទៅ។ តាមប្រវត្តិសាស្ដ្រពាក្យ “កូស៊ាំងស៊ីន”នេះគ្មានទាក់ទងអ្វីនឹងពាក្យ”កូស៊ាំងស៊ីន”ដើម ដែលមកពីពាក្យ”កូស៊ីស៊ីន”<”សាវស៊ី” ដែលសម្ដៅទៅលើតែកុលសម្ព័ន្ធយួន និងទឹកដីមួយដុំនៅតុងកឹងតែប៉ុណ្ណោះនោះឯង។ ពាក្យ”កូស៊ាំងស៊ីន” បានធ្វើដំណើរពី”តុងកឹង”ចុះមកដល់”កម្ពុជាក្រោម”ដោយឆ្លងកាត់តាម “ចំប៉ា”តាមរយៈអ្នកផ្សាយសាសនា និងអង្គទ័ពដែលវាយដណ្ដើម និងត្រួតត្រារបស់បារាំង។ ពាក្យនេះបានមកស្លាប់ខ្លួននៅកម្ពុជាក្រោម ក្នុងឆ្នាំ ១៩៤៩ ក្រោយពីពេលបារាំងបានប្រគល់កម្ពុជាក្រោមទៅឲ្យស្ដេច”បាវដាយ”។
បារាំងបានធ្វើឲ្យគេត្រឡប់ត្រឡែមកពីពាក្យ “កូស៊ាំងស៊ីន”នេះក៏ដូចជាពាក្យ “ឥណ្ឌូចិន”ដែរ។ វាជាការពិតណាស់”ឥណ្ឌូចិន “គឺប្រទេសដែលនៅចន្លោះប្រទេសក្លឹង និងចិនគឺមានប្រទេសកម្ពុជា លាវ វៀតណាម (តុងកឹង +អាណ្ណាម+កូស៊ាំងស៊ីនបារាំង ឬកម្ពុជាក្រោម) ថៃឡង់ដ៍ ភុមា និងមួយភាគម៉ាឡេស៊ី ។ ឥណ្ឌូចិនបារាំង ជាពាក្យដែលអាជ្ញាធរបារាំងអាណានិគមបានបង្កើតឡើង មានប្រទេស កម្ពុជា លាវ នឹងវៀតណាម(តុងកឹង +អាណ្ណាម+កូស៊ាំងស៊ីនបារាំង ឬកម្ពុជាក្រោម) ដែលមានផ្ទៃដីទាំងអស់៧៤០.០០០គីឡូម៉ែត្រក្រឡា និងមានប្រជាពលរដ្ឋនៅពេលនោះប្រហែល ១២លាននាក់។
រហូតដល់សព្វថ្ងៃនេះ មានអ្នកខ្លះប្រើពាក្យនេះដោយភ័ន្ដច្រឡំ ឬបំភ័នថា ឥណ្ឌូចិន គឺវៀតណាម ដូចជានៅខែឧសភា ឆ្នាំ២០០៤ ព្រឹត្តិប័ត្រលេខ២៧៥៦ បានសរសេរក្រោមចំណងជើងយ៉ាងធំថា “ពីឥណ្ឌូចិនមកវៀតណាម”។ល។ ការដែលគេសរសេរ”ឥណ្ឌូចិន”សម្ដៅទៅតែប្រទេស”វៀតណាម”មួយគត់នោះ មកពីអ្នកសរសេរនោះមិនយល់ច្បាស់ពីពាក្យឥណ្ឌូចិននេះ៕ (ប្រវត្តិសាស្ត្រមិនមែនជាគំនុំគឺជាការយល់ដឹង)
Thứ Hai, 17 tháng 7, 2017
ស្រាវជ្រៅវ សិក្សាប្រវត្តិសាស្ត្រ ៖ ប្រវត្តិទឹកដីកម្ពុជាក្រោម និង ការឈ្លានពានរបស់វៀតណាម និង បារាំង
កម្ពុជាក្រោមជាផែនដីមួយភាគស្ថិតនៅប៉ែកខាងកើតប្រទេសកម្ពុជាបច្ចុប្បន្ន។ កាលដើមឡើយផែនដីនេះ មានឈ្មោះហៅថា កម្ពុជាទឹកលិច នៅជាប្រជុំកោះនៅឡើយ ព្រោះកាលសម័យនោះ មានតែកម្ពុជាកណ្ដាលទេ ដែលជាដែនដីគោក ។ នៅទីនោះ ពុំសូវមានពលរដ្ឋខ្មែររស់នៅទេ ព្រោះខ្មែរពុំសូវចូលចិត្តរស់នៅតាមមាត់ទឹកដែលមានរបរនេសាទត្រី។
អ៊ីចឹងហើយ ព្រះមហាក្សត្រខ្មែរក៏ពុំបានយកព្រះទ័យទុកដាក់ត្រួតពិនិត្យផែនដីនោះឱ្យបានហ្មត់ចត់ប៉ុន្មានដែរ ។ លុះប្រហែលមួយរយឆ្នាំក្រោយមក កម្ពុជាទឹកលិចក្លាយជាដែនដីគោក ដោយសារដីល្បាប់ទន្លេមេគង្គហូរចាក់ ។ ពេលនោះ ប្រជារាស្ត្រខ្មែរបាននាំគ្នាទៅរស់នៅយ៉ាងកុះករ ថែមទាំងមានកំពង់ផែមួយយ៉ាងធំគឺកំពង់ផែព្រៃនគរ។ កាលនោះ ពុំទាន់មានជនជាតិវៀតណាមចូលមករស់នៅក្នុងទឹកដីកម្ពុជាក្រោមនៅឡើយ ។
លុះដល់រាជ្ជកាលស្តេចជ័យជេដ្ឋាទី២ពីឆ្នាំ១៦១៨ – ១៦២៨ក្រោយស្តេចអង្គនេះ យកបុត្រីស្តេចអាណ្ណាម ឈ្មោះ ង្វៀង ង៉ុកវ៉ាន់ ជាកូនទី៨ ធ្វើជាមហេសីមកក្នុងន័យដើម្បីរឹតចំណងសម្ព័ន្ធមិត្តជាមួយអណ្ណាមដើម្បីទប់ទល់ជាមួយសៀមដែលចេះតែឈ្លានពានកម្ពុជា ។ ប៉ុន្តែចំណងមិត្តភាពនេះស៊ីជម្រៅហួស ហេតុនេះបានធ្វើឲ្យជនជាតិមួយនេះ ក៏ចាប់ផ្ដើមទន្ទ្រានចូលមករស់នៅក្នុងទឹកដីកម្ពុជាក្រោមបន្តបន្ទាប់គ្នារហូតមក។
មហេសី ង្វៀង ង៉ុកវ៉ាន់ នេះហើយ ដែលបានខ្ចីដីខ្មែរពីព្រះបាទជ័យជេដ្ឋាទី២ ឱ្យជនជាតិវៀតណាមមករស់នៅ ក្នុងកិច្ចសន្យាត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែអាណ្ណាមមិនបានសងឱ្យខ្មែរវិញទេ ។ ឆ្នាំ ១៦២៣ ស្តេចអណ្ណាមបានបញ្ជូនបេសកជនមួយក្រុមមកសុំស្តេចខ្មែរអនុញ្ញាត្តឈប់យកពន្ធអាករនានាក្នុងភូមិភាគក្រុងព្រៃនគរ ។ ដោយយល់ពីមនោសញ្ចេតនាមិត្តភាពនេះ ស្តេចជ័យជេដ្ឋាទី២ ក៏អនុញ្ញាតតាមការស្នើសុំរបស់ស្តេចអាណ្ណាម ។
ជំនាន់ក្រោមការគ្រប់គ្រងរបស់ព្រះបាទជ័យជេដ្ឋាទី២ ប្រទេសកម្ពុជាស្ថិតនៅក្នុងសភាពវឹកវរ និងក្នុងឥទ្ធិពលជាតិវៀតណាមកាន់តែធ្ងន់បន្តិចម្ដងៗ។វៀតណាមបានចូលមករាតត្បាតទឹកដីកម្ពុជាក្រោមចាប់តាំងពីពេលនោះមក ប៉ុន្តែ ពុំទាន់បានកាន់កាប់ទឹកដីរបស់ខ្មែរផ្ទាល់នៅឡើយ ព្រោះប្រជារាស្ត្រដែលជាម្ចាស់ទឹកដី បានធ្វើសង្គ្រាមប្រឆាំងតបតទល់នឹងវៀតណាមជានិច្ច ។
ប៉ុន្តែបើយោងតាមឯកសារមួយរបស់ខ្មែរក្រហមឈ្មោះសៀវភៅខ្មៅនិយាយថាមុនអាណានិគមបារាំងត្រួតត្រាខ្មែរក្រោមទឹកដីខ្មែរក្រោមពុំទាន់ធ្លាក់ចូលកណ្ដាប់ដៃអណ្ណាមទាំងស្រុងទេ ពោលគឺនៅប្រទាញប្រទង់ខ្មែរតស៊ូប្រឆាំងកាន់កាប់ខេត្តក្រុងនិងកោះជាច្រើន ។ ឯកសារនោះលើកថានៅឆ្នាំ ១៦៤៣កម្ពុជាបានទាមទារឲ្យដាក់ឈ្មោះព្រៃនគរវិញតែវៀតណាមបានបដិសេធ។ ឆ្នាំ១៦៤៥ កម្ពុជាបានទាមទារជាថ្មីម្តងទៀតឲ្យវៀតណាមប្រគល់ទឹកដីព្រៃនគរមកឲ្យខ្មែរវិញ ។
វៀតណាមបានសន្យាថានឹងប្រគល់ទឹកដីនេះឲ្យកម្ពុជា ក៏ប៉ុន្តែគ្រាន់តែជាការសន្យាបោកប្រាស់តែប៉ុណ្ណោះ ពីព្រោះធាតុពិតវៀតណាមបានបន្តបញ្ជូនប្រជាជនរបស់ខ្លួនរាប់ពាន់នាក់មកតាំងលំនៅស្ថាននៅទឹកដីព្រៃនគរជាហូរហែ។ វៀតណាមបានបន្តការវាតទីនិងពង្រីកទឹកដីរបស់ខ្លួនដោយប្រើប្រាស់ទឹកដីព្រៃនគរជាឈ្នាន់របស់ខ្លួន។
កាលបរិច្ឆេទដែលបានលើកយកមកនិយាយខាងក្រោមនេះ ដែលបានមកពីមគ្គុទ្ទេសក៏ពីមុន បង្ហាញពីការជ្រៀតចូលក្នុងទឹកដីកម្ពុជា ប៉ុន្តែវៀតណាមពុំមានបំណងថាខ្លួននឹងយកជាកម្មសិទ្ធិនៃទឹកដីទាំងអស់នេះទៅតាមកាលបរិច្ឆេទនេះទេព្រោះប្រជាជាតិនិងប្រជាជនទាំងមូលបានវាយប្រយុទ្ធប្រឆាំងនឹងការលុកលុយនឹងការឈ្លានពានរបស់ប្រទេសវៀតណាម។
ក្នុងឆ្នាំ១៦៩៩ វៀតណាមបានកាន់កាប់ខេត្តបារិយ៉ា វៀតណាមហៅថា «ភឿកឡេ» កំពង់ស្រកាត្រីវៀតណាមហៅ«បៀនហោ» និងព្រៃនគរ វៀតណាមហៅ «សៃហ្កន» ។ ក្នុងឆ្នាំ១៧១៥ ដោយពុំមានការដឹងឮពីអាជ្ញាធរខ្មែរ វៀតណាមបានតាំងទីលំនៅរបស់ខ្លួនគ្រប់គ្រងលើខេត្តមួយចំនួននៅពាមបន្ទាយមាស វៀតណាមហៅ«ហាទៀង» និងក្រមួនស (រាជយ៉ា) ក្នុងឆ្នាំ១៧៣២ វៀតណាមបានកាន់កាប់ខេត្តពាមមេស ហៅ «មីថូ» និង ឡុងហោហៅ «វិញឡុង»។ ក្នុងឆ្នាំ១៧៥៧ វៀតណាមព្យាយាមចូលព្រំដែននៅមាត់ជ្រូក (ចូវដុក)។
ឆ្នាំ១៧៥៨ វៀតណាមបានយកខេត្តព្រះត្រពាំង (ត្រាវិញ) និង ខេត្ត ឃ្លាំងហៅ «សុកត្រាង» ធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ប្រជាជនកម្ពុជាបានតស៊ូដោយឥតឈប់ឈរប្រឆាំងនឹងការជ្រៀតជ្រែករបស់វៀតណាម ដើម្បីស្រោចស្រង់ទឹកដីដែលជារបស់ប្រជាជនកម្ពុជាមកវិញ។ ឯកសារនេះសូមដកស្រង់នូវព្រឹត្តិការណ៍សំខាន់ដូចខាងក្រោម៖
នៅក្នុងឆ្នាំ១៧៣១ ប្រជាជនកម្ពុជានៃខេត្តបាភ្នំ (កម្ពុជាភាគខាងកើត) បានក្រោកឡើងវាយបណ្តេញប្រជាជនវៀតណាម។
ក្នុងឆ្នាំ១៧៣៨ កងទ័ពកម្ពុជាបានបណ្តេញប្រជាជនវៀតណាមទាំងអស់ចេញពីខេត្តពាមបន្ទាយមាស (ហាទៀង)។
ក្នុងឆ្នាំ១៧៤៣ ប្រជាជននៃខេត្តឃ្លាំង(សុកត្រាង) បានក្រោកធ្វើបដិវត្តន៍ ហើយបានបណ្តេញវៀតណាមចេញពីខេត្តនេះ។
ក្នុងឆ្នាំ ១៧៤៨ ប្រជាជននៃខេត្តឃ្លាំងបានទប់ស្កាត់ប្រជាជនវៀតណាមកុំឱ្យវិលត្រឡប់មកវិញ ទ័ពកម្ពុជាបានវាយកម្ទេចទ័ពវៀតណាមនៅតំបន់សាបអង្កាមខេត្តពោធិសាត់។
នៅក្នុងឆ្នាំ១៧៧៦ ប្រជាជនក្នុងខេត្តពាមមេស (មីថូ) និង ឡុងហោ (វិញឡុង) បានក្រោកបះបោរឡើងប្រឆាំងនឹង វៀតណាម ហើយទ័ពកម្ពុជាបានវាយរំដោះបានខេត្តទាំងពីរនេះ។ នៅក្នុងចន្លោះឆ្នាំ១៨៣៥ និងឆ្នាំ១៨៣៧ ប្រជាជនក្នុងខេត្តព្រះត្រពាំង (ត្រាវិញ) បានងើបឡើងប្រឆាំងនឹងប្រជាជនវៀតណាម។ ក្នុងឆ្នាំ១៨៤៥ ប្រជាជនកម្ពុជាទាំងមូលបានងើបឡើងវាយកម្ទេចប្រជាជនវៀតណាម។
នៅក្នុងឆ្នាំ១៨៥៨ ប្រជាជនកម្ពុជានៃខេត្តមាត់ជ្រូកហៅ «ចូវដុក» បានរំដោះទឹកដីរបស់ខ្លួន ហើយបានភ្ជាប់ទឹកដីខេត្តមាត់ជ្រូកទៅនឹងទឹកដីកម្ពុជាឡើងវិញ។ កងទ័ពកម្ពុជាបានវាយបណ្តេញប្រជាជនវៀតណាមចេញពីខេត្តឃ្លាំង ហៅ«សុកត្រាង» ព្រះត្រពាំងហៅ«ត្រាវិញ» និងក្រមួនស ហៅ«រាជយ៉ា»។
នៅក្រោមការគ្រប់គ្រងរបស់អាណានិគមនិយមបារាំងចន្លោះឆ្នាំ១៨៦៣-១៩៥៤ ប្រជាជនវៀតណាមបានយកទឹកដីរបស់កម្ពុជាត្រង់តំបន់ដទៃទៀតមកធ្វើជាកម្មសិទ្ធិ ។ វៀតណាមសមគំនិតចូលដៃជាមួយពួកអាណានិគមបារាំង បានកាន់កាប់តំបន់ព្រៃនគរ (សៃហ្កន) ក្នុងឆ្នាំ១៨៥៩ ។ ក្នុងអំឡុងរបបអាណានិគមកម្ពុជាបានបាត់បង់ទឹកដីរបស់ខ្លួនដូចខាងក្រោមនេះ៖
ចន្លោះឆ្នាំ១៨៧០ ដល់ ឆ្នាំ១៨៧៣: ខេត្តរោងដំរី (តាយនិញ) ជាតំបន់ដែលមានទីតាំងនៅតាមបណ្តាទន្លេវៃកូទាំងពីរ ទឹកដីនៃខេត្តពាមបន្ទាយមាស (ហាទៀង) មាត់ជ្រូក (ចូវដុក) និង ប្រាសាទដាប់ (ដុងថាប់) ។ ចន្លោះឆ្នាំ១៨៩០ ដល់ ឆ្នាំ១៩១៤: ខេត្តជើងព្រះហៅ «សុងប៊ែ»។ ឆ្នាំ១៩២៩ ពួកអាណានិគមនិយមបារាំងយកតំបន់ដាឡាក់ (វៀតណាមហៅ «ដាឡាក់»ដែរ) ដាក់ក្រោមអាណានិគមរបស់ខ្លួន ហើយបានប្រគល់ទឹកដីនេះទៅឲ្យប្រជាជនវៀតណាម។
ក្នុងឆ្នាំ១៩៣៩ ពួកអាណានិគមនិយមបារាំងភ្ជាប់កោះតាង (ភូកួក) កោះឬស្សី (ហុងដុក) និងកោះតូចៗ មួយចំនួនទៀតទៅនឹទឹកដីកូសាំងស៊ីន នៅក្រោមការត្រួតត្រារបស់ខ្លួន ហើយជាបន្តបន្ទាប់ធ្លាក់ក្រោមការត្រួតត្រារបស់វៀតណាម។ រហូតមកទល់នឹងសង្គ្រាមលោកលើកទី២ វៀតណាមបានច្បាមយកទីដី៥០០០គីឡូម៉ែត្រក្រឡានៃទឹកដី កម្ពុជាក្រោមជាងមួយលាននាក់ ប្រជាជនកម្ពុជាក្រោមបច្ចុប្បន្ននេះត្រូវបានហៅថា «ខ្មែរក្រោម» គឺមានចំនួនជិត៤លាននាក់។
នៅឆ្នាំ១៨៥៨ បារាំងបានបញ្ជូនកងទ័ពទៅវាយលុកទៅលើនគរអាណ្ណាម រហូតដណ្តើមយកទឹកដីកម្ពុជាក្រោមមកកាន់កាប់ នៅឆ្នាំ១៨៦២ មុននឹងដាក់អាណាព្យាបាលលើកម្ពុជា (១៨៦៣) វៀតណាម (១៨៨៤) និងឡាវ (១៨៩៣) បង្កើតទៅជាសហភាពឥណ្ឌូចិន។ គួរបញ្ជាក់ថា នៅក្នុងសហភាពឥណ្ឌូចិននេះ ដែនដីកូសាំងស៊ីនមានលក្ខណៈពិសេសពីប្រទេសកម្ពុជា វៀតណាម និងឡាវ។
កម្ពុជា វៀតណាម និងឡាវ គឺជាប្រទេសស្ថិតក្រោមអាណាព្យាបាលបារាំង ចំណែកកូសាំងស៊ីនវិញ បារាំងមិនបានដាក់បញ្ចូលមកក្នុងទឹកដីកម្ពុជាវិញនោះទេ តែបារាំងបានយកដែនដីកូសាំងស៊ីននេះទុកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមានលក្ខន្តិកៈជាដែនដីបារាំងនៅនាយសមុទ្រ (Territoire d’Ouetre-Mer)។រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ បារាំងក៏បន្តមានដែនដីនៅនាយសមុទ្រយ៉ាងច្រើនដែរ ដូចជា Nouvelle-Calédonie និង Polynésie française ជាដើម ដែលស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ ដូច្នេះ សរុបសេចក្តីមកវិញ បើយោងទៅលើឯកសារប្រវត្តិសាស្ត្រ កម្ពុជាក្រោម គឺជាអតីតទឹកដីរបស់នគរខ្មែរ មិនមែនជារបស់វៀតណាមតាំងពីដើមមកនោះទេ។
ក៏ប៉ុន្តែ កម្ពុជាក្រោមនេះ បានបាត់បង់ស្ទើរទាំងស្រុងដោយការដណ្ដើមយកដោយខុសច្បាប់ពីវៀតណាមផង និង ពីអាណានិគមបារាំងផងហើយការបាត់បង់ធំទាំងស្រុង ដោយសារបារាំងកាត់ឲ្យវៀតណាម នៅឆ្នាំ១៩៤៩នេះ។ ទឹកដីកម្ពុជាក្រោមនេះ កម្ពុជាបានបាត់បង់ទៅវៀតណាម ភាគច្រើនតាំងពីមុនពេលបារាំងចូលមកដាក់អាណានិគមនៅឥណ្ឌូចិន គ្រាន់តែថា កម្ពុជាក៏មិនបានបោះបង់ការទាមទារយកទឹកដីកម្ពុជាក្រោមនេះពីវៀតណាមមកវិញនោះរហូតមកដែរ។ រហូតទាល់តែបារាំង ដែលសម្រេចភ្ជាប់ទឹកដីកូសាំងស៊ីនទៅប្រទេសវៀតណាម នៅឆ្នាំ១៩៤៩ ទើបធ្វើឲ្យកម្ពុជាលំបាកក្នុងការធ្វើការតវ៉ា ៕
ប្រភពព័ត៌មាន ពីខ្មែរអប្សរា
Đăng ký:
Bài đăng (Atom)